តាមនគរបាលខេត្តហូវយ៉ាង ឆ្នាំ២០២៣ បានផ្សព្វផ្សាយចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ មហាជនបានផ្តល់ប្រភពព័ត៌មានដ៏មានតម្លៃចំនួន២៨៣ ជួយដល់កងកម្លាំងនគរបាលលុបបំបាត់បាបគ្រោះសង្គម ចំនួន៨១កន្លែង ចាត់វិធានការមុខសញ្ញា៣១៩នាក់; សើុបអង្កេតបំភ្លឺបទល្មើសចំនួន៦២ករណីពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់សង្គម។
ទម្រង់កាមេរ៉ាសន្តិសុខនៅឃុំវីថាំង ស្រុកវីធ្វី។
ទន្ទឹមនឹងនេះ កងកម្លាំងនគរបាលកសាងទម្រង់ថ្មីចំនួន៥ ពង្រីកទម្រង់បង្ការ ទប់ស្កាត់បទល្មើសប្រកបដោយប្រសិទ្ធភាពចំនួន៩; ស្របពេលនោះ ធ្វើការបូកសរុបបណ្ដោះអាសន្នទម្រង់ “បង្ការ៣ សកម្ម៣” នៅអនុវិទ្យាល័យង៉ោក្វឹកទ្រី ទីរួមស្រុកនាងម៉ាវ ស្រុកវីធ្វី និងបូកសរុបបណ្ដោះអាសន្នមួយឆ្នាំនៃកិច្ចចង្អុលការកសាងឃុំគំរូជឿនលឿន អំពីចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិនៅឃុំថាញ់ស្វឹង ស្រុកចូវថាញ់ A ។
ក្នុងឆ្នាំនេះដែរ តាមរយៈការចលនាភូមិភាគនានាបានដកហូតអាវុធគ្រប់ប្រភេទ ជាតិផ្ទុះ ឧបករណ៍ជំនួយដូចជាកាំភ្លើងខ្យល់ កាំបិត ដាវសាម៉ូរ៉ៃ ចំនួន៨២ ។ល។ រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់ បង្ការទប់ស្កាត់បទល្មើសដែលកើតមានឡើង៕
យោងតាមកាសែតហូវយ៉ាង-បកប្រែ៖ ទីទុយ