02/07/2024 - 09:40

ម្ចាស់​ការ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​គ្រុន​ឈាម​

ផ្នែក​សុខា​ភិបាល​ខេត្ត​សុក​ត្រាំង​ បាន​អនុវត្ត​នូវ​វិធាន​ការ​ជា​ច្រើន​ដើម្បី​បង្ការ​ទប់ស្កាត់​ ជំ​ងឺ​គ្រុន​ឈាម​លើ​វិសាល​ភាព​ធំ​ទូលាយ។​ ក្នុង​នោះ​ យក​គោល​លំ​នាំ​ប្រ​ជា​ជន​បង្ការ​ជំ​ងឺ​ជា​សំ​ខាន់​ ផ្នែក​ឯក​ទេស​មិន​ធ្វេស​ប្រ​ហែស​ចំ​ពោះ​ការ​ប្រែ​ប្រួល​នៃ​ជំ​ងឺ​ឆ្លង​រាល​ដាល។​

កម្មា​ភិបាល​ពេទ្យ​ទីរួម​ខេត្ត​ង៉ា​ណាំ​ បើក​ទូលាយ​យុទ្ធ​នាការ​កម្ចាត់​ដង្កូវ​ទឹក។​

តាម​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំ​ងឺ​ខេត្ត​សុក​ត្រាំង​ មក​ទល់​ពេល​នេះ​ ទូទាំង​ខេត្ត​មាន​ករណី​កើត​ជំ​ងឺ​គ្រុន​ឈាម​ជាង​៤៩០​ករណី។​ មូល​ហេតុ​ដោយ​សារ​រដូវ​ភ្លៀង​មូស​កើត​ច្រើន​ គួប​ផ្សំ​នឹង​តម្រូវ​ការ​ស្តុក​ទឹក​ភ្លៀង​របស់​ប្រ​ជា​ជន​កើន​ខ្ពស់​ ហា​និភ័យ​ដង់​ស៊ី​តេ​សត្វ​ល្អិត​ (មូស​ខ្លា​និង​ដង្កូវ​ទឹក​) កើន​ឡើង​ ម្ល៉ោះ​ហើយ​ពេល​ខាង​មុខ​ជំ​ងឺ​គ្រុន​ឈាម​នឹង​មាន​ហា​និភ័យ​កើន​ខ្ពស់។​ បច្ចុប្បន្ន​ ផ្នែក​សុខា​ភិបាល​ខេត្ត​បាន​ចង្អុល​ការ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ ទី​រួម​ខេត្ត​ ក្រុង​ បង្កើន​ការ​ផ្សព្វ​ផ្សាយ​ផែន​ការ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​គ្រុន​ឈាម។​ តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ សឺ​ហ្វាង​ខាញ់​ នា​យក​រង​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ ទីរួម​ខេត្ត​ង៉ា​ណាំ​ ដើម្បី​ម្ចាស់​ការ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​គ្រុន​ឈាម​ ចាប់​ពី​ដើម​ឆ្នាំ​មក​ ទីរួម​ខេត្ត​បាន​ផ្សព្វ​ផ្សាយ​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​បាន​២​លើក​ លើ​ភូមិ​ភូមិ​សាស្រ្ត​ធំ​ទូលាយ​និង​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារតី​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ គ្រុន​ឈាម​ក្នុង​គ្រួ​សារ​ ដូច​៖ របៀប​កម្ចាត់​ដង្កូវ​ទឹក​ អនា​ម័យ​ជុំ​វិញ​ផ្ទះ​ដេក​ដាក់​មុង ពេល​មាន​សមាជិក​ក្នុង​គ្រួ​សារ​ក្តៅ​ខ្លួន​ ត្រូវ​នាំ​ទៅ​កាន់​មូល​ដ្ឋាន​សុខា​ភិបាល​ដើម្បី​ព្យា​បាល។ល។​ តាម​ការ​ព្យា​ករណ៍​របស់​ផ្នែក​ឯក​ទេស ជំ​ងឺ​គ្រុន​ឈាម​នឹង​កើន​ខ្ពស់​ ចាប់​ពី​ខែ​សីហា​រហូត​ដល់​ចុង​ឆ្នាំ​ ២០២៤ ហេតុ​នោះ​ ផ្នែក​សុខា​ភិបាល​បាន​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បន្ត​ការ​តាម​ដាន​រោគ​រាត​ត្បាត​និង​បាញ់​សារ​ធាតុ​គីមី​កម្ចាត់​មូស​នៅ​កន្លែង​ដែល​ជំ​ងឺ​ផ្ទុះ​រាល​ដាល។​

តាម​ប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ឯក​ទេស I ឡឹម​វ៉ាន់​តឹង​ ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដាយ​តឹម ស្រុក​មីស្វៀង​ មក​ទល់​ពេល​នេះ​ឃុំ​ដាយ​តឹម​បាន​ កត់​សម្គាល់​ករណី​ជំ​ងឺ​គ្រុន​ឈាម​១៣​ករណី ថយ​ចុះ​៤៣​ករណី​បើ​ប្រៀប​នឹង​ខណៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​កន្លង។​ លទ្ធ​ផល​នោះ​ គឺ​ដោយ​សារ​ដំ​ណាក់​សុខា​ភិបាល​បាន​កំ​ណត់​ការ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​ គឺ​ជា​ការ​ងារ​សំ​ខាន់​បំ​ផុត។​ អា​ស្រ័យ​ហេតុ​នោះ​ ចាប់​ពី​ដើម​ឆ្នាំ​មក​ ដំ​ណាក់​សុខា​ភិបាល​បាន​កសាង​ផែន​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​និង​ចាត់​តាំង​ផ្សព្វ​ផ្សាយ​យ៉ាង​ហ្មត់​ចត់។​ មក​ដល់​ពេល​នេះ​ បាន​សហ​ការ​ជា​មួយ​អង្គ​ការ​មហា​ជន​ សហ​ការី​សុខា​ភិបាល​ បើក​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​បាន​២​លើក​ និង​ចលនា​ប្រ​ជា​ជន​ម្ចាស់​ការ​អនា​ម័យ​បរិស្ថាន​ បិទ​គម្រប​ពាង​តម្កល់​ទឹក​ភ្លៀង​ និង​សម្អាត​ពាង​ទឹក​ប្រើ​ប្រាស់​ ឱ្យ​បាន​ទៀង​ទាត់​ ព្រ​លែង​ត្រី​ប្រាំ​ពីរ​ពណ៌​ចូល​ក្នុង​ពាង។ល។​ ដើម្បី​ជៀស​វាង​មូស​ចម្លង​ជំ​ងឺ​គ្រុន​ឈាម​កើត​រាល​ដាល។​ ទន្ទឹម​នឹង​នោះ​ ត្រៀម​វិនិច្ឆ័យ​ដាច់​ខាត​នូវ​ករណី​កើត​ជំ​ងឺ​ជា​ថ្មី​ សម្បុក​ជំ​ងឺ​ ឆ្លង​រាល​ដាល​; ម្ចាស់​ការ​ត្រួត​ពិនិត្យ​ ប្រ​ទះ​ឃើញ​និង​រាយ​ការណ៍​បន្ទាន់​ដល់​ថ្នាក់​លើ​ដើម្បី​វិនិច្ឆ័យ​បាន​ទាន់​ពេល។​ ដោយ​សារ​ម្ចាស់​ការ​នូវ​វិធាន​ការ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​ ម្ល៉ោះ​ហើយ​ មក​ដល់​ពេល​នេះ​ ស្ថាន​ភាព​ជំ​ងឺ​គ្រុន​ឈាម​តែង​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង។​

លោក​ង្វៀង​វ៉ាន់​ថេម នា​យក​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំ​ងឺ​សុក​ត្រាំង​ ឱ្យ​ដឹង៖ “ខេត្ត​បាន​ចង្អុល​ការ​ភូមិ​ភាគ​នា​នា​ដែល​មាន​ករណី​កើត​ជំ​ងឺ​គ្រុន​ឈាម​ខ្ពស់​ គប្បី​វាយ​តម្លៃ​ឡើង​វិញ​ពី​ស្ថាន​ភាព​ជំ​ងឺ​រាល​ដាល​ និង​ពិនិត្យ​លក្ខឋាន​វិនិច្ឆ័យ​ជំ​ងឺ​ឆ្លង​រាល​ដាល​ដោយ​ទ្រង់​ទ្រាយ​ធំ​ ទ្រង់​ទ្រាយ​ភូមិ​ ឃុំ​តាម​សេចក្តី​កំ​ណត់​; បង្កើន​ការ​ត្រួត​ពិនិត្យ​ និង​វិនិច្ឆ័យ​ដាច់​ខាត​សម្បុក​រោគ​ឆ្លង​ ទប់​ស្កាត់​មិន​ទុក​ឱ្យ​ជំ​ងឺ​ឆ្លង​រាល​ដាល​នៅ​ក្នុង​សហគមន៍។​ ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ដោយ​រូប​ភាព​ជា​ច្រើន​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ ដើម្បី​លើក​កម្ពស់​ស្មារតី​ម្ចាស់​ការ​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ជំ​ងឺ​គ្រុន​ឈាម”៕​ 

លីធាន​-វិមាន​

ចែករំលែកអត្ថបទ