មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

02/07/2024 - 09:40

ចិញ្ចឹម​ក្ដាម​ក្នុង​ប្រ​អប់​ជ័រ​

ប៉ុន្មាន​ឆ្នាំ​មក​នេះ​ របរ​ចិញ្ចឹម​ក្ដាម​នៅ​កា​ម៉ាវ​មាន​ការ​រីក​ចម្រើន​យ៉ាង​លឿន​ រាប់​តាំង​ពី​ផ្ទៃ​ដី​បរិមាណ​ តាម​ទិស​ដៅ​បង្កើត​ផលិត​ផល​បម្រើ​ដល់​ការ​នាំ​ចេញ​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ដល់​កសិករ។​ ទោះ​បី​ដូច្នោះ​ក៏​ដោយ​ សព្វ​ថ្ងៃ​របរ​ចិញ្ចឹម​ក្ដាម​នៅ​កា​ម៉ាវ ក៏​កំ​ពុង​ប្រ​ឈម​នឹង​ការ​លំ​បាក​ដែល​បង្ក​ឡើង​ដោយ​សារ​អា​កាស​ធាតុ​ បរិស្ថាន​និង​ប្រ​ភេទ​ជំ​ងឺ​ផ្សេង​ៗ​ដែល​តែង​កើត​មាន​ក្នុង​ដំ​ណាក់​កាល​នៃ​ការ​ផ្លាស់​ប្ដូរ​រដូវ​កាល។​ ហេតុ​នោះ​ ការ​ចិញ្ចឹម​ក្ដាម​ក្នុង​ប្រ​អប់​ជ័រ​ កំ​ពុង​ជា​ទិស​ដៅ​មួយ​ប្រ​កប​ដោយ​ភាព​ច្នៃ​ប្រ​តិដ្ឋ។​

  ទម្រង់​ចិញ្ចឹម​ក្ដាម​ក្នុង​ប្រ​អប់​ជ័រ​របស់​គ្រួ​សារ​ បង​ស្រី​ក្វៀង​។​

គ្រួសារ​បង​ស្រី​ ង្វៀង​ធីក្វៀង​ នៅ​ភូមិ​តឹង​តាវ ឃុំ​តឹង​ហឹង​ដុង​ ស្រុក​កាយ​ណឿក បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​អនុវត្ត​ទម្រង់​ចិញ្ចឹម​ក្ដាម​ ក្នុង​ប្រ​អប់​ជ័រ​ដោយ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ប្រ​ព្រឹត្ត​កម្ម​ទឹក​ ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។​ គន្លឹះ​ដែល​ធ្វើ​ឱ្យ​គ្រួ​សារ​បង​ស្រី​ក្វៀង​ ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ចិញ្ចឹម​ទាំង​ ៥ លើក​ បង​ស្រី​ង្វៀង​ធី​ក្វៀង​ ចែក​រំ​លែក ក្ដាម​ដែល​យក​មក​ចិញ្ចឹម​គឺ​ក្ដាម​មាន​សុខ​ភាព​ល្អ​ ទើប​អត្រា​ការ​ខាត​បង់​ទាប។​ ឆ្លង​កាត់​ដំ​ណាក់​កាល​នៃ​ការ​ចិញ្ចឹម​ ត្រូវ​មាន​ការ​ពិនិត្យ​តាម​ដាន​ជា​ប្រ​ចាំ​ ដូច​ជា​ សុខ​ភាព​ក្ដាម​ កម្រិត​នៃ​ការ​ស៊ី​ចំ​ណី​ តាម​រយៈ​ការ​កត់​សម្គាល់​ ដើម្បី​សម្រួល​ដល់​ការ​ផ្ដល់​ចំ​ណី​ឱ្យ​បាន​សម​ស្រប។​

ទឹក​ដែល​បាន​បូមចូល​ក្នុង​អា​ង​បេ​តុង​ ឆ្លង​កាត់​ប្រ​ព័ន្ធ​ប្រ​ព្រឹត្ត​កម្ម​ទឹក​ដើម្បី​ដាក់​
បញ្ចូលក្នុងប្រអប់ចិញ្ចឹមក្ដាម។

“ ក្ដាម​ដាក់​ចូល​ក្នុង​ប្រ​អប់​ចិញ្ចឹម​ ដើម្បី​បំ​ប៉ន​ចំ​ណី​ឱ្យ​ឆាប់​ធំ​ធាត់​ ពី​ក្ដាម​មិន​សូវ​មាន​សាច់ ជា​ក្ដាម​មាន​សាច់​ណែន​ពេញ​; ក្ដាម​ឈ្មោល​សាច់​ទន់ ទៅ​ជា​ក្ដាម​សាច់​រឹង; ក្ដាម​ញី​ទៅ​ជា​ក្ដាម​សក។​ រយៈ​ពេល​ចិញ្ចឹម​បំ​ប៉ន​ពី​ ១០-៤០ ថ្ងៃ​ ទៅ​តាម​ប្រ​ភេទ​ក្ដាម​នីមួយ​ៗ​ អាច​នឹង​លក់​ចេញ​ទី​ផ្សារ​បាន។​ ចំ​ពោះ​ប្រ​ភព​ចំ​ណី​ក្ដាម​វិញ​គឺ​មាន​ស្រាប់​ក្នុង​មូល​ដ្ឋាន​ងាយ​ស្រួល​រក​ ដូច​ជា​ ត្រី​ទី​ឡាព្យា​ គ្រំ​ចំ​ពុះ​ទា និង​ខ្យង​ជា​ដើម។​ បង​ស្រី​ង្វៀង​ធីក្វៀង​ ចែក​រំ​លែក​ព្រម​ទាំង​ឱ្យ​ដឹង​បន្ថែម​ ការ​ពង្រីក​បន្ថែម​ទំ​ហំ​នៃ​ការ​ចិញ្ចឹម​គឺសម​ស្រប​ខ្លាំង​ណាស់​ ចំ​ណាយ​ក្នុង​ការ​ចិញ្ចឹម​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ អា​ស្រ័យ​លើ​ប្រ​ព័ន្ធ​ចិញ្ចឹម​ព្រ​លែង​ក្នុង​ស្រះ​ចិញ្ចឹម​ត្រី​ទី​ឡាព្យា​ប្រ​យោជន៍​ ដើម្បី​គ្រឹះ​ទឹក​ក្នុង​ស្រះ​ឱ្យ​ថ្លា​ទៀត​ផង។​

សម្រាប់​អ្នក​ទើប​ចិញ្ចឹម​ដំ​បូង​ ចំ​ណាយ​ដើម​ពិត​ជា​ទុន​ធ្ងន់​បន្តិច​ ទោះ​បី​ដូច្នោះ​ក៏​ដោយ​ បើ​តាម​ការ​គិត​គ្នន់​គ្នេរ​របស់​បង​ស្រី​ង្វៀង​ធីវ៉ៀង គឺ​អ្នក​ចិញ្ចឹម​អាច​នឹង​ស្រង់​ដើម​ទុន​ឡើង​វិញ​ទៅ​តាម​រដូវ​កាល​នៃ​ការ​ចិញ្ចឹម។​ ក្នុង​មួយ​រដូវ​ចិញ្ចឹម​ជា​មធ្យម​ពី​ ១០​-៤០ ថ្ងៃ​ អាច​លក់​បាន​ចំ​ណេញ​ពី​ ៥ - ៧ លាន​ដុង។​

សព្វ​ថ្ងៃ​ ប្រ​អប់​ចិញ្ចឹម​ប្រ​មាណ​ ២០០ ប្រ​អប់​គ្រួ​សារ​បង​ស្រី​ក្វៀង​ អនុវត្ត​រូប​មន្ត​ចិញ្ចឹម​វិល​ជុំ​ ដើម្បី​ធានា​ថា​ថ្ងៃ​ណា​គ្រួ​សារ​បង​ស្រី​ក៏​មាន​ក្ដាម​លក់​ចេញ។​ ផ្ដើម​ពី​ការ​ធ្វើ​នេះ​ គ្រួ​សារ​បង​ស្រី​ ម្ចាស់​ការ​បាន​ការ​លក់​ផលិត​ផល​ក្ដាម​ ទោះ​ក្នុង​ដំ​ណាក់​កាល​ដែល​ក្ដាម​មិន​សូវ​មាន​លើ​ទី​ផ្សារលក់​បាន​ថ្លៃ​ ម្ល៉ោះ​ហើយ​ប្រាក់​ចំ​ណេញ​អាច​កើន​ឡើង​ជាង​១៥០%។​

លោក​ ត្រឹង​ថាញ​លីម ប្រ​ធាន​សមាគម​កសិករ​ឃុំ​តឹង​ហឹង​ដុង​ ស្រុក​កាយ​ណឿក ឱ្យ​ដឹង​ តាម​ការ​វាយ​តម្លៃ​ជា​បឋម​ ទម្រង់​នេះ​មិន​ត្រឹម​តែ​នាំ​មក​ផល​ ចំ​ណេញ​ល្អ​ប្រ​សើរ​លើស​ពី​នេះ​ទៀត​គឺ​កសិករ​ចាប់​ផ្ដើម​មាន​ការ​ចាប់​អា​រម្មណ៍​ដល់​ការ​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​វិទ្យា​ក្នុង​ការ​ផលិត។​ សព្វ​ថ្ងៃ​ ទម្រង់​ចិញ្ចឹម​ក្ដាម​ក្នុង​ប្រ​អប់​ជ័រ​របស់​គ្រួ​សារ​បង​ស្រី​ក្វៀង​ ត្រូវ​បាន​ការិ​យា​ល័យ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ ស្រុក​កាយ​ណឿក វិនិ​យោគ​១៨០ លាន​ដុង​ដើម្បី​ពង្រីក​ទម្រង់៕​

     ប្រ​ភពៈ TTXVN - ពេជ្រ​សឿន

ចែករំលែកអត្ថបទ