តាមការស្រាវជ្រាវថ្មីមួយបានចុះផ្សាយលើទស្សនាវដ្តី Public Health Nutrition ការទទួលទានត្រីតូចៗទាំងមូល អាចជួយកាត់បន្ថយហានិភ័យបាត់បង់ជីវិតដោយសារ ជំងឺមហារីក និងមូលហេតុផ្សេងទៀតសម្រាប់ស្ត្រី។
ទទួលទានត្រីតូចៗទាំងមូលជារបៀបសាមញ្ញដើម្បីបំពេញបន្ថែមកាលស្យូមនិងVitamin A។
ការរកឃើញខាងលើបានបញ្ជាក់ឱ្យឃើញថា ការគួបផ្សំត្រីតូចៗទៅក្នុងរបបអាហារ គឺជាវិធីសាមញ្ញមួយ ប៉ុន្តែមានប្រសិទ្ធភាពដើម្បីអូសបន្លាយអាយុជីវិត។
មុននោះ អ្នកជំនាញការរបស់សាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យ Nagoya (ប្រទេសជប៉ុន) បានធ្វើអង្កេតទំនាក់ទំនងរវាងការទទួលទានត្រីតូចៗ និងហានិភ័យបាត់បង់ជីវិត ឆ្លងតាមរយៈការតាមដានមនុស្ស៨០.៨០២នាក់ (បុរស៣៤.៥៥៥ នាក់ និងស្ត្រី៤៦.២៤៧នាក់) ចាប់ពីអាយុ៣៥ ឆ្នាំដល់៦៩ឆ្នាំនៅទូទាំងប្រទេសជប៉ុន។ ក្នុងនោះ កម្រិតទទួលទានត្រីតូចៗរបស់អ្នកចូលរួម ត្រូវបានវាយតម្លៃដោយកម្រងសំណួរអំពីការទទួលទានអាហារចាប់តាំងពីការសិក្សាស្រាវជ្រាវ។ ក្នុងអំឡុងពេលតាមដានមធ្យមភាគប្រមាណ៩ឆ្នាំ អ្នកជំនាញការបានកត់សម្គាល់មានអ្នកបាត់បង់ជីវិត២.៤៨២នាក់ ដោយមានករណីប្រមាណ៦០%ទាក់ទងនឹងជំងឺមហារីក។
ឆ្លងតាមរយៈការវិភាគ ក្រុមអ្នកស្រាវជ្រាវបានសង្កេតឃើញថា អត្រាបាត់បង់ជីវិតមកពីគ្រប់មូលហេតុ និងមកពីជំងឺមហារីកទាបជាងគួរឱ្យកត់សម្គាល់សម្រាប់ស្ត្រីដែលទទួលទានត្រីតូចៗ ជាប្រចាំ (ទទួលទានត្រីទាំងមូលដូចជាត្រីបណ្តូល ល្ពៅ ត្រីសាឌីនពណ៌ស ត្រីសាឌីន ត្រីគួន...)។ ជាក់ស្តែង បើប្រៀបធៀបនឹងអ្នកមិនសូវទទួលទានត្រីតូចៗ ស្ត្រីដែលទទួលទានត្រីប្រភេទនេះ ពី១-៣ដង/ខែ ពី១-២ដង/សប្តាហ៍ ឬច្រើនជាង ៣ដង/សប្តាហ៍ មានហានិភ័យបាត់បង់ជីវិតមកពីគ្រប់មូលហេតុ គឺ ០,៦៨; ០,៧២និង០,៦៩ដង។ ដូចគ្នានេះដែរ ហានិភ័យបាត់បង់ជីវិត ដោយសារជំងឺមហារីកសម្រាប់ស្ត្រីក្រុមនេះ ក៏ត្រឹមតែ០,៧២; ០,៧១ និង០,៦៤ដង បើប្រៀបនឹងមនុស្សដែលមិនសូវទទួលទានត្រីតូចៗ។ ហានិភ័យបាត់បង់ជីវិតដោយសារជំងឺមហារីក និងមកពីគ្រប់មូលហេតុសម្រាប់បុរសដែលបរិភោគត្រីតូចៗក៏ទាបជាងអ្នកដែលមិនសូវទទួលទានដែរ ប៉ុន្តែអត្រាមិនខ្ពស់ដូចស្រ្តី។
ជាក់ស្តែង ការសិក្សាស្រាវជ្រាវពីមុននេះ បានបញ្ជាក់ថា ត្រីតូចៗមានតម្លៃថោកផង និងផ្តល់សារធាតុចិញ្ចឹមសំខាន់ៗច្រើន ប្រការពិសេសគឺមានអត្ថន័យចំពោះប្រទេសកំពុងអភិវឌ្ឍន៍ កន្លែងដែលប្រជាជនជាច្រើនតែងខ្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរ។ ការសិក្សាស្រាវជ្រាវថ្មីនេះ ជាភស្តុតាងបញ្ជាក់បន្ថែមអំពីអត្ថប្រយោជន៍សុខភាពនៃការអនុវត្តរបបទទួលទានអាហារដែលរួមមានទាំងត្រីតូចៗ៕
កាសែតកឹងធើ-វិមាន