ដើមឆ្នាំ ២០២៤ គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ រៀបចំពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់ឃុំប៊ិញអាង ស្រុកចូវថាញ់ ខេត្តគៀងយ៉ាង សម្រេចបទដ្ឋានជនបទថ្មី ឆ្នាំ២០២៣ លឿនជាង ៣ ឆ្នាំបើប្រៀបនឹងផែនការដែលបានដាក់ចេញ…។
លោក ឡឹមមិញកុង លេខាគណៈកម្មាធិការបក្សស្រុកចូវថាញ់ ជូនលិខិតសរសើររបស់
គណៈកម្មាធិការប្រជាជនស្រុកដល់សមូហភាពដែលសម្រេចស្នាដៃក្នុងការ
អនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី។ រូបថត៖ CTV
សេចក្តីសម្រេចមហាសន្និបាតបក្ខភាគស្រុក អាណត្តិកាល ២០២០-២០២៥ ដាក់ចេញភាគកម្រិតខិតខំកសាងឃុំប៊ិញអាង ក្លាយជាឃុំជនបទថ្មីនៅឆ្នាំ២០២៥។ នេះត្រូវបានចាត់ទុកជាភារកិច្ចនយោបាយដ៏សំខាន់ និងជាល័ក្ខខ័ណ្ឌដើម្បីប៊ិញអាងបានផ្តោតលើការវិនិយោគប្រភពកម្លាំងនៅគ្រប់លំដាប់ថ្នាក់ ដើម្បីសម្រេចបទដ្ឋានជនបទថ្មី។
ថ្វីដ្បិត ឃុំប៊ិញអាងមានជនរួមជាតិខ្មែររស់នៅជាង ៣៥% ជីវភាពនៅជួបការលំបាកច្រើន។ ផ្តើមកសាងជនបទថ្មី ចាប់ពីឆ្នាំ ២០១២ ឃុំនៅជួបការលំបាកច្រើន។ ក្នុងនោះ ពិបាកដោះស្រាយបំផុតគឺលក្ខឋានប្រាក់ចំណូល។ លោកយ៉ងវ៉ាន់ថាញ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំប៊ិញអាង ឱ្យដឹង៖ លើភូមិសាស្ត្រឃុំមានដងទន្លេ ២ គឺទន្លេកៃបែនិងទន្លេកៃលើង ដែលមានសក្កានុពលក្នុងការអភិវឌ្ឍអេកូទេសចរណ៍ ដៃទន្លេនៅជាប់កំពង់ផែនេសាទតាក់កូវ សេវាកម្មដឹកជញ្ជូនរបរនេសាទ អភិវឌ្ឍឧស្សាហកម្មកែច្នៃ។ល។ មានលក្ខណៈងាយស្រួលក្នុងការដោះដូរទំនិញ ជាមួយនឹងស្រុកនានាក្នុងការកែច្នៃជលផល។ ហេតុដូច្នេះ គណៈកម្មាធិការប្រជាជនឃុំបានផ្តុំកម្លាំងចង្អុលការដល់គ្រប់អង្គភាពគ្រប់ផ្នែក និងគ្រប់ភូមិទាំងអស់ ណែនាំប្រជាជនរៀបចំ ផលិតកម្ម ជំរុញការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការបង្កបង្កើនផល ដើម្បីបង្កើនទិន្នផល និងគុណភាពទំនិញ។ ទន្ទឹមនឹងនោះ ចលនាប្រជាជនចូលរួមពង្រីកទម្រង់សេដ្ឋកិច្ចសហករណ៍។ មកទល់ពេលនេះ ឃុំបង្កើតបានសហករណ៍ចំនួន ២ នោះ គឺសហករណ៍អនុសង្កាត់តាក់កូវ និងសហករណ៍កសិកម្មអាងភឿក។ ព្រមជាមួយនោះ ឃុំបានសហការជាមួយផ្នែកសមត្ថកិច្ច រៀបចំបើកវគ្គហ្វឹកហ្វឺនបច្ចេកទេសពីការដាំដុះ ចិញ្ចឹមសត្វនិងសិក្ខាសាលាពីការប្រើប្រាស់ជី ថ្នាំការពាររុក្ខជាតិជាដើមដល់កសិករ។
ថ្នាក់ទ្រឹស្តីនយោបាយជាន់ខ្ពស់ K16B04 - CT (វិទ្យាស្ថាននយោបាយតំបន់៤) ជូនអំណោយដល់សិស្សជនជាតិខ្មែរជម្នះលំបាក រៀនពូកែនៅឃុំប៊ិញអាង ស្រុកចូវថាញ់ ខេត្តគៀងយ៉ាង។
ក្រៅពីនោះ ឃុំប៊ិញអាងក៏បានស្វែងរករាល់ប្រភពទុនដើម្បីគិតគូរដល់គ្រួសារក្រីក្រ គ្រួសារមានជីវភាពលំបាក។ យោងតាមរយៈនោះ ចាប់តាំងពីឆ្នាំ ២០២១ មក ផ្តើមពីគម្រោងកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រដោយចីរភាព ឃុំបានជំនួយដើមទុនដល់គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ចិញ្ចឹមជ្រូក ២៧ គ្រួសារ ចិញ្ចឹមមាន់ ១៨ គ្រួសារ សាងសង់ផ្ទះ “មហាសាមគ្គី” ១១ ខ្នង ឧទ្ទេសនាមការងារធ្វើដល់ពលករចំនួន ៦២៥ លើកនាក់។ល។ អាស្រ័យអនុវត្តព្រមៗគ្នានៅរាល់វិធានការដល់ចុងឆ្នាំ ២០២៣ គ្រួសារក្រីក្រពហុវិមាត្ររបស់ឃុំថយចុះនៅ ៣,២% ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់សម្រេច ៥៧,៥ លានដុង/ម្នាក់/ឆ្នាំ។ គ្រួសារប្រជាជនមានផ្ទះរឹងមាំនិងពាក់កណ្តាលរឹងមាំជាង ៧០% ឃុំគ្មាននៅផ្ទះបណ្តោះអាសន្ន។
ចាប់តាំងពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ សរុបថវិកាកសាងជនបទថ្មីនៅឃុំអាងប៊ិញសម្រេចជាង ១១៥,២ ពាន់លានដុង។ល។ ផ្តើមពីប្រភពទុនទាំងនេះ ឃុំប៊ិញអាងវិនិយោគកសាងធ្វើឱ្យសុក្រឹតផ្លូវភ្ជាប់ឃុំ ភ្ជាប់ភូមិធានាសម្រេចបទដ្ឋាន ផ្លូវមានទំហំពី ៣,៥ ម៉ែត្រឡើងទៅប្រព័ន្ធផ្លូវ គ្រប់ច្រកល្ហកក្នុងភូមិត្រូវបានចាក់បេតុង ធានាការធ្វើដំណើរទៅមកមានភាពងាយស្រួល។ល។ ឃុំមាន ៥/៧ សាលាសម្រេចតាមតម្រូវការមូលដ្ឋានសម្ភារៈកម្រិត១។ ឃុំបន្តទទួលស្គាល់សម្រេចបទដ្ឋានអនុវត្តសម្រេចការងារឧត្តានកម្មអប់រំ ឆ្នាំ២០២៣។ ទូទាំងឃុំមានគ្រួសារប្រជាជនមានអគ្គិសនីប្រើប្រាស់ ៩៩% គ្រួសារមានទឹកស្អាតប្រើប្រាស់៩៩%។ “ឆ្នាំ២០២៣ ឃុំបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី លឿនជាង៣ឆ្នាំ បើប្រៀបនឹងផែនការដែលបានដាក់ចេញ។ ទាំងនេះគឺជាភាពសប្បាយរីករាយ ហើយជាកម្លាំងចលករដើម្បីប៊ិញអាងកសាងឃុំជនបទថ្មីកម្រិតខ្ពស់នៅពេលខាងមុខ” លោកយ៉ងវ៉ាន់ថាញ បានចែករំលែកដូច្នេះ៕
ថាញឡុង-មុនី