មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/04/2024 - 09:20

មាន​ចំ​ណូល​ចិត្ត​ធ្វើ​នំបំ​ពង់

ក្នុង​ពិធី​ប្រ​ឡង​ធ្វើ​នំ​ប្រ​ពៃណី​នានា បង​ស្រី​ម៉ាយ​ធីធ្វី នៅ​មណ្ឌល​១៤ សង្កាត់​ចូវ​វ៉ាន់​លីម ខ័ណ្ឌ​អូរ​ម៉ូង ក្រុង​កឹង​ធើ តែង​រួស​រាន់​ដើម្បី​ត្រៀម​បម្រុង​ចង្រ្កាន ឆ្នាំង​និង​វត្ថុ​ធាតុ​ដើម​សម្រាប់​ម្ដាយ​គាត់​ចាក់​នំ។ នំ​បំពង់​ផ្សារ​ភ្ជាប់​នឹង​ជីវិត​ខ្លួន​តាំង​ពី​កុមារ​ភាព ទើប​នៅ​ពេល​ម្ដាយ​គាត់​ចាត់​ចែង​ធ្វើ​នំម្តងៗ ពិសេស​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន បង​ស្រី​តែង​រៀប​ចំ​ពេល​វេលា​ចូល​រួម​ជា​និច្ច។

  អ្នក​មីង​ដាវ​ធី​សុភា និងកូនស្រីរបស់គាត់សំដែងបង្ហាញធ្វើនំបំពង់ក្នុងឧកាសបុណ្យចូលឆ្នាំថ្មីកងទ័ពនិងប្រជាជន អំណរបុណ្យចូលឆ្នាំថ្មី ២០២៤។

ប្រ​សិន​បើ​អ្នក​មីង​ដាវ​ធី​សុភា (ម្ដាយ​បង​ស្រី​ធ្វី) សំ​ដែង​បង្ហាញ​ធ្វើ​នំ​ក្នុង​ថ្ងៃ​ចុង​សប្ដាហ៍ គឺ​តែង​មាន​វត្ត​មាន​របស់​បង​ស្រី​ធ្វី​ជា​និច្ច។ ប៉ុន្តែ​ក្នុង​ថ្ងៃ​ធ្វើ​ការ បង​ស្រី​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ក្រុម​ហ៊ុន​នៅ​ត្រា​ណុក ពេល​ទទួល​បាន​ការ​អនុញ្ញាត ទើប​បង​ស្រី​ចូល​រួម​ជា​មួយ​ម្ដាយ​បាន។ បង​ស្រី​ធ្វី ឱ្យ​ដឹង៖ “ថ្ងៃ​ណា​មាន​ទំនិញ​តិច គឺ​ក្រុម​ហ៊ុន អនុញ្ញា​ឱ្យ​ឈប់។ ថ្ងៃ​ណា​មាន​ទំនិញ​ច្រើន យើង​មិន​ហ៊ាន​ឈប់​ទេ ប៉ុន្តែ​ត្រូវ​ក្រោក​ពី​ព្រ​លឹមដើម្បី​ត្រៀម​បម្រុង​ឱ្យ​ម្ដាយ​ចាក់​នំ។ ពេល​ម្ដាយ​ចូល​រួម​សំដែង​បង្ហាញ ខ្ញុំ​បាន​ត្រៀម​បម្រុង​គ្រប់​យ៉ាង តាំង​ពី​វត្ថុ​ធាតុ​ដើម​រហូត​ដល់​ឆ្នាំង​និង​ចង្រ្កាន”។ តាម​ប្រ​សាសន៍​បង​ស្រីធ្វី ក្រៅ​ពី​ជួយ​សម្រាល​ទុក្ខ​លំ​បាក​ដល់​ម្ដាយ បង​ស្រី​ក៏​មាន​ចំ​ណូល​ចិត្តធ្វើ​នំបំ​ពង់​ផង​ដែរ ពី​ព្រោះ​វា​ធ្លាប់​ផ្សារ​ភ្ជាប់​នឹង​កុមារ​ភាព​របស់​គាត់ និង​ជា​នំ​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ។ បង​ស្រី​ចង់រៀន​របៀប​ធ្វើ​នំ​ឱ្យ​បាន​ស្ទាត់​ដើម្បី​បង្ហាត់​ឱ្យ​កូនៗ​របស់​ខ្លួន ដូច​របៀប​ដែល​ខ្លួន​បាន​រៀន​ពី​ម្ដាយ​អ៊ី​ចឹង។ ចំ​ពោះបង​ស្រី​ធ្វី ការ​រៀន​ធ្វើ​នំ​ប្រពៃណី​ក៏​ជា​វិធី​ថែ​រក្សា​តម្លៃ​ប្រពៃ​ណី​ផង​ដែរ។

ប្រ​ការ​ដែល​កូន​ស្រី​របស់​គាត់​មាន​ចំណូល​ចិត្ត​បែប​នេះ អ្នក​មីង​ដាវ​ធី​សុភា ក៏​ជា​អ្នក​មាន​ចិត្ត​ប្តូរ​ផ្តាច់​ម្នាក់​ក្នុង​ការ​អភិរក្ស​វប្ប​ធម៌ផង​ដែរ។ អ្នក​មីង​សុភា រ៉ាយ​រ៉ាប់៖ “កាល​ពី​មុន ទោះ​បី​គ្រួ​សារ​នៅ​ជួប​លំ​បាក​ក៏​ដោយ ខ្ញុំ​នៅ​តែ​ខិត​ខំ​ទិញ​វត្ថុ ធាតុ​ដើម និង​ចំ​ណាយ​ពេល​វេលា​ធ្វើ​នំបំ​ពង់​ឱ្យកូនៗ​ញ៉ាំ​ក្នុង​ឱកាស​បុណ្យ​ទាន​នោះ​ដែរ។ រាល់​លើក​ដែល​ខ្ញុំ​ច្រ​បល់​វត្ថុ​ធាតុ​ដើម ខ្ញុំ​តែង​ហៅ​កូនៗ​មក​មើល​រៀន​តាម យូរៗ​ទៅ​ក៏​ពួក​គេ​ក៏​ចេះ​ធ្វើ។ ឥឡូវ​នេះ កូន​ៗខ្ញុំ​លាយ​វត្ថុ​ធាតុ​ដើម​ឆ្ងាញ់​ជាង​ខ្ញុំ​ទៀត”។ ប៉ុន្មាន​ឆ្នាំ​មក​នេះ ពេល​សង់​បាន​ផ្ទះ​សម្បែង​ស្រួល​បួល​កូនៗ​មាន​ការ​ងារ​ធ្វើ អ្នក​មីង​សុភា តែង​ចូល​រួម​សំ​ដែង​បង្ហាញ​ពី​វិធី​ធ្វើ​នំបំ​ពង់​ក្នុង​កម្ម​វិធី​បុណ្យ​វប្បធម៌ សំ​ដៅ​លើក​កម្ពស់​ប្រ​ភេទ​នំ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។

ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ២០២៤ បាន​រៀប​ចំ​ឡើង​នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ បង​ស្រី​ធ្វី បាន​អញ្ជើញ​ទៅ​ចូល​រួម​ជា​មួយ​ម្ដាយ។ ពេល​អ្នក​មីង​សុភា ឡើង​ទទួល​អំ​ណោយ​អនុស្សាវ​រីយ៍​របស់​គណៈ​កម្ម​ការ​ចាត់​តាំង បង​ស្រី​ក៏​ដណ្ដាំ​ទឹក​ពុះ​និង​ត្រៀម​បំពង់​ជា​ស្រេច។ បន្ទាប់​មក បង​ស្រី​ចៀស​ទៅ​ម្ខាង ដើម្បី​ឱ្យ​ម្ដាយ​សំ​ដែង​បង្ហាញ​ធ្វើ​នំបំ​ពង់។ ទោះ​បី​ចេះ​ស្ទាត់​ដំ​ណាក់​ការ​នីមួយៗ​ក្ដី ប៉ុន្តែ​បង​ស្រី​ធ្វី​នៅ​តែ​ផ្ចិត​ផ្ចង់​មើល​ម្ដាយ​ធ្វើ​នំ។ បង​ស្រី​ធ្វី​រ៉ាយ​រ៉ាប់៖ “ចំ​ពោះ​នាង ខ្ញុំ​រូប​ភាព​ដែល​ម្ដាយ​ខ្ញុំ​សំ​ដែង​បង្ហាញ​ធ្វើ​នំ​ប្រ​ពៃ​ណី​គឺ​ស្អាត​ណាស់ ខ្ញុំ​តែង​តែ​មាន​បំ​ណង​ថែ​រក្សា​រូប​ភាព​នេះ។ កាល​ពី​ថ្ងៃ​មុន ម្ដាយ​ខ្ញុំ​ប្រាប់​ថា ខ្ញុំ​ធ្វើ​នំ​បំ​ពង់​បាន​ល្អ​ហើយ។ ថ្ងៃ​ណា​មាន​ឱកាស គាត់​នឹង​បង្ហាញ​ធ្វើ​នំ​ច័ក្ក​ច័ន​ឮ​ដូច្នោះ ខ្ញុំ​ត្រេក​អរ​ណាស់​ព្រោះ​យើង​បាន​ចេះ​នំ​ប្រពៃណី​របស់​ជន​ជាតិ​មួយ​ប្រ​ភេទ​ទៀត”៕ 

                             ហា​ថាញ- ថាច់​ធី

ចែករំលែកអត្ថបទ