29/07/2024 - 14:39

ស្ពាន​តភ្ជាប់​រីក​សាយ​ភាយ​ឥណ​ទាន​គោល​នយោ​បាយ

ធនា​គារ​គោល​នយោ​បាយ​សង្គម គឺ​ជា​ធនា​គារ​តែ​មួយ​គត់​អនុវត្ត​ការ​ប្រ​គល់​ទុន​ឥណ​ទាន​គោល​នយោ​បាយ​ដល់​អង្គ​ការ​នយោ​បាយ-​សង្គម។ អា​ស្រ័យ​កិច្ច​សហ​ការ​ជិត​ស្និទ្ធ​រវាង​ធនា​គារ​និង​សមា​គម អង្គ​ការ​មហា​ជន ពិសេស​គឺ​ឆ្លង​តាម​រយៈ​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន រយៈ​ពេល​កន្លង ប្រ​ភព​ទុន​ឥណ​ទាន​គោល​នយោ​បាយ​បាន​ទៅ​ដល់​ប្រ​ជា​ជន​ទាន់​ពេល មាន​ភាព​ងាយ​ស្រួល​និង​ប្រ​សិទ្ធ​ភាព។

   ​​ ប្រ​ជា​ជន​ជា​ច្រើន​គ្រួ​សារ​ពង្រីក​សេដ្ឋ​កិច្ច​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព
ផ្តើម​ពី​ប្រ​ភព​ទុន​ឥណ​ទាន គោល​ន​យោ​បាយ។

លោក​ហ្វិញ​ក្វឹក​ហុង ប្រ​ធាន​សមា​គម​កសិករ​ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង៖ កិច្ច​សហ​ការ​រវាង​ធនា​គារ​គោល​នយោ​បាយ​សង្គម អង្គ​ភាព​ផ្តល់​ប្រាក់​កម្ចី និង​សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់ បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​នាំ​យក​ដើម​ទុន​ដល់​សមា​ជិក​កសិករ នាំ​មក​ប្រ​យោជន៍​ជាក់​ស្តែង។ នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​លក្ខណៈ​ដ៏​សំ​ខាន់ ដើម្បី​កសិករ​មាន​ឱកាស​វិនិ​យោគ​ពង្រីក​ការ​បង្ក​បង្កើន​ផល ប្រពល​វប្ប​កម្ម បង្កើន​ទិន្ន​ផល បង្កើន​ប្រាក់​ចំ​ណូល​សម្រាប់​គ្រួ​សារ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​និង​ធ្វើ​មាន កូន​ចៅ​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​មាន​ឱកាស​រៀន​សូត្រ មុខ​មាត់​ជន​បទ​មាន​ភាព​ផ្លាស់​ថ្មី រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។ រៀង​រាល់​ខែ ឱ្យ​តែ​ដល់​ថ្ងៃ​ដែល​បាន​កំ​ណត់ គឺ​សមា​គម​និង​អង្គ​ការ​មហា​ជន រួម​នឹង​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន នឹង​ធ្វើ​ការ​ដោះ​ដូរ​នៅ​ឃុំ សង្កាត់ ជា​មួយ​កា​រិយា​ល័យ​ដោះ​ដូរ​នៃ​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក និង​ខេត្ត។

សង្កេត​ឃើញ​ទម្រង់​ចិញ្ចឹម​បង្កង​ពុំ​សូវ​មាន​ប្រ​សិទ្ធ​ភាព​ដូច​មុន ទើប​គ្រួ​សារ​លោក​ផាម​វ៉ាន់​កួរ នៅ​អនុ​សង្កាត់​ង៉ុក​ហឿង ទី​ប្រ​ជុំ​ជន​កៃ​ណឿក ស្រុក​កៃ​ណឿក សម្រេច​ចិត្ត​ងាក​មក​ចិញ្ចឹម​គ្រែង​ឈាម បង្កង ក្តាម​គួប​ផ្សំ។ ដើម​ឆ្នាំ​២០២៣ គ្រួ​សារ​គាត់​បាន​ពិនិត្យ​សម្រេច​ឱ្យ​បុល​ទុន​២០​លាន​ដុង ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​កៃ​ណឿក ជា​មួយ​នឹង​អត្រា​ការ​ប្រាក់​ទាប គាត់​មិន​រា​រែក​ក្នុង​ការ​វិនិយោគ​បន្ថែម​១០០​លាន​ដុង ទិញ​ពូជ​គ្រែង​ឈាម​ដើម្បី​លែង​ក្នុង​ស្រះ​ចិញ្ចឹម​បង្កង។ ក្រោយ​ពី​ចិញ្ចឹម​បាន​៨-១០​ខែ ប្រ​មូល​ផល​ក្នុង​មួយ​ខែ​រក​បាន​ប្រាក់​ចំ​ណូល​រាប់​សិប​លាន​ដុង ផ្តើម​ពី​ប្រ​ភព​ចំ​ណូល​ទាំង​នេះ ទើប​គ្រួ​សារ​គាត់​មាន​ជីវ​ភាព​លំ​នឹង។

សមា​គម​សហ​ព័ន្ធ​នារី​ខេត្ត​កា​ម៉ាវ កំ​ពុង​គ្រប់​គ្រង​គ្រួ​សារ​កម្ចី​ទុន​ជាង​៤៦​ពាន់​គ្រួ​សារ តាម​រយៈ​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​ចំ​នួន​៩០៧ ដោយ​មាន​សំ​ណល់​ប្រាក់​បំ​ណុល​សរុប​ជាង​១.៥០០​ពាន់​លាន​ដុង។ “សមា​គម​តែង​អនុវត្ត​ល្អ​ការ​ងារ​ត្រួត​ពិនិត្យ គ្រប់​គ្រង​ប្រាក់​កម្ចី ការ​ងារ​បណ្តុះ​បណ្តាល ហ្វឹក​ហ្វឺន​បង្កើន​កម្រិត​ជំ​នាញ​វិជ្ជា​ជីវៈ​ដល់​កង​ជួរ​កម្មា​ភិបាល​សមា​គម​គ្រប់​លំ​ដាប់​ថ្នាក់ ប្រ​ធាន​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង។ ផ្តើម​ពី​នោះ ពង្រីក​តួ​នា​ទី​ជា​តួ​អង្គ​សំ​ខាន់​របស់​នារី​និង​គ្រួ​សារ​ប្រ​ជា​ជន​ក្នុង​ការ​ចូល​រួម​ចលនា​និង​ដំ​ណើរ​ការ​ប្រ​គល់ការ​ បំ​ផុស​ស្មារតី​ខ្លួន​ទីពឹង​ខ្លួន គោល​បំណង​ឈាន​ឡើង​របស់​បង​ប្អូន​នារី ម្ចាស់​ការ​ដោះ​ស្រាយ​បញ្ហា​ផ្ទាល់​ខ្លួន​និង​គ្រួ​សារ ចុះ​ឈ្មោះ​ដោយ​ខ្លួន​ឯង​ឈាន​ឡើង​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ” លោកស្រី​ត្រឹង​ធី​កេវ​អៀង ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ខេត្ត បាន​ចែក​រំ​លែក​ដូច្នេះ។

ទន្ទឹម​នឹង​សមា​គម អង្គ​ការ​មហា​ជន​នា​នា ដែល​ទទួល​ការ​ប្រ​គល់​ការក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន សកម្ម​ភាព​ដូច​ជា​ស្ពាន​តភ្ជាប់​រវាង​ធនា​គារ​គោល​នយោ​បាយ​សង្គម​និង​ប្រ​ជា​ជន ពិ​សេស គឺ​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត។ ឆ្លង​តាម​រយៈ​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន ដូច្នេះ ទុន​ឥណ​ទាន​គោល​នយោ​បាយ​បាន​បែង​ចែក​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​និង​ទាន់​ពេល​ដល់​គ្រួ​សារ​ប្រ​ជា​ជន។ ប្រ​ការ​នេះ មិន​ត្រឹម​តែ​ជួយ​ប្រ​ជា​ជន​មាន​ឱកាស​បាន​បង្ខិត​ជិត​ប្រ​ភព​ទុន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធា​នា​ប្រ​ភព​ទុន​ត្រូវ​បាន​ប្រើ​ប្រាស់​ចំ​គោល​ដៅ​ត្រឹម​ត្រូវ និង​នាំ​មក​ប្រ​សិទ្ធ​ភាព​ខ្ពស់​បំ​ផុត៕

                     យោង៖ កា​សែត​កា​ម៉ាវ-មុនី

ចែករំលែកអត្ថបទ