27/02/2024 - 09:08

ក្រើន​រំលឹក​ពី​ស្ថាន​ភាព​លង់​ទឹក​ចំ​ពោះ​កុមារ​តំ​បន់​ជន​បទ​

ផ្នែក​សង្គ្រោះ​បន្ទាន់​ ផ្នែក​សង្គ្រោះ​សកម្ម​និង​ការ​ប្រ​ឆាំង​ជាតិ​ពុល​នៃ​មន្ទីរ​ពេទ្យ​ឯក​ទេស​សម្ភព-កុមារ​សុក​ត្រាំង​ ទើប​ទទួល​សង្គ្រោះ​ករណី​កុមារ​លង់​ទឹក​យ៉ាង​អា​ណោច​អា​ធ័ម​ចំ​នួន​ពីរ​នាក់។​

គប្បី​ឱ្យ​កុមារ​ទៅ​រៀន​ហែល​ទឹក​ដើម្បី​ជៀស​វាង​គ្រោះ​ថ្នាក់​លង់​ទឹក។​

មន្ទីរ​ពេទ្យ​ឯក​ទេស​សម្ភព - កុមារ​សុក​ត្រាំង​ ទើប​ទទួល​សង្គ្រោះ​ក្មេង​ប្រុស​អា​យុ​១៦​ខែ​ (មន្ទីរ​ពេទ្យ​សុំ​មិន​បញ្ចេញ​ឈ្មោះ) នៅ​ឃុំ​ទ្រឿង​ខាញ់​ ស្រុក​ឡុង​ភូ បាន​នាំ​ចូល​មន្ទីរ​ពេទ្យ​ក្នុង​ស្ថាន​ភាព​ស្លេក​ស្លាំង គាំង​បេះ​ដូង​ និង​ស្ទះ​ផ្លូវ​ដង្ហើម។​ តាម​សម្តី​សាច់​ញាតិ បាន​ឱ្យ​ដឹង​ កុមារ​បាន​ធ្លាក់​ទឹក​ព្រែក​មិន​ដឹង​ពី​ពេល​ណា​ ពេល​ប្រ​ទះ​ឃើញ​ស្រង់​ឡើង​ក៏​នាំ​ចូល​មន្ទីរ​ពេទ្យ​សង្គ្រោះ​បន្ទាន់​ សង្ឃឹម​ថា​អាច​ស្រោច​ស្រង់​បាន​ជីវិត។​ ចំ​ណែក​ករណី​ទី​២ គឺ ក្មេង​ប្រុស​អា​យុ​២៦​ខែ​ នៅ​ស្រុក​គូវ​ឡាវ​យុង បាន​ធ្លាក់​ស្រះ​ចិញ្ចឹម​បង្គា​ក្បែរ​ផ្ទះ។​ ពេល​ដើរ​លេង​រអិល​ជើង​ធ្លាក់​ស្រះ​បង្គា ប៉ុន្តែ​មនុស្ស​ធំ​មិន​បាន​ដឹង​ ពេល​ប្រ​ទះ​ឃើញ​ស្រង់​ឡើង​នាំ​ចូល​មន្ទីរ​ពេទ្យ​ក៏​ហួស​ពេល​ទៅ​ហើយ។​ ករណី​ក្មេង​ទាំង​ពីរ​នាក់​បាន​នាំ​ចូល​មន្ទីរ​ពេទ្យ​ក្នុង​ស្ថាន​ភាព​គាំង​បេះ​ដូង​ ស្ទះ​ផ្លូវ​ដង្ហើម​ ហើយ​ប្រ​ស្រី​ភ្នែក​លែង​ប្រតិ​កម្ម​នឹង​ពន្លឺ។​ ដោយ​សារ​តែ​លង់​ទឹក​យូរ​ពេក​ ប្រ​ទះ​ឃើញ​យឺត​ មន្ទីរ​ពេទ្យ​បាន​អនុវត្ត​នូវ​វិធី​សង្គ្រោះ​បន្ទាន់​ជា​ច្រើន​ប៉ុន្តែ​មិន​ជោគ​ជ័យ។​

វេជ្ជ​បណ្ឌិត​ឯក​ទេស II ជុង​តឹង​ឌិញ​ នា​យក​មន្ទីរ​ពេទ្យ​ឯក​ទេស​សម្ភព-កុមារ​សុក​ត្រាំង​ ផ្តល់​អនុ​សាសន៍៖ តាម​រយៈ​ករណី​អកុ​សល​ទាំង​ពីរ​ខាង​លើ​ ឪ​ពុក​ម្តាយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​កុមារ​តូចៗ​ មិន​ត្រូវ​ធ្វេស​ប្រ​ហែស​ ឬ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​ឡើយ​។​ ពិសេស​ នៅ​តំ​បន់​ជន​បទ​ដែល​មាន​ប្រ​ព័ន្ធ​ព្រែក​ប្រ​ឡាយ​ បឹង​បួរ​ខ្វាត់​ខ្វែង​ ប្រ​ជា​ជន​និយម​សង់​ផ្ទះ​នៅ​ជិត​មាត់​ទឹក​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព​ ដូច្នេះ​ងាយ​នឹង​កើត​មាន​គ្រោះ​ថ្នាក់​លង់​ទឹក​ចំ​ពោះ​កុមារ។​ ម្ល៉ោះ​ហើយ​នៅ​ថ្ងៃ​ឈប់​សម្រាក​ ដូច​ជា​ចុង​សប្តាហ៍​ វិស្សម​កាល​ ឬ​ពិធី​បុណ្យ​ទាន​ជា​ដើម​។​ ក្មេង​ៗ​មិន​ទៅ​រៀន​ នៅ​ផ្ទះ​រត់​លេង​ ងាយ​នឹង​រង​គ្រោះ​លង់​ទឹក​ ដូច្នេះ​ឪ​ពុក​ម្តាយ​ត្រូវ​ប្រុង​ប្រ​យ័ត្ន​មើល​កូន​ៗ​ឱ្យ​មែន​ទែន។​

ប្រ​សិន​បើ​ឃើញ​ករណី​លង់​ទឹក​ គឺ​គប្បី​លំ​នឹង​ស្មារតី​ ចូរ​អនុវត្ត​ជំ​ហាន​សង្គ្រោះ​បឋម​ដូច​ខាង​ក្រោម៖

-នៅ​ពេល​ប្រ​ទះ​ឃើញ​មនុស្ស​លង់​ទឹក​ ចូរស្រែក​ឱ្យ​ខ្លាំង​ៗ​ដើម្បី​ហៅ​រក​ជំ​នួយ​ពី​អ្នក​ជុំ​វិញ។​ ប្រ​ញាប់​ស្រង់​ឡើង​ពី​ទឹក​ដោយ​គ្រប់​មធ្យោ​បាយ​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ទន្ទឹម​នឹង​នោះ​ ពិនិត្យ​ដង្ហើម​របស់​កុមារ​ដោយ​មើល​ដើម​ទ្រូង​នៅ​ចលនា​ដែរ​ឬ​ទេ? ដាក់​ត្រ​ចៀក​អ្នក​ជិត​មាត់​និង​ច្រ​មុះ​របស់​កុមារ​ ដើម្បី​ដឹង​ថា​ក្មេង​នៅ​ដង្ហើម​ដែរ​ទេ​? ខណៈ​ពេល​ដែល​ពិនិត្យ​មើល​ដង្ហើម​ យើង​អា​ច​អង្រួន​ឱ្យ​ខ្លាំងៗ​ និង​ស្រែក​ហៅ​ខ្លាំង​ៗ​ដើម្បី​មើល​ថា​តើ​កុមារ​មាន​ប្រតិ​កម្ម​ដែរ​ឬ​ទេ។​

-ប្រ​សិន​បើ​កុមារ​មិន​ដក​ដង្ហើម​ ចូរ​ចាប់​ផ្តើម​ការ​សង្គ្រោះ​បេះ​ដូង​ភ្លាម​ៗ​៖ គប្បី​ដាក់​ឱ្យ​កុមារ​ដេក​ផ្ងារ​លើ​ផ្ទៃ​រឹង​ដោយ​ប្រុង​ប្រ​យ័ត្ន​ ដាក់​ក្បាល​ផ្ងារ​ទៅ​ក្រោយ​ ហើយ​ភ្ងើយ​ចង្កា​បើក​ផ្លូវ​ដង្ហើម​ ដោយ​ការ​សង្កត់​ទ្រូង​និង​ផ្លុំ​មាត់​។​ ចំ​ពោះ​កុមារ​តូចៗ​ ចូរ​ដាក់​មាត់​អ្នក​ទៅ​លើ​ច្រ​មុះ​និង​មាត់​កុមារ​ដើម្បី​ផ្លុំ​ឱ្យ​ជិត​ខ្យល់​។​ ចំ​ពោះ​កុមារ​ធំ​បន្តិច​ សូម​យក​ដៃ​ម្ខាង​បិទ​ច្រ​មុះ​ ហើយ​ដាក់​មាត់​អ្នក​ផ្លុំ​ចូល​មាត់​របស់​កុមារ។​ ផ្លុំ​យឺត​ៗ​និង​ស្មើៗ​ ហើយ​មើល​ទ្រូង​របស់​កុមារ​មាន​ប៉ោង​ឡើង​ឬ​អត់។​ បន្ទាប់​ពី​ផ្លុំ​៥​ដង្ហើម​ដំ​បូង​ ពិនិត្យ​មើល​តើកុមារ​មាន​ដក​ដង្ហើម​ដែរ​ឬ​អត់។​ បន្ទាប់​ពី​កុមារ​ដឹង​ខ្លួន​ ត្រូវ​ដាក់​ឱ្យ​កុមារ​ដេក​ផ្អៀង​ ទ្រាប់​ខ្នើយ​នៅ​ស្មា​ទាំង​សង​ខាង​ឱ្យ​ខ្ពស់​ ជូត​ខ្លួន​ឱ្យ​ស្ងួត​ ផ្លាស់​សម្លៀក​បំ​ពាក់​និង​រក្សា​កម្ដៅ​ បន្ទាប់​មក​ប្រ​ញាប់​នាំ​ទៅ​គ្រឹះ​ស្ថាន​សុខា​ភិបាល​នៅ​ជិត​បំ​ផុត៕

​  យ្វី​អាញ-មេង​លី

ចែករំលែកអត្ថបទ