ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/08/2024 - 16:28

ប្រ​ញឹក​បង្ហើយ​ឯក​សារ បែប​បទ​គម្រោង​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​និង​ការ​ផ្លាស់​ប្តូរ​រួម​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង

លោក​ង្វៀង​ហ្វាង​ហ៊ីប អនុ​រដ្ឋ​មន្ត្រី ក្រ​សួង​កសិកម្ម និង​អភិវឌ្ឍន៍​ជន​បទ ទើប​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ជា​មួយ​នឹង​អង្គ​ភាព​នានា​ស្ថិត​ក្រោម​ឱ​វាទ​ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ រួម​នឹង​តំ​ណាង​គ្រប់​ក្រ​សួង ផ្នែក​មជ្ឈិម​និង​ភូមិ​ភាគ​នានា​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង ស្តី​ពី​គម្រោង​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​និង​ការ​ផ្លាស់​ប្តូរ​រួម​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង (MERIT​-WB១១)។

 ​​ លោក​ង្វៀង​ហ្វាង​ហ៊ីប អនុរដ្ឋ​មន្ត្រី ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ
ថ្លែងយោបល់ក្នុងកិច្ចប្រជុំ។

(MERIT​-WB១១) អា​ស្រ័យ​ក្រ​សួង​កសិ​កម្ម​និង​អភិវឌ្ឍន៍​ជន​បទ សហ​ការ​ជា​មួយ​ខេត្ត​ក្រុង​ទាំង​១០​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង ផ្សព្វ​ផ្សាយ​អនុវត្ត រួម​មាន៖ ដុង​ថាប តៀង​យ៉ាង បេន​ត្រែ គៀង​យ៉ាង អាង​យ៉ាង បាក​លីវ ហូវ​យ៉ាង ត្រា​វិញ សុក​ត្រាំង​និង​កា​ម៉ាវ។ គម្រោង​ឈាន​ដល់​ទិស​ដៅ​បង្កើន​ទប់​ទល់ នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​នៃ​ដំ​ណើរ​ការ​ផលិត​កសិកម្ម និង​សហ​គមន៍​តាំង​ទី​លំ​នៅ​នៃ​ខេត្ត​នា​នា ដែល​បាន​ជ្រើស​រើស​ចូល​រួម​គម្រោង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ គម្រោង MERIT-WB១១ គ្រោង​នឹង​ផ្សព្វ​ផ្សាយ​អនុវត្ត​វិនិ​យោគ​កសាង​សំ​ណង់ ធារា​សាស្ត្រ​ជា​ច្រើន ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ផ្លូវ​គមនា​គមន៍​និង​ដំ​ណើរ​ការ​ឧបត្ថម្ភ​ប្រ​ជា​ជន​ពង្រីក​មុខ​របរ​ចិញ្ចឹម​ជីវិត ក៏​ដូច​ជា​ជួយ​ភូមិ​ភាគ​នានា​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង បង្កើន​លទ្ធ​ភាព​នៃ​ភាព​សុាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​និង​អភិវឌ្ឍ​ដោយ​ចីរ​ភាព។

គម្រោង​ប្រើ​ប្រាស់​ទុន​កម្ចី​ធនា​គារ​ពិភ​ពលោក (WB) សរុប​ទុន​វិនិ​យោគ​ប្រ​មាណ ១៧.៧៥៩ ពាន់​លាន​ដុង ក្នុង​នោះ ទុន​កម្ចី ១៣.០៩២ ពាន់​លាន​ដុង ទុន​បដិ​ភាគ ៤.២៨៨ ពាន់​លាន​ដុង និង​ទុន​ជំ​នួយ ៣៧៩ ពាន់​លាន​ដុង។ ដើម្បី​ជំ​រុញ​ការ​អនុវត្ត​គម្រោង​ក្រ​សួង​កសិ​កម្ម​និង​អភិវឌ្ឍន៍​ជន​បទ បាន​សហ​ការ​ជា​មួយ​ក្រ​សួង ​ផ្នែក​មជ្ឈិម និង​ភូមិ​ភាគ​នានា ប្រ​ញាប់​ផ្សព្វ​ផ្សាយ​អនុវត្ត​ខ្លឹម​សារ​ការ​ងារ​ដែល​ពាក់​ព័ន្ធ សំ​ដៅ​បង្ហើយ​ឯក​សារ បែប​បទ​គម្រោង។

ដើម្បី​ជំ​រុញ​ការ​អនុវត្ត​គម្រោង MERIT-WB១១ អនុ​រដ្ឋ​មន្ត្រី ង្វៀង​ហ្វាង​ហ៊ីប សំ​ណូម​ពរ​ដល់​ភូមិ​ភាគ​ទាំង ១០ ដែល​ចូល​រួម​គម្រោង គប្បី​ពិនិត្យ​ឡើង​វិញ​ជា​បន្ទាន់​នូវ​ការ​ងារ​ចាំ​បាច់​អនុវត្ត​ដើម្បី​ធ្វើ​ឱ្យ​សុក្រឹត​ឯក​សារ បែប​បទ​គម្រោង​និង​អនុវត្ត​ពេញ​លេញ​រាល់​ខ្លឹម​សារ​យោង​តាម​ការ​ប្រ​កាស​នៃ​សេចក្តី​សន្និ​ដ្ឋាន​លេខ ៣៦៦​/TB- VPCP របស់​ឧប​នា​យក​រដ្ឋ​មន្ត្រី ត្រឹង​លឺវ​ក្វាង។ ពិ​និត្យ ផ្ទៀង​ផ្ទាត់ បញ្ជាក់​ពី​កម្រិត​វិនិ​យោគ​និង​លទ្ធ​ភាព​បែង​ចែក​ទុន​បដិ​ភាគ​នៅ​ភូមិ​ភាគ​សម្រាប់​ការ​អនុវត្ត​គម្រោង។ល។ អង្គ​ភាព​នានា​ស្ថិត​ក្រោម​ឱវាទ​ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ គប្បី​ផ្តុំ​កម្លាំង​ពន្លឿន​ដំ​ណើរ​ការ​អនុវត្ត​ខ្លឹម​សារ​ការ​ងារ​ដែល​បាន​ប្រ​គល់​ឱ្យ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ភូមិ​ភាគ​នានា​បង្ហើយ​របាយ​ការណ៍ ឯក​សារ បែប​បទ​សម្រាប់​បម្រើ​ការ​គម្រោង៕

                                          វ៉ាន់​កុង-មុនី

ចែករំលែកអត្ថបទ