អាកាសធាតុក្តៅធ្វើឱ្យមនុស្សងាយនឹងពុលអាហារ ឆ្លងមេរោគ កើតជំងឺផ្លូវដង្ហើមនិងស្បែកប៉ះពាល់ដល់សរសៃឈាមបេះដូង។
ប្រជាជននៅក្រុងហូជីមិញ ការពារក្តៅពេលចេញក្រៅកាលពីខែមេសា ឆ្នាំ២០២៣។
ងាយពុលអាហារ
រដូវក្ដៅ សីតុណ្ហភាពបរិស្ថានងាយស្រួលសម្រាប់អតិសុខុមប្រាណ បង្កគ្រោះថ្នាក់រីករាលដាលក្នុងអាហារប្រចាំថ្ងៃ។ ការទុកដាក់មិនបានត្រឹមត្រូវ ប្រយ័ត្នប្រយែងទេនោះ ពេលប្រើប្រាស់ងាយនឹងបង្កឱ្យពុលអាហារបណ្តាលឱ្យរាករួស ក្អួតចង្អោរអស់កម្លាំងដោយសារខ្សោះជាតិទឹក។ល។ មានករណីជាច្រើនអាចបណ្ដាលឱ្យបាត់បង់ជីវិត។
គប្បីហូបឆ្អិន ផឹកឆ្អិន រក្សាចំណីអាហារងាយ រលួយផ្អូមក្នុងទូទឹកកកនិងប្រើប្រាស់ភ្លាមៗ បន្ទាប់ពីចម្អិនរួច កុំទុកចំណីអាហារនៅក្រៅបរិស្ថានសីតុណ្ហភាពធម្មតាយូរពេក។ ប្រសិនបើមានរោគសញ្ញាពុលអាហារដូចជា ក្អួតចង្អោរ រាករួស ក្តៅខ្លួន អស់កម្លាំង ... គួរទៅមណ្ឌលសុខាភិបាលជាបន្ទាន់ ដើម្បីព្យាបាលបានទាន់ពេល។
ឆ្លងមេរោគអាស្រ័យអតិសុខុមប្រាណ
អាកាសធាតុក្តៅអមនឹងងងឹតភ្លៀង ជាលក្ខណៈងាយស្រួលសម្រាប់ជំងឺឆ្លងដោយអតិសុខុមប្រាណដូចជា គ្រុនឈាម ពងដៃ ជើង មាត់ អុតស្វាយ រលាកខួរក្បាលជប៉ុន។ល។ រីករាលដាល។
ត្រូវរៀបចំសម្អាតកាប់ឆ្ការគុម្ពោតព្រៃ វិនិច្ឆ័យកន្លែងទឹកដក់ ឬអាងស្តុកទឹកត្រូវធានាមិនមានដង្កូវទឹក។ បំពេញបន្ថែមអាហារូបត្ថម្ភផឹកទឹកឱ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណសមល្មម ដេកគ្រប់គ្រាន់ រក្សាកម្លាំងធន់រាងកាយល្អ ដើម្បីកាត់បន្ថយហានិភ័យកើតជំងឺ។
ជំងឺផ្លូវដង្ហើម
ការផ្លាស់ប្តូរធាតុអាកាសភ្លាមៗពីត្រជាក់ទៅក្តៅ នៅពេលដែលសីតុណ្ហភាពខុសគ្នាក្នុងបន្ទប់ម៉ាស៊ីនត្រជាក់និងបរិស្ថានខាងក្រៅ ឬនៅក្នុងបរិស្ថានម៉ាស៊ីនត្រជាក់យូរពេកបណ្តាលឱ្យភ្នាសរំអិលផ្លូវដង្ហើមស្ងួត ងាយបង្ករោគផ្លូវ ដង្ហើមដូចជា ជំងឺរលាកបំពង់ក រលាកច្រមុះ រលាកអាមីដាន រលាករន្ធឆ្អឹងច្រមុះ រលាកទងសួតស្រួចស្រាវ និងករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យរលាកសួត។
ដើម្បីបងា្ករជំងឺផ្លូវដង្ហើម ចាំបាច់ត្រូវរក្សាសីតុណ្ហភាពបន្ទប់ម៉ាស៊ីនត្រជាក់ឱ្យមានគម្លាត តិចនឹងបរិស្ថានខាងក្រៅ ឬកាត់បន្ថយការចេញពីបន្ទប់ត្រជាក់ទៅខាងក្រៅច្រើនដងក្នុងមួយថ្ងៃ។ កុំចុចជ្រើសសីតុណ្ហភាពម៉ាស៊ីនត្រជាក់ទាបពេក ឬប្រើកង្ហារតម្រង់មកលើខ្លួន។ បំពេញបន្ថែមជាតិទឹកឱ្យបានគ្រប់គ្រាន់ក្នុងម៉ោងធ្វើការជាចាំបាច់រាល់ករណី។
ជំងឺសើស្បែក
កាំរស្មី UV គឺជាអន្តរកម្មបង្កគ្រោះថ្នាក់ធំបំផុតពេលរាងកាយប៉ះនឹងពន្លឺថ្ងៃ ពិសេសក្នុងរដូវក្តៅ។ វិទ្យុសកម្មពីកាំរស្មី UV អាចបណ្តាលឱ្យស្បែកខ្មៅ រលាកកម្ដៅថ្ងៃ ធ្វើឱ្យស្បែកឆាប់ចាស់ និងអាចកើតមហារីកស្បែក។ ទន្ទឹមនឹងនោះ រដូវក្ដៅធ្វើឱ្យរាងកាយបែកញើសច្រើន ងាយកើតជំងឺលើស្បែកដូចជា ចេញកម្ដៅ រលាករន្ធរោម រលាកស្បែកប្រតិកម្ម។
ប្រើប្រាស់ឡេការពារកម្តៅថ្ងៃ ផឹកទឹកឱ្យបានគ្រប់គ្រាន់ បាំងថ្ងៃជាមួយនឹងគ្រឿងប្រដាប់ពណ៌ងងឹតពេលចេញទៅក្រៅ ឬធ្វើការប៉ះនឹងកម្ដៅថ្ងៃរឿយៗ ដើម្បីជៀសវាងជំងឺសើស្បែក។ រក្សាអនាម័យរាងកាយជាប្រចាំ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺរលាកស្បែក។
ផលប៉ះពាល់អវិជ្ជមានលើអ្នកដែលមានជំងឺសរសៃឈាមបេះដូង
អាកាសធាតុក្តៅច្រើនបណ្តាលឱ្យអស់កម្លាំង សម្ពាធឈាមអាចកើនឡើង ប្រសិនបើអ្នកជំងឺប៉ះនឹងអាកាសធាតុក្តៅ បន្ទាប់ពីនៅក្នុងបន្ទប់ ម៉ាស៊ីនត្រជាក់ឬងូតទឹកត្រជាក់។ ការបែកញើសច្រើនក៏បណ្តាលឱ្យអតុល្យភាពអគ្គិសនីវិភាគ ប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធសរសៃឈាម បេះដូងដែលបណ្តាលឱ្យកើនឡើងឬថយចុះនៃសម្ពាធឈាមភ្លាមៗ ងាយនាំឱ្យគាំងឈាមបេះដូង ចុះខ្សោយបេះដូង ឬដាច់សរសៃឈាម។
ត្រូវឈប់សម្រាកបំប៉នសារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់ ជៀសវាងសកម្មភាពកណ្ដាលថ្ងៃនៅពេលសីតុណ្ហភាពខ្ពស់ កាត់បន្ថយចេញទៅក្រៅប្រសិនបើមិនចាំបាច់។ អ្នកដែលមានជំងឺសរសៃឈាមបេះដូង ត្រូវគ្រប់គ្រងជំងឺនេះ ឱ្យបានទៀងទាត់ដោយការពិនិត្យ និងប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា ដើម្បីកាត់បន្ថយហានិភ័យដល់អាយុជីវិត៕
យោងតាមៈ vnexpress.net - បកប្រែ៖ ទីទុយ