មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/05/2024 - 15:30

គ្រូ​បង្រៀន​រៀន​សូត្រ​តាម​គំរូ​អ៊ំ

ជ្រួត​ជ្រាប​ដំ​បូល​មាន​របស់​លោក​ប្រ​ធាន​ហូជី​មិញ “ដើម្បី​ផល​ប្រ​យោជន៍​ ១០ ឆ្នាំ​ដាំ​ដើម​ឈើ និង​ដើម្បី​ផល​ប្រ​យោជន៍​រយ​ឆ្នាំ​បណ្តុះ​មនុស្ស” អ្នក​គ្រូ ផួធី​ង៉ុក​អៀង គ្រូ​បង្រៀន​សា​លា​បំ​ពេញ​វិជ្ជា​មធ្យម​សិក្សា​បាលី​ណាម​បូ ខេត្ត​សុក​ត្រាំង តែង​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្ដម​គតិ សីល​ធម៌​និង​ឥរិយា​បថ​ហូជី​មិញ។ អ្នក​គ្រូ​ង៉ុក​អៀង បាន​សម្ព័ន្ធ​ប្លុក​ស្ថាប័ន​និង​អា​ជីវ​កម្ម​ខេត្ត​សុក​ត្រាំង ស្ងើច​សរ​សើរ។

អ្នកគ្រូ​ផួ​ធី​ង៉ុក​អៀង តែង​ខ្នះ​ខ្នែង​សិក្សា​ស្រាវ​ជ្រាវ​ដើម្បី​មាន​វិធី​សាស្រ្ត​បង្រៀន​កាន់​តែ​ល្អ។

ឆ្នាំ​២០១៣ ក្រោយ​ពី​បញ្ចប់​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​ប្រវត្តិ​សាស្រ្ត អ្នក​គ្រូ​ង៉ុក​អៀង ត្រូវ​បាន​ចាត់​ទៅ​បង្រៀន​នៅ​សា​លា​បំ​ពេញ​វិជ្ជា​មធ្យម​សិក្សា​បាលី​ណាម​បូ។ នេះ​ក៏​ជា​ការ​សាក​ល្បង​សម្រាប់​គ្រូ​បង្រៀន​វ័យ​ក្មេង ដែល​ទើប​នឹង​បញ្ចប់​ការ​សិក្សា​នៅ​ពេល​ដែល​ប្រ​ឈម​មុខ​នឹង​សិស្ស​សុទ្ធ​តែ​ជា​ព្រះ​សង្ឃ​និង​អាយុ​ច្រើន ដូច្នេះ អ្នក​គ្រូ​ង៉ុក​អៀង ត្រូវ​រៀន​សូត្រ​ច្រើន​ពី​រៀម​ច្បង​ដើម្បី​បំ​ពេញ​ភារ​កិច្ច​ឱ្យ​បាន​ល្អ។ អ្នក​គ្រូ​ង៉ុក​អៀង ឱ្យ​ដឹង៖ “អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ ទើប​ខ្ញុំ​សុាំ​នឹង​ការ​និយាយ​ស្ដី ហើយ​លែង​ខ្មាស់​ក្នុង​ការ​បង្រៀន។ ខ្ញុំ​រៀន​បាន​ច្រើន​ពី​មិត្ត​រួម​អា​ជីព តែង​តែ​ចូល​រួម​ម៉ោង​ជា​ប្រ​ចាំ​ដើម្បី​រៀន​សូត្រ​ពី​របៀប​បង្រៀន និង​ជ្រើស​វិធី​សាស្ត្រ​បង្រៀន​សម​ស្រប​បំផុត​ដើម្បី​បង្រៀន”។

ម៉ោង​បង្រៀន​របស់​អ្នក​គ្រូ ផួធី​ង៉ុក​អៀង។

អស់​រយៈ​ពេល​ជាង ១១ ឆ្នាំ​មក​នេះ ជា​មួយ​គោល​លំ​នាំ​អនុវត្ត “បង្រៀន​ល្អ រៀន​ពូកែ” ជា​ស្នូល​ក្នុង​ការ​សិក្សា​និង​ធ្វើ​តាម​ឧត្ដម​គតិ សីល​ធម៌​និង​ឥរិយា​បថ​ហូជី​មិញ។ អ្នក​គ្រូ ង៉ុក​អៀង មិន​បង្អង់​លើក​កម្ពស់​វិជ្ជា​ជីវៈ​អស់​ពីចិត្ត​នឹង​របរ ដោយ​មាន​បំ​ណង​ចង់​រួម​ចំ​ណែក​តូច​មួយ​ក្នុង​បុព្វ​ហេតុ​បណ្តុះ​ធន​ធាន​មនុស្ស ជួយ​សិក្ខា​កាម​សម្រេចក្តី​សុបិន។ អ្នក​គ្រូ​ង៉ុក​អៀង ឱ្យ​ដឹង៖ “សិស្ស​សា​លា​គឺ​ព្រះ​សង្ឃ​មក​ពី​ខេត្ត ក្រុង​នានា តំបន់​ណាម​បូ ដូច្នេះ​ខ្ញុំ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សិក្សា​ដោយ​ខ្លួន​ឯង អនុវត្ត​ក្រម​សីល​ធម៌វិជ្ជា​ជីវៈ​និង​ស្រាវ​ជ្រាវ​ដើម្បី​ការ​បង្រៀន​មាន​គុណ​ភាព។ ធ្វើ​ការ​រៀប​គម្រោង​មេ​រៀន​ជា​ប្រ​ចាំ​និង​ដក​ស្រង់​សំ​ណួរ​ប្រ​ឡង​តាម​អ៊ីនធឺ​ណិត ដើម្បី​សិក្ខា​កាម​បាន​កៀក​ជិត”។

សិក្ខា​កាម ហឿ​ហុង​ធូ សមណ​សិស្ស​ថ្នាក់​ទី ១១ ឱ្យ​ដឹង៖ “ក្នុង​ម៉ោង​បង្រៀន អ្នក​គ្រូ​ង៉ុក​អៀង តែង​ធ្វើ​អន្តរ​កម្ម​យ៉ាង​សកម្ម​រវាង​សិស្ស​និង​គ្រូ ទើប​ម៉ោង​រៀន​មាន​ភាព​រស់​រវើក សិស្ស​ពេញ​ចិត្ត​ក្នុង​ការ​សិក្សា។ អ្នក​គ្រូ​ង៉ុក​អៀង មាន​ចំ​ណេះ​ដឹង​ទូ​លំ​ទូលាយ បង្រៀន​សិស្ស​ងាយ​យល់​និង​ងាយ​ចង​ចាំ ដូច្នេះ​ឆ្នាំ​ក្រោយ​អា​ត្មានឹង​ជ្រើស​យក​ប្រវត្តិ​វិទ្យា ដើម្បី​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំណេះ​ទូ​ទៅ”។

ក្រៅ​ពី​នេះ អ្នក​គ្រូ​ង៉ុក​អៀង ថែម​ទាំង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​ចលនា​សម្ព័ន្ធ​យុវ​ជន ក្នុង​នោះ ​លេច​ធ្លោ​បំផុត​គឺ​គំរូ​ក្នុង​ការ​រៀន​សូត្រ និង​ធ្វើ​តាម​ឧត្ដម​គតិ​សីល​ធម៌​និង​ឥរិយា​បថ​ហូជី​មិញ ដូច៖ សរ​សេរ​កំណត់​ហេតុ​ប្រ​ចាំ​ថ្ងៃ ដើម្បី​ធ្វើ​តាម​ដំ​បូន្មាន​អ៊ំ; “សួន​ច្បារ​ក្នុង​បរិវេណ​សាលា”; “លក់​ក្រ​ដាស​ឆ្នោត​សុក​ត្រាំង ដើម្បី​ប្រ​មូល​ថវិកា​សម្រាប់​សម្ព័ន្ធ​យុវ​ជន” “រៃ​អង្គាស​ជួយ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ដែល​មាន​ស្ថាន​ភាព​ក្រ​លំ​បាក” បាន​ឧបត្ថម្ភ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ចំ​នួន ៥ នាក់​ក្នុង​ស្ថាន​ភាព​ក្រ​លំ​បាក (ម្នាក់​ ១ លាន​ដុង)។ លោក​គ្រូ​ថាច់​រិទ្ធិ៍ នា​យក​រង​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ លើក​ឡើង៖ “អ្នក​គ្រូ​ផួ​ធី​ង៉ុក​អៀង អស់​ពី​ចិត្ត​ចំ​ពោះ​អា​ជីព តែង​តែ​ខិត​ខំ​លត់​ដំ​សិក្សា​ស្រាវ​ជ្រាវ ដើម្បី​មាន​វិធី​សាស្រ្ត​បង្រៀន​កាន់​តែ​ល្អ។ ជា​ច្រើន​ឆ្នាំ​មក​នេះ អ្នក​គ្រូ​ង៉ុក​អៀង តែង​យក​ចិត្ត​ទុក​ដាក់​ជួយ​សិក្ខា​កាម​ក្នុង​ការ​សិក្សា ដូច្នេះហើយ​សិស្ស​ជាង ៩០% បាន​ចុះ​ឈ្មោះ​ប្រ​ឡង​ប្រ​វត្តិ​វិទ្យា​ក្នុង​ការ​ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ និង​សម្រេច ១០០%”៕

                               យ្វី​អាញ-មេង​លី

ចែករំលែកអត្ថបទ