12/08/2024 - 16:26

ជ្រើស​រើស​ផ្លូវ​ដើរ​ថ្មី

សិស្ស​ជា​ច្រើន​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង ក្រោយ​ពី​បញ្ចប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​គឺ​បាន​ជ្រើស​ទៅ​សិក្សា​ក្រៅ​ប្រ​ទេស ឬ​ក៏​សហ​ការ​ទៅ​ពល​កម្ម​នៅ​ប្រ​ទេស​ក្រៅ។ នេះ​គឺ​ជា​ជម្រើស​មួយ​ក្នុង​ចំ​ណោម​ជម្រើស​ដែល​គួរ​ចាប់​អា​រម្មណ៍​របស់​ប្អូនៗ ខណៈ​ពេល​សម្រេច​ចិត្ត​ជ្រើស​រើស​ផ្លូវ​ដើរ​ថ្មី។

មាន​ជម្រើស​ជា​ច្រើន​អំ​ពី​របរ​ក្នុង​អនា​គត ក្រោយ​ពី​ប្អូនៗ​ប្រ​ឡង​
សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ។

បង​ស្រី ត្រឹង​ធី​អ៊ុក​ម៉ក នៅ​ភូមិ​កំ​ពង់​រលីង ឃុំ​ទ្រុង​ថាញ់ ស្រុក​វុងលីម ខេត្ត​វិញ​ឡុង គាត់​ទើប​តែ​ជួស​ជុល​ផ្ទះ​តូច​ចង្អៀត​ឡើង​វិញ។ បង​ស្រី​ក៏​បាន​រៀប​តុ​កៅ​អី​ដាក់​ក្បែរ​គល់​មៀន​មុខ​ផ្ទះ ដើម្បី​លក់​គ្រឿង​ភេសជ្ជៈ។ ភ្ញៀវ​របស់​បង​ស្រី​សំ​ខាន់​គឺ​មា​មីង​ក្នុង​ភូមិ។ បង​ស្រី​អ៊ុក​ម៉ក ឱ្យ​ដឹង៖ “ប្រាក់​ដែល​សង់​តៀម​ជួស​ជុល​ផ្ទះ អា​ស្រ័យ​កូន​ស្រី​គាត់​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ជប៉ុន​ផ្ញើ​មក​ឱ្យ​ទាំង​អស់។ កូន​ខ្ញុំ​ទៅ​ក្រោយ​ពី​ជំ​ងឺ COVID​-១៩ ទើប​មក​ផ្ទះ​បាន​ម្តង​កាល​ពី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ហើយ។ ពេល​មក​ផ្ទះ​កូន​ចង់​ទិញ​ម៉ូតូ SH Mode ឱ្យ ប៉ុន្តែ​ខ្ញុំ​ថា​ទុក​ដើម​ទុន​ទិញ​គោ​២​ក្បាល​ចិញ្ចឹម​និង​ទិញ​សារ​ពើ​ភ័ណ្ឌ​លក់​បន្ថែម។ ភាគ​ច្រើន​លក់​ពេល​ព្រឹក រួច​ហើយ​ទៅ​កាត់​ស្មៅ​គោ ម្ល៉ោះ​ហើយ មិន​សូវ​នឿយ​ហត់​ទេ។ ផ្ទះ​មាន​តែ​២​នាក់​ម្តាយ​និង​កូន ម្ល៉ោះ​ហើយ ខ្ញុំ​ចង់​ចិញ្ចឹម​គោ​ទុក​សម្រាប់​ថ្ងៃ​ក្រោយ​ពេល​កូន​វិល​មក​ប្រ​ទេស​មាន​ទុន​បង្កើត​អា​ជីព”។

មាន​សិស្ស​ជា​ច្រើន​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង មាន​ជម្រើស​ជាក់​ស្តែង​មុន​ពេល​ឈាន​ចូល​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ។ លោក ឡេ​វ៉ាន់​យុង នា​យក​អនុ​វិទ្យា​ល័យ-វិទ្យា​ល័យ​ត្រឹង​ង៉ុក​ហ្វាំង ស្រុក​កើ-ដ ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ សា​លា​មាន​សិស្ស​ប្រ​មាណ​ពី ៥-៦​នាក់ ទៅ​សិក្សា​ក្រៅ​ប្រ​ទេស។ ដោយ​ឡែក​ឆ្នាំ២០២៤ ក្រុម​ហ៊ុន​សិក្សា​ក្រៅ​ប្រ​ទេស បាន​ជូន​ដំ​ណឹង​ថា ចំ​នួន​សិស្ស​របស់​សា​លា​ចុះ​ឈ្មោះ​ទៅ​សិក្សា​ក្រៅ​ប្រ​ទេស​បាន​កើន​ឡើង​ដែរ។ អា​ស្រ័យ​ហេតុ​នោះ ទើប​ប្អូនៗ​ខិត​ខំ​រៀន​ភា​សា​បរ​ទេស ដើម្បី​បម្រើ​តម្រូវ​ការ​ចេញ​ទៅ​សិក្សា​ក្រៅ​ប្រ​ទេស​របស់​ខ្លួន។ បើ​តាម​ប្អូន​ផាង​ថាយ​ឌាំង អតីត​សិស្ស​ថ្នាក់​ទី​១២ នៃ​អនុ​វិទ្យា​ល័យ-វិទ្យា​ល័យ​ត្រឹង​ង៉ុក​ហ្វាំង ប្អូន​បាន​ចុះ​ឈ្មោះ​នៅ​ក្រុម​ហ៊ុន​សិក្សា​ប្រ​ទេស​កូរ៉េ​ខាង​ត្បូង រៀន​នៅ​ក្រុង​កឹង​ធើ។  ពី​ព្រោះ​គ្រួ​សារ​មាន​តែ​ឌាំង​ម្នាក់​គត់ ម្ល៉ោះ​ហើយ​ឪពុក​ម្តាយ​ខំ​ប្រឹង​គិត​គូរ​ឱ្យ​ប្អូន​មាន​មុខ​របរ​លំ​នឹង ពិសេស​មាន​ការ​ងារ​ធ្វើ​ក្រោយ​ពី​ចេញ​សា​លា។

លោក​ង្វៀង​ហ្វាង​ភឿង បម្រើ​ការ​នៅ​សា​ខា​ក្រុម​ហ៊ុន  EduGo – ចេញ​ទៅ​សិក្សា​វិជ្ជា​ជីវៈ​ប្រ​ទេស​អា​ល្លឺ​ម៉ង់ រៀន​នៅ​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ ក្រុម​ហ៊ុន Edugo ជ្រើស​រើស​សិស្ស​ចេញ​ទៅ​សិក្សា​វិជ្ជា​ជីវៈ​ក្រៅ​ប្រ​ទេស​ជា​បន្ត​បន្ទាប់ ដោយ​មាន​មុខ​របរ​ជា​ច្រើន ដូច៖ គិលា​នុបដ្ឋាក ជំ​នួយ​ការ​ពេទ្យ​ធ្មេញ ជំ​នួយ​ការ​ពហុព្យា​បាល សំ​ណង់​យន្ត​កម្ម បោះ​កប៉ាល់៘ សិក្ខា​កាម​ទាំង​អស់​ត្រូវ​បាន​បណ្តុះ​បណ្តាល​មុខ​ជំ​នាញ​នៅ​វៀត​ណាម មុន​ពេល​ចេញ​ទៅ​ប្រ​ទេស​អាល្លឺ​ម៉ង់ ម្ល៉ោះ​ហើយ​អា​ណា​ព្យា​បាល​សិស្ស​មាន​ការ​ស្ងប់​អា​រម្មណ៍​យ៉ាង​ខ្លាំង។ នេះ​គឺ​ជា​ជម្រើស​មួយ​ក្នុង​ចំ​ណោម​ជម្រើស​ទាំង​ឡាយ​ដែល​ប្អូនៗ​គួរ​ត្រិះ​រិះ​ពិ​ចារ​ណា ក្រោយ​ពី​មាន​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ក្នុង​ដៃ៕

                                            ហា​ថាញ-  ប្រែ​សម្រួល៖ លី​សៀ

ចែករំលែកអត្ថបទ