ណូយតូ ជាឃុំលំបាកខ្លាំងរបស់ស្រុកទ្រីតូង ខេត្តអាងយ៉ាង។ ឃុំមានជនរួមជាតិខ្មែររស់នៅប្រមាណ ៦៧% ទូទាំងឃុំមានគ្រួសារក្រីក្រជាង ១០,៤៨% ភាគច្រើនគឺគ្រួសារជនរួមជាតិខ្មែរ។ ហេតុនេះ ឃុំបានប្រមូលផ្តុំនូវប្រភពកម្លាំង ដើម្បីគិតគិរការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ។
គ្រួសារខ្មែរជាច្រើន នៅឃុំណូយតូ បានជំនួយគោពូជដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ។
លោកចៅគឹមសន អនុប្រធានគណៈកម្មាធិការប្រជាជនឃុំណូយតូ ឱ្យដឹង៖ រយៈពេលកន្លង គណៈកម្មាធិការប្រជាជនឃុំ បានផ្សព្វផ្សាយព្រមៗគ្នា អនុវត្តយ៉ាងពេញលេញនូវរាល់ភារកិច្ចនិងវិធានការដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាការពារប្រទេស សន្តិសុខសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ ពិសេស ឃុំបានចង្អុលការយ៉ាងដិតដល់ក្នុងការផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន បំផុតគឺជនរួមជាតិខ្មែរ។
ជ្រុងមួយនៃផ្លូវគមនាគមន៍ជនបទនៅឃុំណូយតូ។
ជាក់ស្តែងដូច៖ កម្មវិធីទិសដៅជាតិស្ដីពីកាត់បន្ថយភាពក្រីក្រដោយចីរភាព ឃុំផ្សព្វផ្សាយទម្រង់ពិពិធកម្មមុខរបររកស៊ីចិញ្ចឹមជីវិត ដោយមានប្រជាជន ៣១ គ្រួសារចុះឈ្មោះអនុវត្តទម្រង់ចិញ្ចឹមគោ ក្នុងនោះមានមាមីងខ្មែរ ៣០ គ្រួសារបានឧបត្ថម្ភគោពូជ ៣៦ ក្បាល សរុបជាទឹកប្រាក់ជាង ៥៧៧ លានដុង។ សម្រាប់អនុគម្រោងឧបត្ថម្ភអភិវឌ្ឍផលិតកម្មក្នុងវិស័យកសិកម្ម ឃុំផ្សព្វផ្សាយឧបត្ថម្ភគោពូជ ២១ ក្បាល ដល់គ្រួសារខ្មែរក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ សរុបជាទឹកប្រាក់ប្រមាណ ៣៨០ លានដុង។ ទន្ទឹមនឹងនោះ ឃុំបានអនុវត្តសម្រេចរួចរាល់ការឧបត្ថម្ភសាងសង់ផ្ទះ ៣៨ ខ្នងជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ (ក្នុងនោះមានគ្រួសារជនជាតិភាគតិច ២៥ គ្រួសារ) ដែលមានតម្រូវការសាងសង់ផ្ទះថ្មី សរុបជាទឹកប្រាក់ជាង ១,១ ពាន់លានដុង។ល។ អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ឃុំណូយតូបានឧបត្ថម្ភទិញឧបករណ៍ គ្រឿងចក្រសម្រាប់បម្រើការផលិតកសិកម្ម ។ល។ ដល់ប្រជាជន ១០៥ គ្រួសារ (ក្នុងនោះ មានគ្រួសារជនជាតិភាគតិច ៦២ គ្រួសារ) សរុបជាទឹកប្រាក់ជាង ៦២០ លានដុង។ ឧបត្ថម្ភតភ្ជាប់ទឹកស្អាតនិងឧបករណ៍ស្តុកទឹកដល់ប្រជាជន ៣០ គ្រួសារដែលនៅរាយប៉ាយ ឧបត្ថម្ភផ្ទះ ៨ ខ្នងដល់គ្រួសារជនជាតិភាគតិច។ល។ សរុបជាទឹកប្រាក់ជាង ៣៥៥ លានដុង។ ក្រៅពីនោះ ឃុំតែងយកចិត្តទុកដាក់ចង្អុលការបើកទូលាយ បង្កើនកម្រិតជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ជនបទ រួមចំណែកធ្វើឱ្យមុខមាត់ជនបទកាន់តែស្រស់បំព្រង…។
លោក ចៅគឹមសន ចែករំលែក៖ ឃុំខិតខំកាត់បន្ថយអត្រាគ្រួសារក្រីក្រឱ្យបាន ៧% នៅចុងឆ្នាំ ២០២៤ (ក្នុងនោះ គ្រួសារជនជាតិភាគតិចកាត់បន្ថយពី ៣-៤%)។ ព្រោះហេតុនេះ ឃុំប្រមូលផ្តុំនូវរាល់ប្រភពកម្លាំងសម្រាប់វិនិយោគហេដ្ឋារចនាសម្ព័ន្ធ វិនិយោគការអភិវឌ្ឍផលិតកសិកម្ម វិនិយោគលើចំណុចសំខាន់ៗនិងព្រមៗគ្នា។ ទន្ទឹមនឹងនោះ ឃុំនឹងបន្តការផ្តុំកម្លាំងអនុវត្តបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម ព្រមទាំងពង្រីកបន្ថែមមុខរបរឱ្យបានសមស្របនឹងយន្តការថ្មី ឧទ្ទេសនាមនិងដោះស្រាយការងារធ្វើជូនពលករ។ល។ ផ្តើមពីនោះ ជាជំហានៗលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជននៅមូលដ្ឋាន បំផុតគឺជនរួមជាតិខ្មែរ៕
ថាញឡុង-មុនី