ក្រុមអ្នកវិទ្យាសាស្រ្តអាមេរិក ទើបនឹងអនុវត្តជោគជ័យប្រព័ន្ធកែហ្សែន CRISPR/Cas9 ដើម្បីកែតម្រង់ថ្នាំងស្លឹករបស់អំពៅ ឆ្លងតាមរយៈនោះ បង្កើនសមត្ថភាពស្រូបពន្លឺព្រះអាទិត្យ និងបរិមាណជីវម៉ាស់គួរឱ្យកត់សម្គាល់។
អំពៅកែហ្សែន ត្រូវបានវាយតម្លៃមុនពេលយកទៅដាំសាកល្បង។
ការកែហ្សែនដើមអំពៅ មិនមែនជាការងាយស្រួលនោះទេ។ ពីព្រោះពូជអំពៅស្ទើរតែទាំងអស់ត្រូវបានកម្លាយពីពូជអំពៅ២ប្រភេទ គឺពូជ Saccharum officinarum និងពូជSaccharum spontaneum បណ្តាលឱ្យដើមអំពៅមានហ្សែនស្មុគ្រស្មាញបំផុតក្នុងចំណោមប្រភេទដំណាំទាំងអស់ ជាមួយនឹងបរិមាណក្រូម៉ូសូម ចលនាចាប់ពី១០០-១២០ ។ ភាពស្មុគ្រស្មាញនៃផ្នែកតំណពូជទាំងនេះមានន័យថា ពិបាកនឹងប្រែប្រួលដើមអំពៅ ឆ្លងតាមរយៈវិធានការគុណកម្មពូជធម្មតា ប៉ុន្តែត្រូវអនុវត្តនូវវិធានការដែលជឿនលឿនជាង។
ដើម្បីជម្នះឧបសគ្គខាងលើ ក្រុមអ្នកឯកទេសនៃសាកលវិទ្យាល័យ Florida បានអនុវត្តប្រព័ន្ធកែហ្សែន CRISPR/Cas9 តម្រង់ទិសដៅច្បាស់លាស់ទៅលើហ្សែនអំពៅ ដើម្បីកែលម្អថ្នាំងស្លឹករបស់ដើមអំពៅនេះ។ វិធីអនុវត្តនេះ បានជួយឱ្យដើមអំពៅទទួលបានពន្លឺថ្ងៃច្រើនជាង ផ្តើមពីនោះ បានបង្កើនបរិមាណជីវម៉ាស់។
បើតាមក្រុមអ្នកស្រាវជ្រាវ ក្រុមហ្សែនរបស់អំពៅដែលស្មុគ្រស្មាញនោះ ពីព្រោះវាមានផ្ទុកហ្សែនជាច្រើនពីពូជអំពៅផ្សេងៗ (ផ្តើមពីពូជអំពៅផ្សេងៗ)។ ការមានច្រើនសន្ធឹកយ៉ាងនេះ មានន័យថា លក្ខណៈស្ថានភាពដែលដើមអំពៅបង្ហាញ គឺជាលទ្ធផលនៃការប៉ះពាល់គួបផ្សំផ្តើមពីពូជហ្សែនផ្សេងៗ។ ប៉ុន្តែ CRISPR/Cas9 (ហៅថា “អូសបន្លាយតំណពូជ”) គឺជាឧបករណ៍ឥតខ្ចោះ ដើម្បីកែហ្សែនអំពៅ អាស្រ័យដោយមានសមត្ថភាពច្នៃបង្កាត់បានមួយចំនួនឬប្រភេទ ហ្សែនក្នុងពេលតែមួយ។
ខណៈពេលដាំពិសោធន៍ពូជអំពៅផ្លាស់ប្តូរ៣ប្រភេទ ជាមួយនឹងកម្រិតនៃការកែតម្រង់ដូចគ្នា LG1 ផ្សេងគ្នា (១២%, ៥៣%និង៩៥%) ដូច្នេះ ក្រុមអ្នកស្រាវជ្រាវសបញ្ជាក់៖ សណ្ឋានស្លឹកឈរត្រង់ពន្លឺថ្ងៃអាចនឹងចាំងចូលដើមបានច្រើនជាង ជួយបង្កើនទិន្នផលជីវម៉ាស់ផង។ ការពិសោធន៍ក៏បានបង្ហាញឱ្យឃើញ៖ ពូជអំពៅដែលមានកម្រិតនៃការកែតម្រង់ដូចគ្នា១២% លេខគំរូ LG1, កម្រិតផ្អៀងរបស់ស្លឹកអំពៅកាត់បន្ថយ៥៦% (មានន័យថា ស្លឹកអំពៅលូតត្រង់ជាង) និងទិន្នផលជីវម៉ាស់ស្ងួត កើន១៨%។
ក្រុមអ្នកឯកទេសបញ្ជាក់ អាស្រ័យដោយវិធានការធ្វើឱ្យហ្សែនមានលក្ខណៈពិសេស ដើម្បីស្រូបបានពន្លឺថ្ងៃច្រើន ដើមអំពៅដែលកែហ្សែន បានបង្កើនបរិមាណជីវម៉ាស់ដោយមិនចាំបាច់ ប្រើជីបន្ថែម។ ក្រៅពីនេះ លទ្ធផលនៃការសិក្សាស្រាវជ្រាវក៏បញ្ជាក់ឱ្យឃើញ៖ ការបង្កើតឱ្យមានការយល់ដឹងជ្រៅជ្រះអំពីហ្សែនស្មុគ្រស្មាញរបស់អំពៅនិងសមត្ថភាពនៃការកែហ្សែន អាចនឹងជួយដល់ក្រុមអ្នកឯកទេស អភិវឌ្ឍនូវវិធានការកែលម្អដំណាំផ្សេងៗ សំដៅបង្កើនទិន្នផលទៅពេលអនាគតផងដែរ៕
កាសែតកឹងធើ - ប្រែសម្រួល៖ លីសៀ