មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

24/06/2024 - 16:58

ប្រ​សិ​ទ្ធភាព​ផ្តើម​ពី​ប្រ​ព័ន្ធ​ស្រោច​ស្រព​ក្បាល​បាញ់​ចំ​ហាយ​ទឹក​

មាន​កសិករ​ខ្មែរ​ជា​ច្រើន​នៅ​ខេត្ត​សុក​ត្រាំង​ បាន​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ស្រោច​ស្រព​ដោយ​ក្បាល​បាញ់​ចំ​ហាយ​ទឹក​ ដើម្បី​កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​ក្នុង​ការ​ផលិត​សំ​ចៃ​ទឹក​   និង​កម្លាំង​ពលកម្ម    ។ល។​ ប៉ុន្តែ​ដំ​ណាំ​នៅ​តែ​សម្រេច​ទិន្ន​ផល​ខ្ពស់។​ បច្ចុប្បន្ន​ ទម្រង់​នេះ​កំ​ពុង​បាន​កសិករ​អនុវត្ត​យ៉ាង​ទូលំ​ទូលាយ។​

  ប្រ​ព័ន្ធ​ស្រោច​ស្រព​ដោយ​ក្បាល​បាញ់​ចំ​ហាយ​ទឹក​ ដែល​បាន​ដំ​ឡើង​ក្នុង​ចម្ការ​
របស់​គ្រួ​សារ​បង​ឌោ​ហឿង។​

ប្រព័ន្ធ​ស្រោច​ស្រព​ដោយ​ក្បាល​បាញ់​ចំ​ហាយ​ទឹក​ បាន​ជួយ​ប្តី​ប្រ​ពន្ធ​បង​ឌោ​ហឿង​ នៅ​ភូមិ​បឹង​កក់​ ឃុំ​ភូមី ស្រុក​មីទូ ដាំ​ដំ​ណាំ​​ជច្រើន​ប្រ​ភេទ​ រួម​មាន៖ គូឆាយ​ ខ្ទឹម​ស្លឹក​ ស្ពៃ​ក្រញ៉ាញ់ អំ​បើ​ស សាឡាត់ ។ល។​ មាន​ភាព​ងាយ​ស្រួយ។​ ជា​ច្រើន​ឆ្នាំ​មក​នេះ​ ផ្តើម​ពី​ការ​ដាំ​ដំ​ណាំ​ ទើប​គ្រួ​សារ​បង​ហឿង​ មាន​ជីវ​ភាព​ធូរ​ធារ។​ បង​ហឿង​ ឱ្យ​ដឹង៖ “ពេល​ដំ​ឡើង​ម៉ូទ័រ​និង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ដោយ​ក្បាល​បាញ់​ចំ​ហាយ​ទឹក​ អូស​ពង្រាយ​ក្នុង​ចម្ការ​ហើយ​ យើង​គ្រាន់​បើ​ក​កុង​តាក់​កំ​ណត់​ពេល​វេលា​សម​ស្រប​គឺទុក​ចោល​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ទៅ​ប្រ​មូល​ផល​បន្លែ​ដល់​ម៉ោង​ម៉ាស៊ីន​បិទ​ដោយ​ស្វ័យ​ប្រ​វត្តិ។​ អា​ស្រ័យ​មាន​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ ទើប​ខ្ញុំ​ដាំ​ដំ​ណាំ​ ៤ កុង​បាន​យ៉ាង​ងាយ​សំ​ចៃ​ បាន​ទាំង​ពេល​វេលា​ទឹក​និង​កម្លាំង​ពល​កម្ម​ ដំ​ណាំ​លូត​លាស់​ល្អ។​ ដោយ​ប្រ​ព័ន្ធ​ស្រោច​ស្រព​បាញ់​ទឹក​ជោក​ស្មើ​ ធានា​រក្សា​ជាតិ​សំ​ណើម​ឱ្យ​ដំ​ណាំ​បាន​គ្រប់​គ្រាន់”។​

ជាមួយ​នឹង​ទម្រង់​ “អនុវត្ត​ឧបករណ៍​បញ្ជា​ប្រ​ព័ន្ធ​ស្រោច​ស្រព​ដោយ​ក្បាល​បាញ់​ចំ​ហាយ​ទឹក​រួម​ បញ្ចូល​ដាក់​ជីនិង​បាញ់​ថ្នាំ​ដំ​ណាំ​តាម​រយៈ​ទូរ​ស័ព្ទ​” លោក​ជីម​ម៉ាច់ នៅ​ភូមិ​ដាយង៉ៀ​ថាំង ឃុំ​ដាយ​តឹម ស្រុក​មី​ស្វៀង​ ប្រិត​សំ​ចៃ​ពេល​វេលា​និង​កម្លាំង​ពលកម្ម​បាន​ច្រើន។​ លោក​ម៉ាច់ ឱ្យ​ដឹង៖ “ពី​មុន​ ដាំ​ដំ​ណាំ​៣​កុង​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ត្រូវ​នៅ​ក្នុង​ចម្ការ​រហូត​ ពី​ព្រោះ​រវល់​អូស​បំ​ពង់​ទុយោ​ស្រោច​ស្រព​ដំ​ណាំ​មួយ​ថ្ងៃ​២​ដង​ ប៉ុន្តែ​ឥឡូវ​នេះ​ ខ្ញុំ​គ្រាន់​តែបើកបិទ​កុង​តាក់​ជា​ការ​ស្រេច។​ ពេល​ដំ​ឡើង​រួច​រាល់​ប្រ​ព័ន្ធ​ស្រោច​ស្រព​ដោយ​ក្បាល​បាញ់​ចំ​ហាយ​ទឹក​ និង​ឧបករណ៍​បញ្ជា​តាម​រយៈ​ទូរ​ស័ព្ទ​ (ជា​មួយ​នឹង​មុខ​ងារ​ស្តាប់​ហៅ​ទូរ​ស័ព្ទ​ ផ្ញើ​សារ មិន​ចាំ​បាច់​ប្រើ​ស្មាត​ហ្វូន) គ្រាន់​តែផ្ញើ​សារ​ទៅ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ដោយ​ក្បាល​បាញ់​ចំ​ហាយ​ទឹក​ស្វ័យ​ប្រ​វត្តិ​ នឹង​បើក​ដំ​ណើរ​ការ​ព្រម​ៗ​គ្នា​ ដូច្នេះ​ ខ្ញុំ​មិន​បាច់​ទៅ​បើក​ផ្ទាល់”។​ យោង​តាម​សម្តី​លោក​ម៉ាច់ ទម្រង់​នេះ​ក្រៅ​ពី​ការ​ស្រោច​ស្រព​ ក៏​មាន​ប្រ​យោជន៍​សម្រាប់​ការ​ដាក់​ជី និង​បាញ់​ថ្នាំ​ ជួយ​ប្រិត​សំ​ចៃ​បាន​ពេល​វេលា​ កម្លាំង​ពលកម្ម​ កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​លើ​ជី​ថ្នាំ​ ប៉ុន្តែ​ដំ​ណាំ​នៅ​តែ​សម្រេច​ប្រ​សិទ្ធ​ភាព​ បង្កើន​ទិន្ន​ផល។​ ឥឡូ​វនេះ​ លោក​ម៉ាច់​តែង​បារម្ភ​ពី​ការ​ខ្វះ​ទឹក​សាប​ក្នុង​រដូវ​ប្រាំ​ង គាត់​ដាំ​ដំ​ណាំ​ទាំង​ប្រាំ​ងវស្សា​ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង។​

លោក​ ត្រឿង​តឹង​ឡឹម​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដាយ​តឹម ឱ្យ​ដឹង​៖ ទូទាំង​ឃុំ​មាន​ផ្ទៃ​ដី​ទំ​ហំ​១,៥​ហិក​តា​ អនុវត្ត​ទម្រង់​ “ប្រើ​ប្រាស់​ឧបករណ៍​បញ្ជា​ប្រ​ព័ន្ធ​ស្រោច​ស្រព​ដោយ​ក្បាល​បាញ់​ចំ​ហាយ​ទឹក​ដាក់​ជី​បាញ់​ថ្នាំ​ដំ​ណាំ​តាម​រយៈ​ស៊ីម​ទូរ​ស័ព្ទ” ដែល​បាន​មជ្ឈ​មណ្ឌល​ជំ​រុញ​កសិកម្ម​ស្រុក​ជំ​នួយ។​ ក្នុង​នោះ​ មាន​ផ្ទៃ​ដី​ទំ​ហំ​ជាង​៩០% បាន​អនុវត្ត​ប្រ​ព័ន្ធ​ស្រោច​ស្រព​ដោយ​ក្បាល​បាញ់​ចំ​ហាយ​ទឹក​ (មិន​រួម​បញ្ចូល​ការ​ដាក់​ជីបាញ់​ថ្នាំ​) យ៉ាង​មាន​ប្រ​សិទ្ធ​ភាព។​ តាម​រយៈ​នោះ​ បាន​ជួយ​កសិករ​ប្រិត​សំ​ចៃ​ប្រាក់​ចំ​ណាយ​សំ​ចៃ​ទឹក​ កម្លាំង​ពលកម្ម​ ប៉ុន្តែ​ដំ​ណាំ​នៅ​តែ​សម្រេច​ទិន្ន​ផល​ខ្ពស់។​ នៅ​ពេល​ខាង​មុខ​ ឃុំ​នឹង​បន្ត​ការ​ចលនា​កសិករ​អនុវត្ត​ទម្រង់​នេះ​យ៉ាង​ទូលំ​ទូលាយ​ សំ​ដៅ​ជំ​រុញ​ការ​អនុវត្ត​វិទ្យា​សាស្ត្របច្ចេក​វិទ្យា​ខ្ពស់​ក្នុង​ការ​បង្ក​បង្កើន​ផល៕​

                                            លីធាន​-មុនី​

ចែករំលែកអត្ថបទ