មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

13/05/2024 - 15:52

ប្ដី​ប្រ​ពន្ធ​បង​ស្រី​លី ចាក​ផុត​ពី​ភាព​ក្រី​ក្រ

នឹក​ឃើញ​គ្រាក្រលំ​បាក​ បង​ស្រី​ចូវ​គីមលី នៅ​ភូមិ​៤B ទីប្រ​ជុំ​ជន​បៃងាង ស្រុក​ចូវ​ថាញ់ A ខេត្ត​ហូវ​យ៉ាង​ នៅ​តែមាន​ភាព​ភ័យ​ខ្លាច​ជានិច្ច​។​ អា​ស្រ័យ​ហេតុ​នោះ​ បាន​ជា​បង​ស្រី​លី តែង​ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ការ​ឧបត្ថម្ភ​ប្រ​កប​មុខ​របរ​ចិញ្ចឹម​ជីវិត​របស់​រដ្ឋ​ ដែល​ជួយ​គ្រួ​សារ​បង​ស្រី​ឈាន​ឡើង។​

ផ្ទះ​តូចល្មម​ក៏​ពិត​មែន​ ប៉ុន្តែ​ប្ដី​ប្រ​ពន្ធ​បង​ស្រី​លី​សន្សែ​សន្សំ​ទិញ​បាន​
របស់​របរ​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ​។​

ដោយ​សារ​ស្ថាន​ភាព​គ្រួ​សារ​ទាំង​សង​ខាង​ក្រ​លំ​បាក​ ក្រោយ​ពី​រស់​នៅ​គ្រួ​សារ​ខាង​ប្ដី​មួយ​រយៈ​ បង​ស្រី​លី ក៏​ទទួល​បាន​ធារ​ផ្ទះ​មួយ​នៅ​ក្បែរ​ប្រ​ឡាយ​សម្រាប់​សង់​ផ្ទះ​អំ​ពី​ឫ​ស្សី​ ប្រក់​ស្លឹក​ចេញ​រស់​នៅ​ដោយ​ឡែក។​ ជីវ​ភាព​ពឹង​លើ​ការ​ស៊ី​ឈ្នួល​ ម្ល៉ោះ​ហើយ​ប្ដី​ប្រ​ពន្ធ​បង​ស្រី​លី ប្រ​ឈម​នឹង​ភាព​លំ​បាក​ខណៈ​ពេល​ដាច់​រដូវ​កាល។​ បង​ស្រី​លី រំលឹក​ឡើង៖ “គ្មាន​នរ​ណា​ជួល​គឺប្ដី​ប្រ​ពន្ធ​ខ្ញុំ​ត្រូវ​រត់​រក​ប្រាក់​ឈ្នួល​ជា​មុន​ពី​ម្ចាស់​ស្រែ​ដែល​ស្គាល់​សម្រាប់​ដោះ​ស្រាយ​ជីវ​ភាព។​ លុះ​ដល់​រដូវ​ស្រូវ​ គឺ​យើង​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​សង​វិញ​ ចេះ​តែ​អនុវត្ត​បែប​នេះ​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​ ទោះ​បីពីរ​នាក់​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ប្រឹង​ប្រែង​ធ្វើ​ការ​ហត់​នឿយ​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​នៅ​តែមិន​សេស​សល់។​ ក្នុង​គ្រួ​សារ​ចេះ​តែ​ខ្វះ​មុខ​ខ្វះ​ក្រោយ”។​

ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ភាគ​ ពូសើុង​តាយ បាន​ពិគ្រោះ​យោ​បល់​ហើយ​ឧទ្ទេស​នាម​នូវ​គោល​នយោ​បាយ​ជំ​នួយ​របស់​រដ្ឋ​សម្រាប់​ប្ដី​ប្រ​ពន្ធ​បង​ស្រី​លី។​ ផ្ដើម​ពី​នោះ​ បង​ស្រី​បាន​ទៅ​កាន់​ភូមិ​ ទីប្រ​ជុំ​ជន​ដើម្បី​ស្វែង​រក​ទម្រង់​ប្រ​កប​ការ​ងារ​ចិញ្ចឹម​ជីវិត។​  អា​ស្រ័យ​បាន​ជំ​នួយ​ទុន​ ប្ដី​ប្រ​ពន្ធ​បង​លី​ទិញ​បាន​ម៉ូតូ​ ហើយ​ពីរ​នាក់​ប្ដី​ប្រ​ពន្ធ​គាត់​អាច​បើក​បរ​ចុះ​ទៅ​មើុយ​បូង​ង៉ាង​ ធ្វើ​ការ​ឈ្នួល​នៅ​រោង​ចក្រ​កិន​ស្រូវ។​ ជម្រុក​ស្រូវ​នៅ​មើុយ​បូង​ង៉ាង​គឺធំ​ណាស់​ បាន​ជា​ប្ដី​របស់​បង​ស្រី​លី​មាន​ការ​ងារ​ធ្វើ​ខួប​ឆ្នាំ។​ ចំ​ណែក​បង​ស្រី​លី ក៏​មាន​ម៉ូតូ​សម្រាប់​បើក​បរ​ទៅ​ផ្សារ​បៃ​ង៉ាង​ ជួយ​ការ​ងារ​រត់តុ​ក្នុង​ហាង​លក់​គុយ​ទាវ ពេល​ព្រឹក​ក៏​រក​បាន​ប្រាក់​ចំ​ណូល​គ្រប់​ប្ដី​ប្រ​ពន្ធ​គាត់​ហូប​ចុក​ប្រ​ចាំ​ថ្ងៃ។​ ប្រាក់​ឈ្នួល​របស់​ប្ដី​ គឺ​ត្រូវ​បាន​បង​ស្រី​លី សន្សែ​សន្សំ​សម្រាប់​ជួស​ជុល​ផ្ទះ​និង​ទិញ​របស់​របរ​ប្រើ​ប្រាស់។​ ក្រៅ​ពី​មាន​ទូរ​ទស្សន៍​គ្រួ​សារ​បង​ស្រី​ក៏​ទិញ​បាន​ទូត្រ​ជាក់​ ម៉ាស៊ីន​បោក​គក់​ទៀត​ផង។ល។​ ពេល​ព្រឹក​បង​ស្រី​ឌុប​ប្ដី​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ជង្រុក​ស្រូវ​ ហើយ​ទៅ​ផ្សារ​ជួយ​ការ​ងារ​រត់​តុ​ក្នុង​ហាង។​ ពេល​រសៀល​ ក្រោយ​ពី​រៀប​ចំ​បាយ​ទឹក​ ផ្ទះ​សម្បែង​រួច​រាល់​ បង​ស្រី​ក៏​បើក​ម៉ូតូ​ទៅ​ឌុប​ប្ដី​មក​ផ្ទះ។​ មាន​ពេល​វេលា​រៀប​ចំ​ ម្ល៉ោះ​ហើយ​ផ្ទះ​សម្បែង​របស់​បង​ស្រី​ពេល​ណា​ក៏​ជ្រះ​ស្អាត​និង​មាន​សណ្ដាប់​ធ្នាប់។​

បង​ស្រី​លី ឱ្យ​ដឹង៖ “ខ្ញុំ​ជួយ​ការ​ងារ​រត់តុ​ក្នុង​ហាង​រៀង​រាល់​ពេល​ព្រឹក​រក​បាន​ប្រាក់​ចំ​ណូល​ ១០០​.០០០ ដុង។​ ចំ​នួន​ប្រាក់​នេះ​ ខ្ញុំ​ទៅ​ផ្សារ​ទិញ​ម្ហូប​ចំ​ណី​សម្រាប់​ពីរ​នាក់​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ហូប​មិន​អស់​ទេ។​ ដូច​ជា​ព្រឹក​នេះ​ ខ្ញុំ​បាន​ទិញ​ត្រី​ងាប់​ៗ​មក​ប្រ​ឡាក់​អំ​បិល​ហើយ​ចៀន។​ ពេល​រសៀល​ក្រោយ​ពី​រៀប​ចំ​ផ្ទះ​សម្បែង​រួច​ ខ្ញុំ​ដើរ​តាម​មាត់​ប្រ​ឡាយ​រក​បេះ​បន្លែ​បង្ការ​មក​ស្រុស ឬ​ស្ល​គឺគ្រប់​គ្រាន់​ហូប​ទៅ​ហើយ។​ ធ្លាប់​ក្រ​លំ​បាក​បាន​ជា​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​តែង​មូល​គំ​និត​គ្នា​ប្រិត​សំ​ចៃ​ដូច្នេះ​”។​

លោក​យ័ញ​តាម​ សមា​ជិក​គណៈ​កម្មា​ធិការ​បក្ស​នៃ​សាខា​បក្ស​ភូមិ​៤B បញ្ជាក់​៖ “ប្ដី​ប្រ​ពន្ធ​ បង​ស្រី​លី គឺ​ព្យា​យាម​ប្រ​កប​ការ​ងារ​រក​ស៊ី​ខ្លាំង​ណាស់។​ ប្រ​សិន​បើ​មាន​អ្នក​ណា​ហៅ​ទៅ​ធ្វើ​ការ​ងារ​នៅ​ពេល​រសៀល​រក​ប្រាក់​ចំ​ណូល​បន្ថែម​ គឺបង​ស្រី​ទទួល​ទៅ​ធ្វើ​ភ្លាម។​ មាន​អ្នក​ជា​ច្រើន​ បាន​រំលឹក​ បង​ស្រី​ឱ្យ​ឈប់​ទៅ​ជួយ​ការ​ងារ​រត់​តុក្នុង​ហាង ដើម្បី​ទៅ​ធ្វើ​ការ​ឈ្នួល​ពេញ​មួយ​ថ្ងៃ​សម្រាល​ដល់​ការ​បើក​បរ​ចុះ​ឡើង​ ប៉ុន្តែ​បង​ស្រី​ មិន​ព្រម​ទេ​ ព្រោះ​អី​គាត់​មាន​បំ​ណង​រក​ប្រាក់​ចំ​ណូល​លំ​នឹង។​ គ្រួ​សារ​បង​ស្រី​លី គឺគ្រួ​សារ​គំ​រូ​ក្នុង​ការ​ប្រើ​ប្រាស់​ទុន​ជំ​នួយ​របស់​រដ្ឋ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព”៕​

           ហា​ថាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ