ថ្ងៃនេះ ជាថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ ក្រុងកឹងធើពេញ ២០ ឆ្នាំចំណុះមជ្ឈិមជារបត់មួយដែលបង្ហាញពីការអភិវឌ្ឍដ៏សំខាន់របស់ក្រុងកឹងធើ ក្រោយពី ២០ ឆ្នាំចែកចេញ កសាងនិងអភិវឌ្ឍន៍។ ព្រោះថា តាំងពីពេលនោះមកទល់ពេលនេះ ក្រុងបង្កបានស្នាមអនុស្សាវរីយ៍ ចំណាប់អារម្មណ៍ល្អ ជំហរនិងសក្តានុពលសេដ្ឋកិច្ចរបស់ក្រុងវិវឌ្ឍន៍លើវិស័យជាច្រើនគួរឱ្យកត់សម្គាល់។ល។ ជាសន្សឹមៗក្រុងបានអំណះអំណាង ពីតួនាទីជាមជ្ឈមណ្ឌលនៃតំបន់វាលរាបទន្លេគឺវឡុង។
ជ្រុងមួយនៃក្រុងតំបន់ព្រែកទន្លេកឹងធើ។ រូប៖ យ្វីខោយ
ចំណុចលេចធ្លោដំបូងបង្អស់នោះគឺ កំណើនសេដ្ឋកិច្ចរបស់ក្រុងបន្តរក្សាល្បឿនកំណើននៅកម្រិតបង្គួរ ផលិតផលសរុបនៅលើភូមិសាស្រ្ត ដំណាក់កាល២០០៤-២០១០ (GDP-តម្លៃប្រៀបធៀបនឹងឆ្នាំ១៩៩៤) កើនមធ្យមភាគ ១៥,១៨%/ឆ្នាំ; ផលិតផលសរុបនៅលើភូមិសាស្រ្ត GRDP ដំណាក់កាល ២០១១ដល់ឆ្នាំ ២០២៣ តាមការប៉ាន់ស្មានកើនមធ្យម ៥,៦៤%។ ទំហំខឿនសេដ្ឋកិច្ចបន្តត្រូវបានបើកទូលាយ រៀងរាល់ឆ្នាំបានរួមចំណែកប្រមាណ ១,២% GDP ទូទាំងប្រទេស និងប្រមាណ ៩,៥% GRDP តំបន់វាលរាបទន្លេគឺវឡុង។ ផលិតផលសរុបមធ្យមភាគលើមនុស្សម្នាក់ (GRDP/មនុស្ស) បានប៉ាន់ស្មានឆ្នាំ ២០២៣ សម្រេច៩៤,៧៤ លានដុង កើន៩,២ ដងបើប្រៀបនឹងឆ្នាំ២០០៤។
ក្រុងកឹងធើ កំពុងឋិតក្នុងដំណាក់កាលអភិវឌ្ឍន៍។ រូប៖ យ្វីខោយ
ក្រុងបានកែលម្អបរិស្ថានវិនិយោគនិងអាជីវកម្ម ទាក់ទាញការចូលរួមវិនិយោគផលិតនិងអាជីវកម្មរបស់សមាសភាពសេដ្ឋកិច្ចនៅលើភូមិសាស្រ្ត។ អភិវឌ្ឍសហគ្រាសមានការវិវឌ្ឍជាវិជ្ជមាន៖ ដំណាក់កាល២០០៤- ២០២៣ គ្រោងនឹងផ្តល់ការចុះបញ្ជីថ្មីដល់សហគ្រាស គ្រប់ប្រភេទចំនួន ២២.៤៤៥ ដោយដើមទុនបានចុះបញ្ជីសរុបចំនួន ១៥៣.០១២ ពាន់លានដុង។ អនុវត្តផ្តល់ជូនថ្មីគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ១២៥ ដោយដើមទុន វិនិយោគបានចុះបញ្ជីសរុបប្រមាណ២.៧០៦ លានដុល្លារ។ លទ្ធផលអភិវឌ្ឍលើផ្នែកវិស័យ មានការជឿនលឿនច្រើន ជំរុញអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា លើកកម្ពស់ទិន្នផល តម្លៃបន្ថែម; បង្កើនសន្សឹមៗនូវសមាមាត្រផ្នែក ផលិតច្នៃប្រតិដ្ឋដែលមានបរិមាណបច្ចេកវិទ្យាខ្ពស់ បច្ចេកទេសជឿនលឿន និងមានឧត្តមភាព ប្រកួតប្រជែង។ ពាណិជ្ជកម្ម-សេវាកម្មអភិវឌ្ឍឆាប់រហ័ស សម្បូរបែប រក្សាខ្ជាប់តួនាទីស្នូលក្នុងរចនាសម្ព័ន្ធ GRDP ជាជំហានៗបង្កើតទៅជាតួនាទីមជ្ឈមណ្ឌលនៃតំបន់វាលរាបទន្លេគឺវឡុង; ក្នុងនោះ សរុបកម្រិតលក់រាយនិងប្រាក់ចំណូលសេវាកម្មនៅក្រុងកឹងធើ តែងឈរលំដាប់ថ្នាក់លេខ ១ នៅតំបន់វាលរាបទន្លេគឺវឡុង; ហេដ្ឋារចនាសម្ព័ន្ធនិងផលិតផលទេសចរណ៍ ត្រូវបានវិនិយោគកសាងនិងបង្កើនកម្រិតដោយឥតឈប់ឈរ ហើយការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសុក្រឹតព្រមៗគ្នា ជាមួយនឹងឧត្តមភាពផលិតផលទេសចរណ៍ពិសេសដោយឡែកជាជីវបរិស្ថានក្រុងតំបន់ ព្រែក ទន្លេ ទេសចរណ៍ផ្សារភ្ជាប់ជាមួយនឹងកេរដំណែលប្រវត្តិសាស្រ្ត វប្បធម៌ និងទេសចរណ៍ MICE ។ល។ រួមចំណែកបង្ហាញនូវរូបភាព ប្រទេសជាតិ វប្បធម៌ មនុស្សវៀតណាមនិយាយរួម និងតំបន់ដី មនុស្សនៅកឹងធើនិយាយដោយឡែកដល់មិត្តភ័ក្ដិអន្តរជាតិ។
ក្រុងបានយកចិត្តទុកដាក់អភិវឌ្ឍលើវិស័យវប្បធម៌-សង្គម អនុវត្តជឿនលឿននិងសមភាពសង្គម ធានាសុខុមាលភាពសង្គម។ ប្រព័ន្ធមន្ទីរពេទ្យជំនាញខ្ពស់ ពហុព្យាបាលនិងមជ្ឈមណ្ឌលសុខាភិបាល ត្រូវបានយកចិត្តទុកដាក់វិនិយោគកសាងនិងបង្កើនកម្រិត; អនុវត្តបច្ចេកទេសថ្មី បច្ចេកទេសខ្ពស់ក្នុងការពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ; សង្គមូបនីយកម្មសកម្មភាពសុខាភិបាលកាន់តែសម្បូរបែប បើកទូលាយជាច្រើនទម្រង់រូបភាព រួមចំណែកលើកកម្ពស់គុណភាពថែទាំសុខភាពប្រជាជនក្រុងនិងតំបន់វាលរាបទន្លេគឺវឡុង។ ក្រុងបានដោះស្រាយការងារធ្វើសម្រេចនិងសម្រេចលើសផែនការប្រចាំឆ្នាំបានដាក់ចេញ មធ្យមភាគក្នុងមួយឆ្នាំដោះស្រាយការងារធ្វើជូនពលករជាង៥០.០០០ នាក់។ អនុវត្តបានល្អនូវគោលនយោបាយសុខុមាលភាពសង្គម រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជន អត្រាគ្រួសារក្រីក្រថយចុះច្រើន។ តាមការប៉ាន់ក្នុងឆ្នាំ ២០២៣ ចំនួនគ្រួសារក្រីក្រថយចុះនៅប្រមាណ ១.១៧៨ គ្រួសារ ស្រូបអត្រា០.៣២% នៃចំនួនគ្រួសារសរុប; នេះជាកម្រិតទាបបំផុតនៅតំបន់វាលរាបទន្លេគឺវឡុង និងទាបជាងច្រើនបើប្រៀបធៀបនឹងកម្រិតមធ្យមភាគក្នុងទូទាំងប្រទេស។ ទន្ទឹមនឹងនោះ ក្រុងកឹងធើក៏បានជំរុញបង្កើននូវសកម្មភាពចងសម្ព័ន្ធសហប្រតិបត្តិការ ជំរុញវិនិយោគបរទេស ធ្វើការផ្សព្វផ្សាយជាច្រើនរូបភាព ម្ចាស់ការរវាសរវៃនិងសម្រេចបានប្រសិទ្ធភាពខ្ពស់ ស៊ីជម្រៅ។ល។
អំណរឆ្នាំថ្មី ឆ្នាំ២០២៤ និងអំណរក្រុងកឹងធើ ២០ ឆ្នាំចំណុះមជ្ឈិម។ ដាក់ក្តីសង្ឃឹមយ៉ាងមុតមាំទៅលើការអភិវឌ្ឍរបស់ក្រុង ដើម្បីក្លាយជាក្រុងបែបអេកូឡូស៊ី ស៊ីវិល័យ ទំនើប ដិតដាមដោយអត្តសញ្ញាណវប្បធម៌តំបន់ព្រែក ទន្លេ នៅតំបន់វាលរាបទន្លេគឺវឡុង៕
កាសែតកឹងធើភាសាខ្មែរ-វិមាន
ក្នុងសម័យប្រជុំលើកទី ៤ រដ្ឋសភា នីតិកាលទី XI (បានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២១ ខែតុលាដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០០៣) រដ្ឋសភាបានអនុម័តនិងចេញសេចក្តីសម្រេចចិត្តលេខ ២២/២០០៣/QH១១ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការបែងចែកនិងកែតម្រូវព្រំប្រទល់រដ្ឋបាលខេត្តមួយចំនួន។ ក្នុងនោះ ចែកខេត្តកឹងធើទៅជាក្រុងកឹងធើចំណុះមជ្ឈិម និងខេត្តហូវយ៉ាង។
ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០០៤ ក្រុងកឹងធើបានចាប់ផ្តើមដំណើរការជាផ្លូវការ។
|