រយៈពេលកន្លង មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ បង្កើនការផ្ទេរវិទ្យាសាស្ត្របច្ចេកទេស ជួយកសិករអនុវត្តទម្រង់ដាំដុះ ចិញ្ចឹមសត្វ វារីវប្បកម្មជាច្រើនទម្រង់យ៉ាងមានស្រិទ្ធភាព បង្កើនប្រាក់ចំណូល។
លោក ថាច់សម្បត្តិ នៅភូមិដៃទែនកំពុងថែទាំដំណាំល្ហុង។
លោក ត្រឹងវ៉ាន់យុង នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តត្រាវិញ ឱ្យដឹង៖ “កំណត់ការបង្វែររចនាសម្ព័ន្ធផលិតជាបញ្ហាមួយដ៏សំខាន់ មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត បានផ្សព្វផ្សាយសកម្មភាពជាច្រើនក្នុងការសិក្សាស្រាវជ្រាវ អនុវត្តនិងផ្ទេរបច្ចេកទេសជឿនលឿនពីការដាំដុះ ចិញ្ចឹមសត្វ និងវារីវប្បកម្ម បានរួមចំណែកគួរឱ្យកត់សម្គាល់ក្នុងការជំរុញបង្កបង្កើនផល ព្រមទាំងរួមចំណែកកែលម្អជីវភាពប្រជាជន ជួយកសិករបំបាត់ភាពក្រីក្រ ឈានឡើងធ្វើមាន។ ឆ្លងតាមរយៈការចលនាខាងលើ សព្វថ្ងៃក្នុងខេត្តបានលេចឡើងនូវទម្រង់ល្អៗជាច្រើនខាងវិស័យកសិកម្ម ជលផល ដំណើរការកាន់តែមានប្រសិទ្ធភាព។ ចាប់តាំងពីដើមឆ្នាំមក មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត រៀបចំបើកវគ្គហ្វឹកហ្វឺនផ្ទេរបច្ចេកទេស ផ្នែកខាងកសិកម្មបាន៣៣ថ្នាក់ ដោយមានសិក្ខាកាមចូលរៀន ៩៩០ លើកនាក់”។
លោក ថាច់សម្បត្តិ នៅភូមិដៃទែន ឃុំលឿងហ្វា A ស្រុកចូវថាញ់ ឱ្យដឹង៖ “ខ្ញុំកើតក្នុងគ្រួសារកសិករ ជីវភាពជួបការលំបាកច្រើន។ ជាមួយនឹងគំនិតធ្វើយ៉ាងណាដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជីវភាពលំនឹងសម្រាប់ខ្លួនផ្ទាល់ ធ្វើគំរូសម្រាប់គ្រួសារនិងសង្គម។ ក្រោយពីការរិះរកពីរបៀបធ្វើសេដ្ឋកិច្ចឱ្យសមស្របនឹងលក្ខណៈធម្មជាតិនៅមូលដ្ឋាន ម្យ៉ាងអាស្រ័យបានរដ្ឋអំណាចភូមិភាគ ផ្នែកជំនាញមកចលនាបង្វែររចនាសម្ព័ន្ធក្នុងការបង្កបង្កើនផល ខ្ញុំក៏មិនរារែកក្នុងការបង្វែរផ្ទៃដី ៨ កុងដែលផលិតស្រូវបានផលទាប ងាកមកដាំក្រូចឆ្មារឥតគ្រាប់។ បច្ចុប្បន្ន ក្រូចឆ្មារឥតគ្រាប់ដាំបាន៩ ខែ កំពុងលូតលាស់ល្អ។ ក្រូចឆ្មារឥតគ្រាប់ គិតតាំងពីការដាំរហូតប្រមូលផល ប្រមាណ ១៨ ខែ ទិន្នផលសម្រេចប្រមាណពី៤-៥តោន/កុង/ឆ្នាំ។ តម្លៃលក់ក្រូចឆ្មារឥតគ្រាប់ នាបច្ចុប្បន្ន ពី១៥.០០០ - ២៧.០០០ ដុង/គីឡូ ក្រាមជាមួយនឹងថ្លៃលក់នេះ ក្រោយពីទូទាត់នៅចំណេញបានប្រមាណ ២០ លានដុង/កុង/ឆ្នាំ។ ក្នុងពេលរង់ចាំប្រមូលផលក្រូចឆ្មារ ខ្ញុំក៏ឆ្លៀតដាំល្ហុងបន្ថែមបាន២០០ដើម ដើម្បីរកប្រាក់ចំណូលបន្ថែម បច្ចុប្បន្ន ល្ហុងបានប្រមូលផល ការប្រមូលផលមានរយៈពេលប្រមាណ៩ខែ សម្រេចទិន្នផលប្រមាណ៤០ គីឡូក្រាម/ដើម បច្ចុប្បន្ន ឈ្មួញចុះប្រមូលទិញក្នុងតម្លៃពី ៥.០០០ - ៨.០០០ ដុង/គីឡូក្រាម រកបានប្រាក់ចំណូលប្រមាណ ៤៨ លានដុង”។
ផ្តើមពីការសិក្សាស្រាវជ្រាវកសាងទម្រង់ បង្វែររចនាសម្ព័ន្ធពូជដំណាំនិងផ្ទេរបច្ចេកទេស ជឿនលឿនដល់កសិកររបស់មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត ពូជដំណាំនិងទម្រង់ដូចពោលខាងលើ ត្រូវបានកសិករអនុវត្តជោគជ័យ ការបង្កបង្កើនផលសម្រេចប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ លំនឹងជីវភាព៕
សើុងម៉ាល័យ-មុនី