ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/03/2024 - 16:27

ពង្រីក​គំ​រូ​ជឿន​លឿន​បាន​ទាន់​ពេល​ បង្ក​ភាព​សាយ​ភាយក្នុង​សង្គម​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​បូក​សរុប​ការ​ងារ​ប្រ​ឡង​ប្រ​ណាំង សរ​សើរ​ជូន​រង្វាន់​ ឆ្នាំ​២០២៣; ផ្សព្វ​ផ្សាយ​ បំ​ផុស​ចលនា​និង​ចុះ​កិច្ច​សន្យា​ប្រ​ឡង​ប្រ​ណាំងឆ្នាំ​២០២៤។​

សម​មិត្ត​ ត្រឹង​វៀត​ទ្រឿង​ អនុលេខា​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ និង​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ឡង​ប្រ​ណាំង សរ​សើរ​ជូន​រង្វាន់​ក្រុង​ ចង្អុល​ការ​កិច្ច​ប្រ​ជុំ។​

ផែន​ប្រ​ឡង​ប្រ​ណាំង​រណសិរ្ស​និង​អង្គ​ការ​មហា​ជន​ក្រុង​ បាន​ចុះ​កិច្ច​សន្យា​
ប្រ​ឡង​ប្រ​ណាំងឆ្នាំ​២០២៤។​

ឆ្នាំ​២០២៣ ការ​ងារ​ប្រ​ឡង​ប្រ​ណាំ​ង សរ​សើរ​ ជូន​រង្វាន់​របស់​ក្រុង​ បន្ត​បាន​រៀប​ចំ​អនុវត្ត​យ៉ាង​រៀប​រយ​និង​សុវត្ថិ​ភាព​។​ ការ​ចលនា​ប្រ​ឡង​ប្រ​ណាំ​ង ត្រូវ​បាន​ថ្នាក់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណា​ច​ភូមិ​ភាគ​; ប្រ​ធាន​មន្ទីរ​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ ម្ចាស់​ការ​បំ​ផុស​ចលនា​និង​ផ្សព្វ​ផ្សាយ​ច្បាម​ភារ​កិច្ច​នយោ​បាយ​ ដោយ​ផ្ដោត​សំ​ខាន់​ផ្សារភ្ជាប់​នឹង​ជម្រុញ​ “ការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថហូជីមិញ”។​ ជា​គំរូ​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ ការ​ចលនា​ប្រ​ឡង​ប្រ​ណាំងមាតិកា​ បង្កើត​ស្នា​ដៃ​អំ​ណរ​អនុស្សាវ​រីយ៍​ ២០ ឆ្នាំ​ក្រុង​កឹង​ធើ ចំ​ណុះ​មជ្ឈិម​ត្រូវ​បាន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រ​ដ្ឋការ​ ពលករ​ និង​ប្រ​ជា​ជន​គាំ​ទ្រអនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ រួម​ចំ​ណែក​អនុវត្ត​ជោគ​ជ័យ​ភារ​កិច្ច​នយោ​បាយ​របស់​ក្រុង។​ ការ​សរ​សើរ​ជូន​រង្វាន់​  លើ​ក​តម្កើង​ ពង្រីក​គំ​រូ​ជឿន​លឿន​ មនុស្ស​ល្អ​ការ​ងារ​ល្អ​ របៀប​ធ្វើ​ល្អ​ ទម្រង់​ថ្មី​ៗ​បាន​ទាន់​ពេល​; ឆ្លង​តាម​រយៈ​នោះ​ បង្ក​កម្លាំង​ចលករ​ ភាព​សាយ​ភាយ​ក្នុង​ស្ថា​ប័ន​ អង្គ​ភាព​និង​សហគមន៍​សង្គម។​ សកម្ម​ភាព​នៅ​តាម​បណ្ដុំ​ ផែន​ប្រ​ឡង​ប្រ​ណាំង បន្ត​ការ​ផ្លាស់​ថ្មី​ សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្ដែង​នៃ​អង្គ​ភាព​ បណ្ដុំ​ ផែន​នីមួយៗ​។ល។​

ស្រប​ឱកាស​នេះ​ មាន​សមូហ​ភាព​ឈាន​មុខ​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំ​ងឆ្នាំ​២០២៣ ចំ​ណុះ​បណ្ដុំ​ ផែន​ប្រ​ឡង​ប្រ​ណាំង​របស់​ក្រុង​ចំ​នួន​ ១៤ បាន​ទទួល​ទង់​ប្រ​ឡង​ប្រ​ណាំង; មាន​សមូហ​ភាព​ចំ​នួន​ ៣២ សម្រេច​ស្នា​ដៃ​ឆ្នើម​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ឆ្នាំ​២០២៣ ចំ​ណុះ​បណ្ដុំ​ ផែន​ប្រ​ឡង​ប្រ​ណាំង​របស់​ក្រុង​ បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ក្រុង​។​ បណ្ដា​បណ្ដុំ​ ផែន​ប្រ​ឡង​ប្រ​ណាំង​ទាំង​អស់​របស់​ក្រុង​ បាន​ចុះ​កិច្ច​សន្យា​ប្រ​ឡង​ប្រ​ណាំង​ឆ្នាំ​២០២៤៕​ 

       ង៉ុក​ក្វៀង​ - ថាច់​ធី

ចែករំលែកអត្ថបទ