មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/04/2024 - 14:03

សារុំ​ ជា​មួយ​នឹង​ក្តី​ស្រ​មៃ​ ក្លាយ​ជា​វេជ្ជ​បណ្ឌិត

យ័ញ​សារុំ​ ជាសិស្ស​ដំ​បូង​របស់​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​គៀង​យ៉ាង​ បាន​រដ្ឋ​មន្ត្រី​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ជូន​វិញ្ញា​បន​បត្រ​ដោយ​សម្រេច​បាន​សមិទ្ធ​ផល​ឆ្នើម​ក្នុង​ការ​សិក្សា​និង​បណ្តុះ​បណ្តាល​ ឆ្នាំ​២០២៣។​ សមិទ្ធ​ផល​នេះ​ ជា​ការ​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​ដំ​ណាក់​កាល​រៀន​សូត្រ​អស់​រយៈ​ពេល​១២​ឆ្នាំ​ របស់​សិស្ស​ជន​ជាតិ​ខ្មែរ​នៅ​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គ​ក្វាវ  ខេត្ត​គៀង​យ៉ាង។​

  សារុំ​ ចូល​រួម​ពិធី​ស្ងើច​សរ​សើរ​ជូន​រង្វាន់​នៅ​ហា​ណូយ។

យ័ញ​សារុំ​ បង្ហើប​ឱ្យ​ដឹង​៖ “ជា​សិស្ស​រស់​នៅ​ក្នុង​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ជាក់​ស្ដែង​ខ្ញុំ​មិន​ជួប​លំ​បាក​ច្រើន​ក្នុង​ដំ​ណើរ​ការ​សិក្សា​នោះ​ទេ​ ពី​ព្រោះ​ ឪ​ពុក​គាត់​ជា​គ្រូ​បង្រៀន​ចំ​ណែក​ម្តាយ​ជា​បុគ្គ​លិក​ ពេទ្យ​របស់​សាលា​។​ តាំង​ពី​ថ្នាក់​ទី៦ ឪ​ពុក​ម្តាយ​បាន​បញ្ជូន​ទៅ​រៀន​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ ដូច្នេះ​ទើប​ស្មារតី​នៃ​ការ​សិក្សា​និង​ការ​លត់​ដំ​ របស់​ខ្ញុំ​ បាន​លោក​គ្រូ​អ្នក​គ្រូ​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្គក្វាវ ហ្វឹក​ហាត់​តាំង​ពី​កុមារ​ម៉្លេះ។​ បន្ទាប់​ពី​រៀន​អនុវិទ្យា​ល័យ​ ខ្ញុំ​បន្ត​ទទួល​បាន​ការ​ណែ​នាំ​អប់រំ​ពី​លោក​គ្រូ​អ្នក​គ្រូ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​គៀង​យ៉ាង​ ដើម្បី​អភិវឌ្ឍ​វប្បធម៌​និង​ការ​សិក្សា។​ នៅ​ពេល​ដែល​ខ្ញុំ​ត្រ​ឡប់​មក​លេង​ផ្ទះ​ ឪ​ពុក​ម្តាយ​តែង​សាក​សួរ​ ណែ​នាំ​និង​លើក​ទឹក​ចិត្ត​រស់​នៅ​ឱ្យ​ចុះ​សម្រុង​ជា​មួយ​មិត្ត​ភ័ក្តិ​ និង​ការ​រស់​នៅ​ត្រូវ​ចេះ​ទីពឹង​ខ្លួន​ឯង​ ដើម្បី​អនា​គត​រៀន​ខ្ពស់​ជាង​ទៀត​និង​ឈាន​ទៅ​មុខ​ទៀត​លើ​វិថី​សិក្សា”។​

ដោយ​រស់​នៅ​ឆ្ងាយ​ពី​ផ្ទះ​តាំង​ពី​តូច សារុំ​មាន​ភាព​ក្លា​ហាន​និង​សម្រប​ខ្លួន​បាន​យ៉ាង​ឆាប់​រហ័ស​ជា​មួយ​បរិស្ថាន​សហគមន៍។​ លោក​យ័ញ​លូយ ឪ​ពុក​របស់​យ័ញ​សា​រុំ​ និយាយ​ទាំង​សប្បាយ​ថា​៖ “ប្តី​ប្រ​ពន្ធ​ខ្ញុំ​យល់​ឃើញ​ថា​ ការ​យក​ចិត្ត​ទុក​ដាក់​ដល់​កូន​ ត្រូវ​បង្ក​បរិយា​កាស​ដើម្បី​កូន​អភិវឌ្ឍ​ដោយ​មិន​ទុក​ឱ្យ​កូន​ក្លាយ​ជា “មាន់​ឧស្សា​ហកម្ម​” ជា​ការ​ពិត​យើង​ មិន​អាច​ចិញ្ចឹម​ការ​ពារ​កូន​អស់​មួយ​ជីវិត​នោះ​ទេ​។​ ត្រូវ​បង្រៀន​កូន​ពី​របៀប​រស់ “ទោះ​នៅ​ទីណា​ក៏​ដោយ​” ត្រូវ​ចេះ​រស់​នៅ​ដោយ​ខ្លួន​ឯង​ ទើប​ជា​ការ​អប់រំសម្រេច​ជោគ​ជ័យ​របស់​គ្រួ​សារ។​ ដើម្បី​ឱ្យ​កូន​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ដូច​សព្វ​ថ្ងៃ​នេះ​ ប្តី​ប្រ​ពន្ធ​លោក​យ័ញ​ លូយ  “ខ្លោច​ចិត្ត​” នៅ​ពេល​បញ្ជូន​កូន​ទៅ​រៀន​សា​លា​អន្តេ​វា​សិក​ ដែល​កូន​អា​យុ​ទើប​តែ​១២ ឆ្នាំ​។​ ពេល​ខ្លះ​នឹក​កូន​ពេក​ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ឈរ​សម្លឹង​ពី​ចម្ងាយ​ព្រោះ​ខ្លាច​កូន​ឃើញ​សុំ​មក​ផ្ទះ​ ខ្លាច​សង្កត់​ចិត្ត​មិន​បាន​ព្រម​តាម​បំ​ណង​កូន​។​ មួយ​ពីរ​សប្តាហ៍​ដំ​បូង​ លំ​បាក​ទាំង​ឪ​ពុក​ម្តាយ​និង​កូន​ ប៉ុន្តែ​សន្សឹម​ៗ​រួម​គ្នា​ឆ្លង​កាត់​បាន​។​ សារុំ​សម្រប​ខ្លួន​បន្តិច​ម្ដង​ៗ​ ហើយ​មិន​ចង់​ចាក​ចេញ​ពី​សាលា​អន្តេ​វា​សិក​ទៀត។​

ដោយ​មាន​ពេល​វេលា​ច្រើន​និង​ខិត​ខំ​រៀន​សូត្រ​ យ័ញ​សារុំ​ ទទួល​បាន​កិត្តិ​នាម​ជា​សិស្ស​រៀន​ពូកែ​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។​ ទន្ទឹម​នឹង​នោះ​ សារុំ​ក៏​ទទួល​បាន​រង្វាន់​លេខ​៣វិញ្ញា​សាភា​សា​អង់​គ្លេស​ រង្វាន់​លេខ​ ១ វិញ្ញា​សាគីមី​វិទ្យា​ថ្នាក់​ស្រុក​ និង​រង្វាន់​លេខ​៣ វិញ្ញា​សាគីមី​វិទ្យា​ថ្នាក់​ ខេត្ត​។​ រហ័ស​រហួន រួស​រាយ​និង​ជា​សិស្ស​ពូកែ​ភាសា​អង់​គ្លេស​ ប៉ុន្តែ​ សារុំ​បាន​ជ្រើស​រើស​រៀន​ផ្នែក​វិទ្យា​សាស្រ្ត​ធម្ម​ជាតិ​នៅ​ពេល​រៀន​វិទ្យា​ល័យ​។​ បំ​ភ្លឺ​ពី​ការ​ជម្រើស​នេះ​ សារុំ​ រៀប​រាប់​៖ “ដោយ​សារ​ឪ​ពុក​ជា​គ្រូ​បង្រៀន​វិញ្ញា​សាគីមី​វិទ្យា​នៅ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្គក្វាវ។​ លើស​ពី​នេះ​ទៀត​ រៀន​ពូកែ​វិញ្ញា​សាគីមី​វិទ្យា​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ខ្ញុំ​អនុវត្ត​បំ​ណង​ប្រាថ្នា​របស់​ម្តាយ​ក្លាយ​ទៅ​ជាវេជ្ជ​បណ្ឌិត”។​

ដោយ​មាន​ដើម​ទុន​ពី​ឪ​ពុក​ដើម្បី​រៀន​វិញ្ញា​សាវិទ្យា​សាស្ត្រ​ធម្ម​ជាតិ​ ប៉ុន្តែ​ចង់​ក្លាយ​ជា​វេជ្ជ​បណ្ឌិត​តាម​ក្តី​បំ​ណង​របស់​ម្តាយ​ តើត្រូវ​តាម​ក្តី​បំ​ណង​របស់​អូន​ទេ​? ដោយ​ឮ​ពួក​ខ្ញុំ​សួរ​ដូច្នេះ​  សារុំ​ លើក​ឡើង​៖ “ដោយ​សារ​ស្ថាន​ភាព​លំ​បាក​ ម្តាយ​ខ្ញុំ​រៀន​បាន​ត្រឹម​តែ​គ្រូ​ពេទ្យ​ ខ្ញុំ​មិន​ត្រឹម​តែឈាន​បន្ត​ក្តី​ប្រាថ្នា​របស់​ម្តាយ​ទេ​ គឺតាំង​ពី​តូច​ដល់​ធំ​ ខ្ញុំ​បាន​ឃើញ​សាច់​ញាតិ​ និង​អ្នក​ជិត​ខាង​ស្លាប់​ដោយ​សារ​តែជំ​ងឺ​ជា​ច្រើន​ ដូច្នេះ​ ខ្ញុំ​ចង់​ក្លាយ​ជា​វេជ្ជ​បណ្ឌិត​ដើម្បី​ព្យា​បាល​ជំ​ងឺ​ឱ្យ​ អ្នក​រាល់​គ្នា​ ជា​ពិសេស​ អ្នក​ជំ​ងឺ​ដែល​មាន​ស្ថាន​ភាព​ក្រលំ​បាក។​

ជាសិស្ស​ធ្លាប់​សិក្សា​នៅ​សាលា​ជន​ជាតិ​អន្តេ​វាសិក​យូរ​ឆ្នាំ​ ទើប​សារុំ​ ជា​បង្អែក​សម្រាប់​មិត្ត​ភ័ក្តិ​។​ ប្អូន​ត្រឹង​ហាយ​ដាង  គឺ​ជា​មិត្ត​រួម​ថ្នាក់​របស់​ សារុំ​ នៅ​ក្នុង​អន្តេ​វា​សិក​ដ្ឋាន​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​គៀង​យ៉ាង​ និយាយ​៖ “សារុំ​ មាន​ភាព​រួស​រាយ​រាក់​ទាក់​ជា​មួយ​មិត្ត​ក្នុង​បន្ទប់​ មិន​ដែល​លើក​ខ្លួន​ជា​សិស្ស​រៀន​ពូកែ​នោះ​ទេ​ ទោះ​ជា​ស្នា​ដៃ​របស់​មិត្ត​ “ធំ​ធេង​ក៏​ដោយ​” ក្នុង​នាម​ជា​កម្មា​ភិបាល​សម្ព័ន្ធ​យុវ​ជន​ មិត្ត​តែង​រិះ​រក​ពិធី​លេង​ល្បែង​កម្សាន្ត​ល្អ​ៗ​ជាច្រើន​ ដើម្បី​ធ្វើ​ឱ្យ​ពួក​ខ្ញុំ​មាន​អា​រម្មណ៍​សប្បាយ​បំ​ភ្លេច​នឹក​ផ្ទះ​និង​ខ្វះ​មនោ​សញ្ចេត​នា​ពី​គ្រួ​សារ។​ សារុំ​ រៀន​ពូកែ​គ្រប់​មុខ​វិជ្ជា​ មិន​ថា​ពួក​ខ្ញុំ​ត្រូវ​ការ​សួរ​មុខ​វិជ្ជា​ណា​ទេ​ មិត្ត​ក៏​បង្ហាញ​មេ​រៀន​ដល់​ពួក​ខ្ញុំ​បាន​ទាំង​អស់”។​

អ្វី​ដែល​យើង​ខ្ញុំ​បាន​ឃើញ​តាម​រយៈ​ការ​ប្រា​ស្រ័យ​ទាក់​ទង​ជា​មួយ​សារុំ​ នោះ​គឺ​ប្អូន​មាន​អត្ត​ចរិត​ស្លូត​បូត ចេះ​ថ្លឹង​ថ្លែង​គ្រប់​ពាក្យ​សម្ដី​ដែល​ និយាយ​ទៅ​កាន់​អ្នក​ធំ។​ ការ​កត់​សម្គាល់​របស់​ខ្ញុំ​នេះ​ ក៏​ដូច​អ្នក​គ្រូ​វ៉ធីប៊ិច​ធ្វី គ្រូ​បន្ទុក​ថ្នាក់​ទី ១២A ដែរ​។​ អ្នក​គ្រូ​ធ្វី មាន​ប្រ​សាសន៍៖ “សារុំ​ស្លូត​បូត​ហើយ​រៀន​ពូកែ​គ្រប់​មុខ​វិជ្ជា​។​ សារុំ​ គឺ​ជា​សិស្ស​ដំ​បូង​របស់​សា​លា​ បាន​ក្លាយ​ជា​សមា​ជិក​នៃ​ក្រុម​សិស្ស​ជម្រើស​រៀន​ពូកែ​ថ្នាក់​ជាតិ។​ សារុំ​ បាន​មិត្ត​ភ័ក្តិ​ទំ​នុក​ចិត្ត​ និង​ស្រ​ឡាញ់​រាប់​អាន ព្រោះ​ប្អូន​រស់​នៅ​ចុះ​សម្រុង​ និង​ចេះ​ជួយ​មិត្ត​ភ័ក្តិ​តាំង​ពី​ការ​សិក្សា​រហូត​ដល់​ការ​ហូប​ចុករស់​នៅ​ក្នុង​អន្តេ​វា​សិក​ដ្ឋាន។​ មិន​ ម​តែ​ឧស្សា​ហ៍ព្យា​យាម​និង​រៀន​ពូកែ​ប៉ុណ្ណោះ​ទេ​ សារុំ​ ក៏​ជា​លេខា​សា​ខា​សម្ព័ន្ធ​យុវ​ជន​ស្វា​ហាប់​និង​អស់​ពី​ចិត្ត​ជាមួ​យ​ចលនា​សម្ព័ន្ធ​យុវ​ជន​ តែង​សម្រេច​ល្អ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ”៕​                     

                                  ហា​ថាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ