29/01/2024 - 17:29

មុខ​របរ​៦​ប្រ​ភេទ​បណ្ដុះ​បណ្ដាល​រយៈ​ពេល​ខ្លី​ មាន​ប្រាក់​ចំ​ណូល​ខ្ពស់​

ជា​មួយ​នឹង​ទស្សន​សង្គម​កាន់​តែ​ទូលំ​ទូលាយ​ មុខ​របរ​ជា​ច្រើន​ដែល​បណ្តុះ​បណ្តាល​រយៈ​ពេល​ខ្លី​ កំ​ពុង​បាន​បើក​ចេញ​ជា​បណ្តើរ​ៗ​ផង​ដែរ​ នាំ​មក​ប្រាក់​ចំ​ណូល​ខ្ពស់​ដល់​និយោ​ជិត។​

បច្ចុប្បន្ន​ មាន​មុខ​របរ​ជា​ច្រើន​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ដោយ​មិន​ត្រូវ
ការសញ្ញាបត្រមហាវិទ្យាល័យ។ (រូបជាឧទាហរណ៍)

បុគ្គ​លិក​គិត​លុយ​

លក្ខណៈ​ពិសេស​របស់​ការ​ងារ​នេះ​ តម្រូវ​ការ​លោក​អ្នក​ត្រូវ​តែ​ធ្វើ​ការ​តាម​វេន​ រហ័ស​រហួន និង​ប្រ​យ័ត្ន​ប្រ​យែង។​ នៅ​តាម​ហាង​កាហ្វេ​ ហាង​លក់​ទំ​និញ​ ភោជ​នីយដ្ឋាន​និង​ផ្សារទំ​នើប។ល។​ មាន​តម្រូវ​ការ​ជ្រើស​រើស​បុគ្គ​លិក​គិត​លុយ​ច្រើន។​ ហេតុ​នេះ​ លោក​អ្នក​អាច​ស្វែង​យល់​និង​ជ្រើស​រើស​កន្លែង​ធ្វើ​ការ​ដែល​មាន​កម្រិត​ប្រាក់​ចំ​ណូល​សម​រម្យ​បំ​ផុត។​

កម្រិត​ប្រាក់​ចំ​ណូល​ដំ​បូង​របស់​មុខ​របរ​ជា​អ្នក​គិត​លុយ​ ក្នុង​រង្វង់​ពី​៧ - ១០​លាន​ដុង​/ខែ។​ អា​ស្រ័យ​លើ​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​និង​ចំ​នួន​ឆ្នាំ​ មាន​បទ​ពិសោធន៍ ទើប​ប្រាក់​ខែ​កើន​ឡើង​តាម​ពេល​វេលា។​ ទន្ទឹម​នឹង​នោះ​ ដើម្បី​ធ្វើ​ការ​ជា​អ្នក​គិត​លុយ​បាន​ល្អ​ លោក​អ្នក​គប្បី​ចូល​សិក្សា​វគ្គ​ រយៈ​ពេល​ខ្លី​អំ​ពី​ហិរញ្ញ​វត្ថុ​ គណ​នេយ្យ​និង​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ។​ សញ្ញា​បត្រ​កាន់​តែខ្ពស់​ នឹង​ផ្ដល់​កម្រិត​ប្រាក់​ខែ​កាន់​តែ​ច្រើន​ជូន​លោក​អ្នក។​

មុខ​របរ​រចនា​ម៉ូដ​សម្លៀក​បំ​ពាក់​

ប្រ​សិន​បើ​លោក​អ្នក​មាន​ថ្វី​ដៃ​ប៉ិន​ប្រ​សប់​ បូក​ផ្សំ​ជា​មួយ​នឹង​សមត្ថ​ភាព​គូរ​គំ​នូរ​និង​មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​រូប​ភាព​ល្អ​ៗ​នោះ​ មុខ​របរ​រចនា​ម៉ូដសម្លៀក​បំ​ពាក់​ ជា​មុខ​របរ​មួយ​ដែល​លោក​អ្នក​គួរ​វិនិ​យោគ។​ បន្ទាប់​ពី​សិក្សា​វគ្គ​រយៈ​ពេល​ខ្លី​អំ​ពី​កាត់​ដេរ រចនា​ម៉ូដ​សម្លៀក​បំពាក់​ លោក​អ្នក​អាច​បើក​ហាង​កាត់​ដេរ​ផ្ទាល់​ខ្លួន​ ដើម្បី​រចនា​ម៉ូដ​និង​ជួស​ជុល​សម្លៀក​បំ​ពាក់​ដោយ​ខ្លួន​ឯង។​ ការ​ងារ​នេះ​អាច​រក​បាន​ចំ​ណូល​ពី​៨ - ១០​លាន​ដុង​/ខែ។​

អ្នក​មាន​ថ្វី​ដៃ​ សិក្សា​រចនា​ម៉ូដ​សម្លៀក​បំ​ពាក់​ក៏​អាច​ធ្វើ​ការ​នៅ​តាម​ក្រុម​ហ៊ុន​ធំ​ៗ​ ឬ​ក្លាយ​ជា​អ្នក​រចនា​ម៉ូដ​សម្រាប់​អ្នក​សម្តែង​ម៉ូដ។​ ការ​ងារ​នេះ​ អាច​ផ្តល់​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​ពី​១៥ - ២៥លាន​ដុង/ខែ។​

ថ្វី​ដ្បិត​ដូច្នេះ​ក៏​ដោយ​ មុខ​របរ​រចនា​ម៉ូដ​សម្លៀក​បំ​ពាក់​មិន​មែន​ជា​មុខ​របរ​ងាយ​ស្រួល​នោះ​ទេ។​ មុខ​របរ​នេះ​ ទាម​ទារ​លោក​អ្នក​គប្បី​ចំ​ណាយ​ពេល​វេលា​រៀន​សូត្រ​ ដោះ​ដូរ​បទ​ពិសោធន៍ និង​លត់​ដំ​ជា​យូរ​អង្វែង។​

អ្នក​ប​ម្រើ​ការ​លើ​យន្ត​ហោះ​

ជា​មួយ​នឹង​ប្រាក់​ចំ​ណូល​ក្នុង​រង្វង់​ពី​១៨ - ២០ លាន​ដុង​/ខែ​ អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ​ គឺជា​មុខ​របរ​មួយ​ក្នុង​ចំ​ណោម​មុខ​របរ​មិន​ទាម​ទារ​សញ្ញា​បត្រ​មហា​វិទ្យា​ល័យ​ បាន​ទាក់​ទាញ​ចំ​ណាប់​អា​រម្មណ៍​របស់​យុវ​ជន​ជា​ច្រើន។​

ថ្វី​ដ្បិត​ដូច្នេះ​ក៏​ដោយ​ បើ​ចង់​ក្លាយ​ជា​អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ​ លោក​អ្នក​ត្រូវ​ពូកែ​ភាសា​បរ​ទេស​ និង​ឆ្លើយ​តប​គ្រប់​លក្ខ​ខណ្ឌ​មួយ​ចំ​នួន​អំ​ពី​រូប​រាងនិង​បំ​ណិន​ដែល​ក្រុម​ហ៊ុន​អា​កាស​ចរណ៍ដាក់​ចេញ។​

របរ​តុប​តែង​មុខ​

របរ​តុប​តែង​មុខ​មិន​ទាម​ទារ​សញ្ញា​បត្រ​មហា​វិទ្យា​ល័យ​ទេ​ គ្រាន់​តែ​លោក​អ្នក​ចូល​រៀន​វគ្គ​មូល​ដ្ឋាន​ដល់​កម្រិត​ខ្ពស់​ក្នុង​រយៈ​ពេល​ពីរ​បី​ខែ​ គឺលោក​អ្នក​អាច​ប្រ​កប​របរ​បាន។​ កាន់​តែ​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​ លោក​អ្នក​កាន់​តែ​លើក​កម្ពស់​ថ្វី​ដៃ​និង​ទទួល​បាន​ប្រាក់​ចំ​ណូល​ដូច​បំ​ណង។​

ធម្ម​តា​ជាង​តុប​តែង​មុខ​ មាន​ប្រាក់​ចំ​ណូល​សរុប​ក្នុង​រង្វង់​ពី​១៥ - ២០​លាន​ដុង​/ខែ។​ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ ប្រាក់​ចំ​ណូល​របស់​ពួក​គាត់​អាច​កើន​ឡើង​ដល់​៣០​លាន​ដុង​ ពី​ព្រោះ​មនុស្ស​ជា​ច្រើន​ចង់​លេច​ធ្លោ​និង​ស្រស់​ស្អាត។​

បុគ្គ​លិក​ឃ្លាំង

ការ​ងារ​សំ​ខាន់​របស់​បុគ្គ​លិក​ឃ្លាំង គឺរៀប​ចំ​ទំ​និញ​និង​គ្រប់​គ្រង​ចំ​នួន​នាំ​ចេញ​នាំ​ចូល​ និង​នៅ​សល់​ក្នុង​ឃ្លាំង។​ ការ​ងារ​នេះ​ទាម​ទារ​តម្រូវ​ការ​ខ្ពស់​ខាង​សុខ​ភាព​ ភាព​ហ្មត់​ចត់​និង​ភាព​ប្រ​យ័ត្ន​ប្រ​យែង។​ បុគ្គ​លិក​ឃ្លាំង​មាន​កម្រិត​ប្រាក់​ចំ​ណូល​លំ​នឹង​ ចាប់​ពី​៧ - ១០​លាន​ដុង​/ខែ។​

ប្រាក់​ខែ​នឹង​កើន​ឡើង​ជា​លំ​ដាប់​ទៅ​តាម​ឆ្នាំ​ ហើយ​លោក​អ្នក​អាច​ឡើង​តំ​ណែង​ខ្ពស់​ ដូច​ជា​អ្នក​គ្រប់​គ្រង​ឃ្លាំង​ឬ​មុខ​តំ​ណែង​នាំ​ចូល​/នាំ​ចេញ​ឃ្លាំង។​

បុគ្គ​លិក​ផ្នែក​លក់​អចលន​ទ្រព្យ​

បុគ្គ​លិក​ផ្នែក​លក់​អចលន​ទ្រព្យ​ គឺជា​មុខ​របរ​មួយ​ទាក់​ទាញ​យុវ​ជន​ជា​ច្រើន​ ដោយ​មាន​ប្រាក់​ចំ​ណូល​ខ្ពស់​ ទីផ្សារ​អចលន​ទ្រព្យ​ពុះ​ពោរ​និង​មិន​ទាម​ទា​រសញ្ញា​បត្រ​ខ្ពស់។​

បច្ចុប្បន្ន​ កម្រិត​ប្រាក់​ខែ​គោល​របស់​បុគ្គ​លិក​ អចលន​ទ្រព្យ​ពី​៥ - ៧ លាន​ដុង​/ខែ​ មិន​ទាន់​គិត​កម្រៃ​ជើង​សារ​នៅ​ពេល​បិទ​ការ​លក់​ជោគ​ជ័យ។​ យុវ​ជន​ជា​ច្រើន​បាន​ក្លាយ​ជា​អ្នក​មាន​ដោយ​សារ​ធ្វើ​ជា​ភ្នាក់​ងារ​អចលន​ទ្រព្យ។​

ខាង​លើ​នេះ​ ជា​មុខ​របរ​មួយ​ចំ​នួន​ផ្ដល់​ប្រាក់​ចំ​ណូល​ខ្ពស់​តម្រូវ​ការ​បណ្តុះ​បណ្តាល​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ លោក​អ្នក​អាច​ស្វែង​យល់​ដើម្បី​ជ្រើស​រើស៕​  

            យោ​ង៖ VTC - វិមាន​

 

ចែករំលែកអត្ថបទ