ខេត្តសុកត្រាំង ផ្តោតការយកចិត្តទុកដាក់ដល់ការវិនិយោគបណ្តាញសុខាភិបាល បំពាក់គ្រឿងបរិក្ខារពេទ្យ និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពិនិត្យព្យាបាលជំងឺឱ្យកាន់តែល្អប្រសើរជូនប្រជាជននិយាយរួម និងជនរួមជាតិនៅតំបន់ជនជាតិភាគតិចនិយាយដោយឡែក។
ខេត្តសុកត្រាំង យកចិត្តទុកដាក់វិនិយោគគ្រឿងបរិក្ខារពេទ្យទំនើបៗ សម្រាប់បម្រើការ
ពិនិត្យព្យាបាលជំងឺជូនប្រជាជន។
យោងតាមមន្ទីរសុខាភិបាលខេត្តសុកត្រាំង បច្ចុប្បន្ន អត្រាពេញចិត្តរបស់ប្រជាជនចំពោះសេវាសុខាភិបាល ស្រូបអត្រាជាង៩៨%។ មកទល់ពេលនេះ ចំនួនវេជ្ជបណ្ឌិតជាមធ្យមភាគ/១០.០០០ប្រជាជនសម្រេច៩,០៨។ ចំនួនគ្រែជាមធ្យមភាគ/១០.០០០ប្រជាជន គឺ៣២,៥៥; ឃុំ សង្កាត់ ទីប្រជុំជនទាំង១០០%សម្រេចលក្ខឋានជាតិពីសុខាភិបាល; អត្រាគ្របដណ្តប់ធានារ៉ាប់រងសុខាភិបាលក្នុងប្រជាជនទូទាំងខេត្តសម្រេច៩៣,៨%; ដំណាក់សុខាភិបាលជាង៩៣,៥% មានវេជ្ជបណ្ឌិតពិនិត្យព្យាបាលជំងឺ មានមូលដ្ឋានសម្ភារៈនិងគ្រឿងបរិក្ខារពេទ្យជាសារវន្តឆ្លើយតបនឹងតម្រូវការថែទាំសុខភាពប្រជាជន។
ដំណាក់សុខាភិបាលថាមដូង ឆ្លុះអេកូដល់អ្នកជំងឺ។
វេជ្ជបណ្ឌិតឡេថាញតង ប្រធានដំណាក់សុខាភិបាលឃុំថាមដូង ស្រុកមីស្វៀង ឱ្យដឹង៖ “ឃុំមានជនរួមជាតិខ្មែររស់នៅកុះករ ម្ល៉ោះហើយ មានវេជ្ជបណ្ឌិតឯកទេសកម្រិត I ២នាក់ ហើយបានវិនិយោគបំពាក់គ្រឿងសម្ភារៈពេទ្យទំនើបៗ ទាំងប្រភពធនធានមនុស្សក៏ឆ្លើយតបទៅនឹងតម្រូវការពិនិត្យព្យាបាលជំងឺ ទើបអ្នកជំងឺមកពិនិត្យកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ពីព្រោះបច្ចុប្បន្ន ជីវភាពរបស់មាមីងធូរធារ ហេតុនោះមានតម្រូវការអំពីសេវាបច្ចេកទេសខ្ពស់ក្នុងការថែទាំសុខភាព”។ រីឯវេជ្ជបណ្ឌិតឯកទេសកម្រិត I ឡឹមវ៉ាន់តឺង ប្រធានដំណាក់សុខាភិបាលឃុំដាយតឹម ស្រុកមីស្វៀង ឱ្យដឹង៖ “កម្មាភិបាលដំណាក់អស់ពីចិត្តថែទាំសុខភាព អ្នកជំងឺអនុវត្តល្អការងារពិនិត្យព្យាបាលជំងឺ ម្ល៉ោះហើយមាមីងខ្មែរមានទំនុកចិត្ត ពេលឈឺថ្កាត់តែងមកដំណាក់សុខាភិបាលពិនិត្យជំងឺ។ ពីព្រោះសុខាភិបាលមូលដ្ឋានមានវេជ្ជបណ្ឌិត ធានាការធ្វើរោគវិនិច្ឆ័យឆាប់រហ័ស ផ្តល់ថ្នាំពេទ្យគ្រប់គ្រាន់ក្នុងការព្យាបាល ហេតុនោះ អ្នកជំងឺមិនបង់ពេលវេលាច្រើនទៅមន្ទីរពេទ្យថ្នាក់លើ”។
តាមប្រសាសន៍លោកស្រី ហ្វិញធីយ៉ីមង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ខេត្តកំពុងផ្សព្វផ្សាយគម្រោងកម្មវិធីវិនិយោគអភិវឌ្ឍបណ្តាញសុខាភិបាលមូលដ្ឋាននៅតំបន់លំបាកខ្លាំង ដោយប្រើប្រាស់ប្រភពទុន ODA របស់ធនាគារអភិវឌ្ឍអាស៊ី (ADB) និងគម្រោងកម្មវិធីស្តារនិងអភិវឌ្ឍសេដ្ឋកិច្ច វិនិយោគបង្កើនកម្រិតជួសជុល កែប្រែនិងបំពាក់បន្ថែមគ្រឿងបរិក្ខារពេទ្យដល់ដំណាក់សុខាភិបាលចំនួន៤៥។ ការផ្សព្វផ្សាយគម្រោងទាំង២នេះ នឹងរួមចំណែកដ៏សំខាន់ក្នុងការបង្កើនសមត្ថភាពសម្រាប់ប្រព័ន្ធសុខាភិបាលមូលដ្ឋាន ធានាផ្គត់ផ្គង់គ្រប់គ្រាន់សេវាថែទាំសុខភាពបឋម ពិនិត្យព្យាបាលជំងឺជូនប្រជាជនក្នុងខេត្ត ពិសេសគឺមាមីងខ្មែរនៅតំបន់ដាច់ស្រយាលរបស់ខេត្ត៕
លីធាន-លីសៀ