25/12/2023 - 16:37

បំ​ពាក់​បំ​ប៉ន​ លើក​កម្ពស់​គុណ​ភាព​ប្រើ​ប្រាស់​ភាសា​ខ្មែរ​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ូលិស​ចល័ត​

ក្លឹប​ភាសា​ខ្មែរ​របស់​កង​វរ​សេនា​ធំ​ប៉ូលិស​ចល័ត​តីណាម​បូ​ ទើប​ចុះ​ហត្ថ​លេខា​លើ​លក្ខន្តិកៈ​ សហ​ការ​ជា​មួយ​នឹង​សាលា​ជន​ជាតិ​អន្តេ​វា​សិក​កឹង​ធើ និង​រៀប​ចំ​សកម្ម​ភាព​ប្រ​ធាន​បទ​ជំ​នាញ​ដំ​បូង​របស់​ក្លឹប។​

 ​ ក្លឹប​ភាសា​ខ្មែរ​របស់​កង​វរសេនា​ធំ​ប៉ូលិស​ចល័ត​តីណាម​បូ​ និង​តំ​ណាង​សាលា​ជន​ជាតិ​អន្តេ​វា​សិក​កឹង​ធើ ថត​រូប​អនុស្សាវ​រីយ៍​ក្នុង​ឱកាស​ចុះ​ហត្ថ​លេខា​លើ​លក្ខន្តិកៈ​សហការ។​

វរសេនីយ៍​ឯក​ ង្វៀង​តឹង​ភុក មេ​បញ្ជា​ការ​កង​វរសេនា​ធំ​ប៉ូលិស​ចល័ត​តីណាម​បូ​ ឱ្យ​ដឹង៖ ការ​បង្កើត​និង​អភិវឌ្ឍ​ក្លឹប​ភាសា​ខ្មែរ​ ដើម្បី​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​ទិស​ដៅ​កសាង​ផ្នែក​មួយ​នៃ​កង​ជួរ​កម្មា​ភិបាល​ យុទ្ធ​ជន​គ្រប់​សមត្ថ​ភាព​ លក្ខណៈ​ធ្វើ​ការ​តាម​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​បរិស្ថាន​អន្តរ​ជាតិ​ និង​នៅ​ភូមិ​សាស្រ្ត​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ តាម​សេច​ក្តី​សម្រេច​របស់​រដ្ឋ​មន្ត្រី​ក្រសួង​នគរ​បាល​ អំ​ពី​កម្ម​វិធី​អភិវឌ្ឍ​យុវ​ជន​នគរ​បាល​ ដំ​ណាក់​កាល​២០២២ - ២០៣០ និង​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈ​កម្មា​ធិការ​បក្ស​មេបញ្ជា​ការ​ដ្ឋាន​អំ​ពី​ការ​ដឹក​នាំ​កសាង​កម្លាំង​ប៉ូលិស​ចល័ត​រៀប​រយ​ ស្ទាត់​ជំ​នា​ញ​ ទំ​នើប​ដល់​ឆ្នាំ​២០២៥ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៣០។​

អ្នក​ធ្វើ​របាយ​ការណ៍​របស់​សាលា​ជន​ជាតិ​អន្តេ​វាសិក​កឹង​ធើ បាន​ចែក​រំលែក​អំ​ពី​ប្រ​ធាន​បទ​ជំ​នាញ​តាម​កម្ម​វិធី​សំ​ខាន់​ៗ​ក្នុង​ដំ​ណើរ​ការ​សកម្ម​ភាព​របស់​ក្លឹប​ ឆ្លង​តាម​រយៈ​នោះ​ បាន​ទាក់​ទាញ​កម្មា​ភិបាល​ សម្ព័ន្ធ​យុវ​ជន​ចូល​រួម​ក្លឹប​យ៉ាង​ច្រើន​កុះ​ករ​ រួម​ចំ​ណែក​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ភារ​កិច្ច​នយោ​បាយ​ និង​ធ្វើ​ឱ្យ​សម្បូរ​បែប​បន្ថែម​ពី​ជីវ​ភាព​ វប្បធម៌​ ស្មារតី​ជូន​កម្មា​ភិបាល​ យុទ្ធ​ជន​ផង​ដែរ៕​     

យោ​ង៖ cand.com.vn - វិមាន​

ចែករំលែកអត្ថបទ