08/04/2024 - 17:00

ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​បាន​ល្អ​

យោ​ងតាម​ប្រ​សាសន៍​លោក​ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ អត្រា​ឃុំ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត​មាន​ដំ​ណាក់​សុខា​ភិបាល​សម្រេច​បទ​ដ្ឋាន​ជាតិ​១០០%។​ នេះ​ជា​បុព្វ​បទ​ដើម្បី​ការ​ងារ​ថែទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ អនុវត្ត​បាន​ល្អ​ប្រ​សើរ។​

ដំ​ណាក់​សុខា​ភិបាល​ឃុំ​ទ្រុង​ថាញ់ តែង​រៀប​ចំ​បធាន​បទ​ឯក​ទេសពី​ការ​ពិនិត្យ​សុខ​ភាព​ស្ត្រី​មាន​ផ្ទៃ​ពោះ​តាម​កាល​កំ​ណត់​ ព្រម​ទាំង​ណែ​នាំ​បង​ប្អូន​នារី​នៅ​ភូមិ​ភាគ​ចម្អិន​អា​ហារ​សម្បូរ​ជីវ​ជាតិ​ ទាក់​ទាញ​បង​ប្អូន​នារី​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។​

មិន​ត្រឹម​តែធានា​មូល​ដ្ឋាន​សម្ភារៈ​សម​រម្យ បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​គ្រប់​សព្វ​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​កា​ថែ​ទាំ​សុខ​ភាព​បឋម​ប៉ុណ្ណោះ​ទេ​ ដំ​ណាក់​សុខា​ភិបាល​ទាំង​អស់​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​សុទ្ធ​សឹង​តែ​មាន​វេជ្ជ​បណ្ឌិត។​ ពិ​សេស​ បរិមាណ​ភាព​និង​គុណ​ភាព​ កម្មា​ភិបាល​សុខា​ភិបាល​ជា​ជន​ជាតិ​ភាគ​តិ​ច​ មាន​កម្រិត​វិជ្ជា​មុខ​ជំ​នាញ​មហា​វិទ្យា​ល័យ​សម្រេច​ជាង​៧០% ដំ​ណាក់​សុខា​ភិបាល​នៅ​តំ​បន់​ជន​ជាតិ​ ភាគ​ច្រើន​មាន​កម្មា​ភិបាល​សុខា​ភិបាល​ជា​ជន​ជាតិ​ភាគ​តិច​។​ លោក​ស្រី​សើុង​ធីង៉ុក​ហឿង​ អនុប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ទ្រុង​ថាញ់ ស្រុក​វុង​លីម ឱ្យ​ដឹង៖ “នាង​ខ្ញុំ​បាន​អង្គ​ភាព​បញ្ជូន​ទៅ​សិក្សា​វគ្គ​បង្កើន​កម្រិត​វិជ្ជា​ ដើម្បី​ធានា​ការ​ងារ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ ក៏​ដូច​ជា​ចូល​រួម​ក្នុង​ការ​ងារ​គ្រប់​គ្រង​។​ ការ​បាន​បញ្ជូន​ទៅ​សិក្សា​ជា​រឿយ​ៗ​ ជួយ​ឱ្យ​កម្មា​ភិបាល​សុខា​ភិបាល​ជាជន​ជាតិ​ភាគ​តិច​កាន់​តែមាន​ទំ​នុក​ចិត្ត​។​ ផ្តើម​ពី​នោះ​ អនុវត្ត​សម្រេច​ល្អ​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ។​ បច្ចុប្បន្ន​ ដំ​ណាក់​មាន​បុគ្គ​លិក​ពេទ្យ​ជា​ជន​ជាតិ​ភាគ​តិច​២​នាក់ កំ​ពុង​បាន​បញ្ជូន​ទៅ​សិក្សា​ដើម្បី​បង្កើន​កម្រិត​វិជ្ជា”។​ មិន​ត្រឹម​តែ​ផ្តុំ​កម្លាំង​អនុវត្ត​ល្អ​ការ​ងារ​មុខ​ជំ​នាញ​ទេ​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ទ្រុង​ថាញ់​នៅ​ទាំង​សហ​កា​រ​ជិត​ស្និទ្ធ​ជា​មួយ​អង្គ​ការ​មហា​ជន​នា​នា​នៅ​ភូមិ​ភាគ​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​នៅ​មូល​ដ្ឋាន​បាន​ល្អ​ផង​ដែរ។​ បង​សើុង​ថាញ​ណាម អនុលេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ទ្រុង​ថាញ់ ឱ្យ​ដឹង៖ “សម្ព័ន្ធ​យុវ​ជន​ឃុំ​និង​ដំ​ណាក់​សុខា​ភិបាល​ តែង​សហ​ការ​ផ្សព្វ​ផ្សាយ​ជា​រឿយ​ៗ​អំ​ពី​ការ​បង្ការ​ទប់​ស្កាត់​ រោគ​រាត​ត្បាត​ កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ឱ្យ​បាន​ស្រ​ឡះ​ស្រ​ឡំ ដើម្បី​កុំ​ឱ្យ​មូស​ជ្រក​កើត​កើន”។​

ខណៈ​ពេល​ហេដ្ឋា​រចនា​សម្ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន​ត្រូវ​បាន​វិនិ​យោគ​កសាង​ បុគ្គ​លិក​ពេទ្យ​បាន​បណ្តុះ​បណ្ដាល​បំ​ពាក់​បំ​ប៉ន​មាន​កម្រិត​វិជ្ជា​មុខ​ជំ​នាញ​សម្រេច​តាម​តម្រូវ​ការ​ ដូច្នេះ​ ការ​ងារ​ថែទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជា​ជន​ កាន់​តែមាន​ភាព​ល្អ​ប្រ​សើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ បង​ស្រី​ថាច់​ធីបានី នៅ​ឃុំ​ដុង​ប៊ិញ ទីរួម​ខេត្ត​ប៊ិញ​មិញ​ ឱ្យ​ដឹង៖ “មុន​នេះ​ ពេល​ក្តៅ​ខ្លួន​ ឬ​ផ្តា​សាយ​ម្តង​ៗ​ ខ្ញុំ​តែង​ទៅ​ឱសថ​ស្ថាន​ទិញ​ថ្នាំ​លេប។​ ឥឡូវ ពេល​ឈឺ​ថ្កាត់​ខ្ញុំ​ទៅ​ពិនិត្យ​សុខ​ភាព​នៅ​ដំ​ណាក់​សុខា​ភិបាល​ បាន​គ្រូ​ពេទ្យ​ពិនិត្យ​និង​ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ ម៉្លោះ​ហើយ​ ខ្ញុំ​ពេញ​ចិត្ត​ណាស់”។​ អា​ស្រ័យ​ អនុវត្ត​ល្អ​នូវ​ការ​ងារ​ថែទាំ​សុខ​ភាព​បឋម​ជូន​ប្រ​ជាជន​ ដូច្នេះ​ ដំ​ណាក់​សុខា​ភិបាល​បង្ក​បាន​ទំ​នុក​ចិត្ត​ ផ្តើម​ពី​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ អត្រា​ប្រ​ជា​ជន​ចូល​រួម​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​កាន់​តែ​ច្រើន។​ បច្ចុប្បន្ន​ សរុប​ចំ​នួន​ប្រ​ជា​ជន​មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដែល​នៅ​មាន​សុពល​ភាព​ប្រើ​ប្រាស់​ទូទាំង​ខេត្ត​ គឺ៩៣០.​៣៩៧​នាក់ សម្រេច​៩៧,៨%នៃ​ផែន​ការ​ដែល​ធានា​រ៉ាប់​រង​សង្គម​វៀត​ណាម​ប្រ​គល់​ឱ្យ​ កើន​២,៤%​បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។​  អត្រា​ជន​រួម​ជាតិ​ភាគ​តិច​ចូល​រួម​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​សម្រេច​អត្រា​ខ្ពស់​គឺជាង​១៥.៤១៦នាក់៕​

                                     ហា​ថាញ-មុនី​

ចែករំលែកអត្ថបទ