មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

08/04/2024 - 17:00

ចំ​ណូល​រាប់​រយ​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ ពី​របរ​បណ្តុះ​ផ្សិត​កញ្ចូរ

ជា​មួយ​នឹង​ទម្រង់​បណ្តុះ​ផ្សិត​កញ្ចូរ ដោយ​ឆ្លៀត​យក​អនុ​ផល​ពី​ផលិត​ស្រូវ​ បង​ស្រី​ចូវ​ធីនឿង នៅ​ឃុំ​តា​ដន់ ស្រុក​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង​ រក​បាន​ប្រាក់​ចំ​ណូល​ជិត​ ៩០០ លាន​ដុង​/ឆ្នាំ​។​

  ផ្សិត​កញ្ចូរ​របស់​បង​ស្រី​នឿង បាន​ទីផ្សារ​និយម​ចូល​ចិត្ត។​

បង​ស្រី​នឿង ឱ្យ​ដឹង៖ ឆ្នាំ​២០២០ តាម​រយៈ​សារ​ព័ត៌​មាន​ គាត់​សង្កេត​ឃើញ​ បញ្ហា​អនា​ម័យ​សុវត្ថិ​ភាព​ម្ហូប​អា​ហារ មាន​ភាព​ “រសើប” ខ្លាំង​ ញុាំង​ឱ្យ​អតិថិ​ជន​ជា​ច្រើន​បារម្ភ​ពី​ម្ហូប​អា​ហារ​កខ្វក់​។​ ផ្តើម​ពី​តថ​ភាព​នោះ​ គាត់​មាន​គំ​និត​ផលិត​កសិផល​ជ្រះ​ មាន​តម្លៃ​ពី​អា​ហា​រូបត្ថម្ភ​និង​ល្អ​សម្រាប់​សុខ​ភាព​ ដើម្បី​គ្រួ​សារ​ប្រើ​ប្រាស់​និង​ផ្គត់​ផ្គង់​ទីផ្សារ។​ ក្រោយ​ពី​ស្វែង​យល់​តម្រូវ​ការ​ទីផ្សារ បង​ស្រី​សម្រេច​ចិត្ត​ជ្រើស​រើស​បណ្តុះ​ផ្សិត​កញ្ចូរ​ដើម្បី​ផ្តើម​អា​ជីព។​ “ខ្ញុំ​បាន​ទិញ​ផ្សិត​កញ្ចូរ​មក​ហូប​សាក​មើល​ ឃើញ​ប្រ​ភេទ​ផ្សិត​នេះ​មាន​រស​ជាតិ​ឆ្ងាញ់​ផង​និង​មាន​អា​ហា​រូបត្ថម្ភ​ច្រើន​ផង។​ ទន្ទឹម​នឹង​នោះ​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ មាន​ឧត្តម​ភាព​ខាង​បង្ក​បង្កើន​ផល​ស្រូវ​ បរិមាណ​ចំ​បើង​ក្រោយ​ពី​ប្រ​មូល​ផល​ច្រើន​ណាស់​ មិន​ខ្លាច​ខ្វះ​វត្ថុ​ធាតុ​ដើម​សម្រាប់​បណ្តុះ​ផ្សិត​ទេ។​ ពិសេស​ អា​កាស​ធាតុ​នៅ​តំ​បន់​បៃ​ណូយ​ ក៏​សម​ស្រប​សម្រាប់​បណ្តុះ​ផ្សិត​ប្រ​ភេទ​នេះ​ដែរ​ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ចាប់​យក​អា​ជីព​នេះ” - បង​ស្រី​នឿយ​ បាន​ឱ្យ​ដឹង​ដូច្នេះ។​

ជា​អ្នក​ “មិន​ជំ​នាញ​” ក្នុង​ការ​បណ្តុះ​ផ្សិត​កញ្ចូរ ហេតុ​នោះ​បង​ស្រី​អំ​ណត់​ព្យា​យាម​សិក្សា​ស្រាវ​ជ្រាវ​ពី​គ្រូ​ឧទ្ទេស​ជំ​នាញ​ផ្នែក​កសិកម្ម​នៅ​សា​កល​វិទ្យា​ល័យ​កឹង​ធើ និង​សា​កល​វិទ្យា​ល័យ​អាង​យ៉ាង​ ដើម្បី​ក្តោប​ក្តាប់​ច្បាស់​ពី​លក្ខណៈ​នៃ​ការ​លូត​លាស់​ ខ្សែ​សង្វាក់​បណ្ដុះ​ផ្សិត​កញ្ចូរ។​ ផ្សិតកញ្ចូរ​អាច​បណ្តុះ​ពេញ​មួយ​ឆ្នាំ​តាម​ទម្រង់​បិទ​ជិត។​ រយៈ​ពេល​ចាប់​ពី​បណ្តុះ​រហូត​ដល់​ប្រ​មូល​ផល​ប្រ​មាណ​ជិត​ ៤ ខែ។​ ប៉ុន្តែ​ទាម​ទារ​មាន​បច្ចេក​ទេស​ចាប់​ពី​ផ្នែក​វិនិ​ច្ឆ័យ​នៃ​ការ​បណ្ដុះ​រហូត​ដល់​ការ​ចិញ្ចឹម​ បណ្តុះ​ត្រូវ​តែ​ធានា​ជ្រះ​ទាំង​ស្រុង។​ ផ្សិត​អាច​ប្រ​មូល​ផល​បាន​ជា​រៀង​រាល់​ថ្ងៃ។​ “វដ្ត​នៃ​ការ​លូត​លាស់​របស់​ប្រ​ភេទ​ផ្សិត ដែល​អាច​បរិភោគ​បាន​និង​ឱសថ​ គឺ​ខ្លី​ណាស់​ ប្រ​ហែល​ ៤ ខែ​/រដូវ​។​ អា​ស្រ័យ​ហេតុ​នោះ​ ជួយ​បង្វិល​ដើម​ទុន​រហ័ស​ អាច​បពា្ឈប់​ការ​ផលិត បាន​គ្រប់​ពេល​នៅ​ពេល​ដែល​អា​កាស​ធាតុ​មិន​អំ​ណោយ​ផល​ កាត់​បន្ថយ​ហា​និភ័យ​ដល់​កម្រិត​ទាប​បំ​ផុត​ ហេតុ​នោះ​ងាយ​ស្រួល​កៀក​ជិត​និង​បណ្តុះ​ផ្សិត”។​ បង​ស្រី​នឿង ឱ្យ​ដឹង៖ បច្ចុប្បន្ន​ មូល​ដ្ឋាន​បណ្តុះ​ផ្សិត​របស់​គាត់​ ក៏​បាន​រួម​ចំ​ណែក​បង្កើត​ការ​ងារ​ធ្វើ​ដល់​កម្ម​ករ​នៅ​ភូមិ​ភាគ​ជាង​ ៤០ នាក់ ក្នុង​នោះ​ភាគ​ច្រើន​ជា​កម្ម​ការិនី។​ ក្រៅ​ពី​បណ្តុះ​ផ្សិត​កញ្ចូរ មូល​ដ្ឋាន​នៅ​ទាំង​បណ្តុះ​ផ្សិត​លីង​ជី ដើម្បី​ធ្វើ​ពិពិធ​កម្ម​ផលិត​ផល​ទៀត​ផង។​ បច្ចុប្បន្ន​ រៀង​រាល់​ខែ​ អ្នក​ស្រី​នាំ​ផ្សិត​គ្រប់​ប្រ​ភេទ​ចេញ​ទីផ្សារ​បាន​ជិត​៣តោន។​ ផ្សិត​កញ្ចូរ​លក់​ដោយ​តម្លៃ​ ២៥០​.០០០ ដុង​/គីឡូ​ក្រាម​ ផ្សិត​លីង​ជី​លក់​តម្លៃ​ពី​ ១,៥ - ២ លាន​ដុង​/គីឡូ​ក្រាម។​ នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ជិត​៩០០លាន​ដុង​រៀង​រាល់​ឆ្នាំ។​

ដោយ​សារ​ផលិត​តាម​បែប​ផែន​ផលិត​ផល​ជ្រះ​ ម្ល៉ោះ​ហើយ​ផ្សិត​កញ្ចូរ​និង​ផ្សិត​ឱសថ​បាន​នាំ​ចេញ​ទៅ​ទូទាំង​ខេត្ត​ ក្រុង​នៅ​ភាគ​ខាង​លិច។​ ពេល​ខាង​មុខ​ បង​ស្រី​នឿង​នឹង​បន្ត​ពង្រីក​ទ្រង់​ទ្រាយ​បន្ថែម​ទៀត​ដើម្បី​បង្កើន​បរិមាណ​ផល​ ព្រោះ​ថា​ បច្ចុប្បន្ន​មាន​ភោជ​នីយ​ដ្ឋាន​ជា​ច្រើន​នៅ​ក្រុង​ហូជី​មិញ​ និង​ហា​ណូយ​ បាន​បញ្ជា​ទិញ៕​

                           កាសែត​កឹង​ធើ - វិមាន​

ចែករំលែកអត្ថបទ