22/01/2024 - 16:02

ហូវ​យ៉ាង​ បន្ត​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​សាលា​រៀន​

ក្រោយ​រយៈ​ពេល​២០​ឆ្នាំ​បង្កើត​ខេត្ត​ ការ​អប់រំ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ហូវ​យ៉ាង​មាន​ការ​រីក​ចម្រើន​ដោយ​ឥត​ឈប់​ឈរ​ ពិសេស​គឺប្រ​ព័ន្ធ​សាលា​រៀន​កាន់​តែសុក្រឹត​តាម​ទិស​ដៅ​ទំ​នើប។​

សិស្សា​នុសិស្ស​របស់​សាលា​បឋម​សិក្សា​វីដុង​៣ ស្រុក​វីធ្វី ក្នុង​ម៉ោង​ចេញ​លេង។​ នេះ​ជា​សា​លា​រៀន​មួយ​ក្នុង​ចំ​ណោម​សាលា​រៀន​ទាំង​៣​របស់​ឃុំ​វីដុង​ដែល​សម្រេច​បទ​ដ្ឋាន​ជាតិ។​

តាម​ប្រ​សាសន៍​លោក​ វ៉ថាញ​ម៉ុង​ នាយ​ការិ​យា​ល័យ​មន្ទីរ​អប់រំ​និង​បណ្ដុះ​បណ្ដាល​ខេត្ត​ហូវ​យ៉ាង​ រយៈ​ពេល​កន្លង​ ផ្នែក​អប់រំ​ខេត្ត​ហូវ​យ៉ាង​ បាន​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ដើម្បី​រៀប​ចំ​ប្រ​ព័ន្ធ​សា​លា​រៀន​ឡើង​វិញ​តាម​ទិស​ដៅ​កាត់​បន្ថយ​សាខា​សាលា​ ផ្ដុំ​កម្លាំង​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​នៅ​ទីតាំង​មណ្ឌល​សាលា​តាម​ទិស​ដៅ​សម្រេច​បទ​ដ្ឋាន​ជាតិ។​ ពិ​សេស​ គឺ​ការ​បង្កើត​សាលា​អនុវិទ្យា​ល័យ​ វិទ្យា​ល័យ​ខ្នាត​ធំ​ថ្មី​មួយ​ចំ​នួន​ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​សិក្សា​របស់​សិស្សា​នុសិស្ស​នៅ​ភូមិ​ភាគ​ដែល​មិន​ទាន់​មាន​វិទ្យា​ល័យ​ មាន​ដូច៖ វិទ្យា​ល័យ​តី​ដូ នៅ​ទីប្រ​ជុំ​ជន​វិញ​វៀង​ វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ មាន​ទីតាំង​នៅ​ទីប្រ​ជុំ​ជន​ណាង​ម៉ាវ វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ៊ីម​ឡាម នៅ​ទីប្រ​ជុំ​ជន​រ៉ាច់​ហ្គយ។ល។​ ហើយ​ថ្មី​ៗ​នេះ​ គឺវិទ្យា​ល័យ​អន្តរ​កម្រិត​ FPT ហូវ​យ៉ាង​ នៅ​ឃុំ​វីទ្រុង​ ស្រុក​វីធ្វី។ល។​

វិទ្យា​ល័យ​អន្តរ​កម្រិត​ FPT ហូវ​យ៉ាង​ ត្រូវ​បាន​កសាង​ឡើង​ព្រម​គ្នា​ៗ​ ដោយ​មាន​ផ្ទៃ​ដី​ប្រើ​ប្រាស់​សរុប​ជាង​៥​ហិក​តា​ មាន​អគារ​សិក្សា​ចំ​នួន​២ អគារ​សេវា​កម្ម​ចំ​នួន​២ អគារ​ហ្វឹក​ហាត់ និង​ប្រ​កួត​កីឡា​ មណ្ឌល​ហាត់​កីឡា​ខាង​ក្រៅ​ទីលាន​បាល់​ទាត់​ទេ​សភាព​ជុំ​វិញ​និង​សំ​ណង់​បន្ទាប់​បន្សំ​ផ្សេង​ៗ​ទៀត​។​ សា​លា​ទទួល​បណ្ដុះ​បណ្ដាល​ទាំង​៣​កម្រិត៖ បឋម​សិក្សា​ អនុវិទ្យា​ល័យ​និង​វិទ្យា​ល័យ។​ នៅ​ពេល​ដាក់​ឱ្យ​ប្រើ​ប្រាស់​ សា​លា​មាន​ទ្រង់​ទ្រាយ​ទទួល​សិស្ស​ប្រ​មាណ​ ៥.១០០​នាក់/ឆ្នាំ​សិក្សា​ និង​បង្កើត​ការ​ងារ​ធ្វើ​សម្រាប់​គ្រូ​បង្រៀន​ កម្មា​ភិបាល​គ្រប់​គ្រង​និង​បុគ្គ​លិក​ប្រ​មាណ​៣០០​នាក់។​ សា​លា​ដំ​ណើរ​ការ​បែប​ទម្រង់​អឌ្ឍ​អន្តេ​វា​សិក​ មាន​រថ​យន្ត​ជូន​ដំ​ណើរ​ទៅ​មក​រៀង​រាល់​ថ្ងៃ​ ដើម្បី​ធា​នា​សុវត្ថិ​ភាព​និង​ងាយ​ស្រួល​សម្រាប់​សិស្សា​នុសិស្ស​ទៅ​កាន់​សា​លា។​ ថ្លែង​យោ​បល់​ក្នុង​ពិធី​បើក​ការ​ដ្ឋា​ន​ លោក​ដុង​វ៉ាន់​ថាញ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ហូវ​យ៉ាង​ គូស​បញ្ជាក់​គម្រោង​វិទ្យា​ល័យ​អន្តរក​ម្រិត​ FPT ហូវ​យ៉ាង​ ពេល​ដាក់​ឱ្យ​ប្រើ​ប្រាស់​នឹង​រួម​ចំ​ណែក​ក្នុង​ការ​ផ្ដល់​ប្រ​ភព​ធន​ធាន​សិស្ស​ប្រ​កប​ដោយ​គុណ​ភាព​សម្រាប់​អនុ​មហា​វិទ្យា​ល័យ​ មហា​វិទ្យា​ល័យ​មិន​ត្រឹម​តែ​នៅ​ខេត្ត​ហូវ​យ៉ាង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​នៅ​តំ​បន់​ជិត​ខាង​មួយ​ចំ​នួន​ នា​ពេល​អនា​គត​អាច​ក្លាយ​ជា​ប្រ​ភព​កម្លាំង​បញ្ញ​វន្ត​ដ៏​សំ​ខាន់​ រួម​ចំ​ណែក​ដល់​ការ​បង្កើត​និង​អភិវឌ្ឍ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ មុខ​របរ​ថ្មី​ៗ​ ចំ​ពោះ​ការ​អប់រំ​បណ្ដុះ​បណ្ដាល​នេះ​គឺជា​កម្លាំង​ចលករ​និង​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​អភិវឌ្ឍ។​

ទន្ទឹម​នឹង​សា​លា​ថ្មី​ៗ​បាន​បង្កើត​ប្រ​ព័ន្ធ​សា​លា​រៀន​របស់​ខេត្ត​ហូវ​យ៉ាង​ ក៏​កាន់​តែ​សុក្រឹត​តាម​ទិស​ដៅ​សម្រេច​បទ​ដ្ឋាន​ជាតិ។​ ជា​ពិសេស​ គឺសា​លា​រៀន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ។​ លោក​ដាវ​វ៉ូវ នៅ​ភូមិ​ត្រឿង​ថាំង ឃុំ​ទ្រឿង​ឡុង​ A ស្រុក​ចូវ​ថាញ់ A ឱ្យ​ដឹង៖ “នៅ​ឃុំ​ខ្ញុំ​ សាលា​រៀន​សាង​សង់​ឡើង​មាន​ទំ​ហំ​ធំ​ៗ​ណាស់​ បាន​ជា​ខ្ញុំ​លំ​នឹង​ចិត្ត​ឱ្យ​កូន​ៗ​ទៅ​រៀន​សូត្រ”៕​

                              ហា​ថាញ- ថាច់​ធី

ចែករំលែកអត្ថបទ