ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/04/2024 - 09:20

បង្កើន​ចំ​ណង​មិត្ត​ភាព សាមគ្គី​ជា​ប្រ​វេណី​និង​សហ​​ប្រតិ​បត្តិ​ការ​រវាង​វៀត​ណាម​និង​កម្ពុជា

ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ដំ​ណើរ​បំ​ពេញ​ទស្សន​កិច្ច​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា សមា​គមមិត្ត​ភាព​វៀត​ណាម-កម្ពុជា ក្រុង​កឹង​ធើ ក្លឹប​អា​ជីវ​កម្ម​វៀត​ណាម​-កម្ពុជា ក្រុង​កឹង​ធើ  បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​សហ​ប្រតិ​បត្តិ​ការ និង​ដោះ​ដូរ​ជា​មួយ​នឹង​សមា​គម​ខ្មែរ-​វៀត​ណាម​នៅ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា និង​សមា​គម​អា​ជីវ​កម្ម​ខ្មែរ-​វៀត​ណាម​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

 អ្នក​តំណាង​ថត​រូប​អនុស្សាវ​រីយ៍​ក្នុង​ពេល​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​សហ​ប្រតិ​បត្តិ​ការ​
និងដោះដូរ។ រូបថត៖ អង្គភាពផ្ដល់ជូន

យោង​តាម​នោះ សមាគម​មិត្ត​ភាព​វៀត​ណាម - កម្ពុជា​ក្រុង​កឹង​ធើនិង​សមាគម​ខ្មែរ​-វៀត​ណាម​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ឯក​ភាព​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រៀប​ចំ​សកម្ម​ភាព​ដោះ​ដូរ​រវាង​ប្រ​ជា​ជន​នៃ​ប្រ​ទេស​ទាំង​ពីរ; កៀរ​គរ​ប្រ​ភព​កម្លាំង​ដើម្បី​ជំ​នួយ​ប្រ​ជា​ជន​កម្ពុជា​ដើម​កំ​ណើត​វៀត​ណាម ដែល​កំ​ពុង​រស់​នៅ​និង​ធ្វើ​ការ​នៅ​កម្ពុជា។ ទន្ទឹម​នឹង​នោះ បង្កើន​ការ​ផ្សព្វ​ផ្សាយ​អប់រំ​ស្ដី​ពី​ចំ​ណង​សាមគ្គី មិត្ត​ភាព​ល្អ​​ប្រ​សើរ​រវាង​ប្រ​ទេស​ទាំង​ពីរ។ ក្លឹប​អា​ជីវ​កម្ម វៀត​ណាម​-កម្ពុជា​ក្រុង​​កឹង​ធើ និង​អា​ជីវ​កម្ម​ខ្មែរ-​វៀត​ណាម​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ រៀប​ចំ​កសាង​ផែន​ការ​សកម្ម​ភាព​ស្ដី​ពី​ការ​ដោះ​ដូរ​សេដ្ឋ​កិច្ច ជំ​រុញ​ពា​ណិជ្ជ​កម្ម ​វិនិ​យោគ។ល។ ភាគី​ទាំង​ពីរ​បង្កើន​ការ​ផ្ដល់​ព័ត៌​មាន​ដល់​អា​ជីវ​កម្ម​ នៃ​ប្រ​ទេស​នីមួយៗ ស្ដី​ពីគោ​ល​ន​យោ​បាយ​វិនិ​យោគ; បង្ក​បរិស្ថាន​ព័ត៌​មាន ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​តភ្ជាប់​របស់​អា​ជីវ​កម្ម​នានា​ដែល​កំពុង​វិនិយោគ​នៅ​ប្រ​ទេស​ទាំង​ពីរ។

ឆ្លង​តាម​រយៈ​ការ​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​សហ​ប្រតិ​បត្តិ​ការ​ សំ​ដៅ​រួម​ចំ​ណែក  បង្កើន​ចំ​ណង​មិត្ត​ភាព សាមគ្គី​ជា​ប្រ​វេណី​ និង​សហ​ប្រតិ​បត្តិ​ការ​​រវាង​ប្រ​ទេស​ទាំង​ពីរ វៀត​ណាម​ - កម្ពុជា កាន់​តែ​ចីរ​ភាព​និង​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕ 

  ហុង​វឹង - ថាច់​ធី ​​

ចែករំលែកអត្ថបទ