ខេត្តសុកត្រាំង បានផ្សព្វផ្សាយអនុវត្តល្អនូវកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច ដំណាក់កាលទី១ ឆ្នាំ២០២១-២០២៥ (ហៅកាត់ថា កម្មវិធី) រួមចំណែកលើកកម្ពស់ជីវភាពរបស់ជនរួមជាតិខ្មែរ។
ផ្តើមពីប្រភពទុននៃកម្មវិធីសាលាជនជាតិអន្តេវាសិកហ្វិញកឿង ខេត្តសុកត្រាំង បានវិនិយោគបំពាក់គ្រឿងសម្ភារៈសម្រាប់បង្រៀននិងរៀន។
អស់រយៈពេល៣ឆ្នាំផ្សព្វផ្សាយអនុវត្ត ៩/១០ គម្រោងនៃកម្មវិធីនេះ ខេត្តសុកត្រាំង ត្រូវបានបែងចែកប្រភពទុនជិត៦៧០ពាន់លានដុង។ ផ្តើមពីប្រភពទុននេះ ខេត្តឧបត្ថម្ភដីសង់លំនៅឋានជូន១០០គ្រួសារ សាងសាង់ផ្ទះជូន១.៤៣៣គ្រួសារ ផ្លាស់ប្តូរមុខរបរជូន៣.៤៨៩គ្រួសារ ឧបត្ថម្ភទឹកប្រើប្រាស់ ជូនប្រជាជនរស់នៅរាត់រាយ៨៥៩គ្រួសារ និងសាងសង់សំណង់ផ្គត់ផ្គង់ទឹកស្អាតប្រមូលផ្តុំ៤កន្លែង។ ផ្សព្វផ្សាយអនុវត្ត៦៧ទម្រង់ឧបត្ថម្ភអភិវឌ្ឍផលិតកម្ម និងធ្វើពិពិធកម្មមុខរបររកទទួលទានសហគមន៍; សាងសង់១១៣សំណង់ រួមមាន៖ ផ្លូវគមនាគមន៍ជនបទ ស្ពានជនបទ២១ខ្សែ អគារប្រជុំជីវកិច្ចសហគមន៍ និងសំណង់បណ្តាញផ្សារចំនួន១០។ ក្រៅពីនេះ ជួសជុល ថែទាំសំណង់ហេដ្ឋារចនាសម្ព័ន្ធជាង៥០កន្លែង; សាងសង់បន្ថែមនិងបង្កើនមូលដ្ឋានសម្ភារៈ បរិក្ខារសម្រាប់បង្ហាត់បង្រៀនដល់សាលាជនជាតិអន្តេវាសិក ៥សាលា។ ទន្ទឹមនឹងនោះ ហេដ្ឋារចនាសម្ព័ន្ធជនបទនិងធារាសាស្ត្រត្រូវបានវិនិយោគព្រមៗគ្នា ឆ្លើយតបតម្រូវការផលិតកម្ម ប្រជុំជីវភាពនិងដោះដូរទំនិញរបស់ប្រជាជននៅតំបន់ជនបទដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ បណ្តាគម្រោងនៃកម្មវិធីនេះ បានជួយដល់គ្រួសារជនរួមជាតិខ្មែរក្រីក្រនិងប្រកៀកបន្ទាត់ក្រ ទទួលបានប្រភពទុនដើម្បី ពង្រីកសេដ្ឋកិច្ចគ្រួសារ និងសេវាសង្គមផ្សេងៗ ទៀតដើម្បីលើកកម្ពស់ជីវភាព។ អ្នកមីងលីធីង៉ុកទ្រីវ នៅភូមិរ៉ាចសេន បានឱ្យដឹង៖ “អាស្រ័យមានកម្មវិធីវិនិយោគ ទើបតំបន់ជនបទយើងខ្ញុំមានទឹកស្អាតអូសចុះមកដល់ផ្ទះ ដូច្នេះ ប្រជាជនសប្បាយរីករាយគ្រប់គ្នា។ ពិសេស ផ្លូវក្នុងភូមិត្រូវបានធ្វើរួចរាល់ ម្ល៉ោះហើយការលក់ដូរទំនិញក៏មានភាពងាយស្រួល។ ក្រៅពីនោះ មាមីងមានជីវភាពក្រីក្រនៅទាំងបានបុលទុនចិញ្ចឹមគោ ដាំដំណាំរួមផ្សំនិងលក់ដូរ ជាលក្ខណៈគ្រួសារ ទើបជីវភាពបានល្អប្រសើរគ្រប់គ្នា តំបន់ជនបទក៏សម្បូរសប្បាយ”។ ចំណែកអ្នកមីងលីវធីសន នៅសង្កាត់៥ ក្រុងសុកត្រាំង រៀបរាប់៖ “ខ្ញុំសប្បាយចិត្តណាស់ នៅពេលបានរដ្ឋសាងសង់ផ្ទះឱ្យនិងឱ្យបុលទុនសម្រាប់ធ្វើនំដើរលក់តាមភូមិស្រុក ដើម្បីរកបានប្រាក់ចំណូលលំនឹងជីវភាព”។
លោកលីរដ្ឋា ប្រធានគណៈជនជាតិខេត្តសុកត្រាំង ឱ្យដឹង៖ “កម្មវិធីបានពង្រីកប្រសិទ្ធភាពក្នុងការលើកកម្ពស់ជីវភាពរបស់ជនរួមជាតិខ្មែរ។ ទូទាំងខេត្តកាត់បន្ថយគ្រួសារក្រីក្រ បាន៧.២៧០គ្រួសារ ស្មើនឹង២,១៩% ក្នុងនោះ មានគ្រួសារជនរួមជាតិខ្មែរជាង៣.០០០គ្រួសារ ស្មើនឹង៣%។ លទ្ធផលនោះ បញ្ជាក់ឱ្យឃើញថា បក្សនិងរដ្ឋតែងមានគោលនយោបាយសមស្របទាន់ពេល ដើម្បីជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ច មានជីវភាពលំនឹង រួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់ជនរួមជាតិខ្មែរ បង្កទំនុកចិត្តរបស់ជនរួមជាតិខ្មែរចំពោះបក្សនិងរដ្ឋ”៕
យ្វីអាញ-ត្រឹងរ៉ូន