គណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍-ក្រសួងការពារជាតិកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយកនៃនាយកដ្ឋានអភិវឌ្ឍន៍-ក្រសួងការពារជាតិកម្ពុជា ទើបអញ្ជើញមកទស្សនកិច្ចនិងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីវៀតណាមដល់ថ្នាក់ដឹកនាំក្រុងកឹងធើ។
ថ្នាក់ដឹកនាំក្រុងកឹងធើ ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍-ក្រសួងការពារជាតិកម្ពុជា។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី បានសម្តែងនូវមនោសញ្ចេតនាគោរពស្រឡាញ់ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ប្រជាជនវៀតណាមនិយាយរួម និងក្រុងកឹងធើនិយាយដោយឡែក ដែលបានបង្កលក្ខណៈឧបត្ថម្ភដល់ប្រទេសនិងក្រសួងការពារជាតិកម្ពុជា ជាច្រើនឆ្នាំមកនេះ។ លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី គូសបញ្ជាក់ វៀតណាម-កម្ពុជា មានទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីយូរអង្វែង។ ទំនាក់ទំនងនេះ បាននិងកំពុងបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរពូនជ្រំ និងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី រំពឹងថា នៅពេលខាងមុខ នាយកដ្ឋានអភិវឌ្ឍន៍ - ក្រសួងការពារជាតិកម្ពុជា និងក្រុងកឹងធើ នឹងបង្កើនការដោះប្តូរកិច្ចសហប្រតិបត្តិការលើវិស័យនានា៖ បណ្តុះបណ្តាល; ផ្ទេរជូនវិទ្យាសាស្ត្រ បច្ចេកវិទ្យាលើវិស័យជលផលនិងកសិកម្ម។ល។ ស្របក្នុងឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី បានប្រសិទ្ធពរដល់ថ្នាក់ដឹកនាំ និងប្រជាជនក្រុងកឹងធើ មានសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងអបអរសាទរចំណងមិត្តភាពរវាងប្រទេសទាំងពីររឹងមាំជានិរន្តរ៍។
សមមិត្ត យឿងតឹងហៀង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនក្រុង បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនិងប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីវៀតណាមដល់បក្ខភាគ រដ្ឋអំណាច និងប្រជាជនក្រុងកឹងធើ។ សមមិត្ត បានផ្ដល់ដំណឹង ក្រុងកឹងធើ តែងយកចិត្តទុកដាក់និងសហប្រតិបត្តិការជាមួយស្ថាប័ន អង្គភាពនានារបស់កម្ពុជា; តែងរៀបចំគណៈប្រតិភូទៅសួរសុខទុក្ខនិងឧបត្ថម្ភគ្នាទៅវិញទៅមក។ បច្ចុប្បន្ន ក្រុងកឹងធើ កំពុងឧបត្ថម្ភថ្លៃសិក្សាបណ្តុះបណ្តាលដល់និស្សិត ៥ នាក់ អាស្រ័យនាយកដ្ឋានអភិវឌ្ឍន៍ - ក្រសួងការពារជាតិកម្ពុជា ឧទ្ទេសនាមមកសិក្សានៅមហាវិទ្យាល័យវេជ្ជឱសថសាស្រ្តកឹងធើជាដើម។ សមមិត្ត រំពឹងថាចំណងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងក្រុងកឹងធើ- ប្រទេសកម្ពុជានិយាយរួម ក្រុងកឹងធើនិងនាយកដ្ឋានអភិវឌ្ឍន៍ - ក្រសួងការពារជាតិកម្ពុជានិយាយដោយឡែក កាន់តែអភិវឌ្ឍន៍ល្អប្រសើរជាងទៀតពីមួយថ្ងៃទៅមួយថ្ងៃ៕
ហុងវឹង-វិមាន