មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/12/2023 - 16:33

បច្ចេក​ទេស​ខ្លះ​ៗ​ក្នុង​ការ​បង្ក​ប​ង្កើន​ផល​ស្រូវ​ពិសេស​តាម​ទិស​សរីរាង្គ​

ផ្នែក​កសិកម្ម​ខេត្ត​សុក​ត្រាំង​ កំ​ពុង​អនុវត្ត​យ៉ាង​សកម្ម​នូវ​គម្រោង​បង្ក​បង្កើន​ផល​ស្រូវ​ពិសេស​តាម​ទិស​សរីរាង្គ​ និរន្តរ​ភាព​ សុាំ​ជា​មួយ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ និង​កសិកម្ម​បៃ​តង។​

ការ​បង្ក​បង្កើន​ផល​ស្រូវ​តាម​ទិស​សរីរាង្គ កសិករ​ត្រូវ​ចុះ​ទៅ​ពិនិត្យ​ស្រែ​ជា​ប្រ​ចាំ ដើម្បី​មាន​វិធាន​ការ​ព្យា​បាល​ជម្ងឺ​រាត​ត្បាត​លើ​ស្រូវ​បាន​ទាន់​ពេល​វេលា។

យោង​តាម​ប្រ​សាសន៍​លោក​ ហ្វិញ​ង៉ុក​ញ៉ា នា​យក​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​សុក​ត្រាំង​ បាន​ឱ្យ​ដឹង​ ចាប់​ពី​ឆ្នាំ​ ២០១៨ មក​ទល់​បច្ចុប្បន្ន​ មាន​ផ្ទៃ​បង្ក​ប​ង្កើន​ផល​ស្រូវ​ជាង​ ១២.៦០០ ហិក​តា​ ដែល​ប្រើ​ប្រាស់​ជីសរីរាង្គ​ និង​ផលិត​ផល​ជីវ​សាស្រ្ត​ក្នុង​ការ​ផលិត។​ បច្ចុប្បន្ន​ ខេត្ត​កំ​ពុង​អនុវត្ត​គម្រោង​បង្ក​បង្កើន​ផល​ស្រូវ​ពិសេស​តាម​ទិស​សរីរាង្គ​ នៅ​តាម​ស្រុក​ ទីរួម​ខេត្ត​និង​ក្រុង​សំ​ខាន់​នោះ​ គឺពូជ​ ST ។​ ដើម្បី​អនុវត្ត​ទម្រង់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ បង្កើន​ប្រាក់​ចំ​ណូល​ជូន​កសិករ​ បង្កើន​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​ក្នុង​វិស័យ​ស្រូវ​ អង្ករ​ និង​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​មក​លើ​បរិស្ថាន​ ផ្នែក​កសិកម្ម​បាន​អនុវត្ត​បច្ចេក​ទេស បង្ក​ប​ង្កើន​ផល​ស្រូវ​ មាន​ដូច​ជា៖ អនុវត្ត​បច្ចេក​ទេស ៣ បន្ថយ​ ៣ បង្កើន​ និង​ ១ ត្រូវ​ ៥ បន្ថយ​; បរិមាណ​គ្រាប់​ពូជ​សាប​ព្រោះ​កាត់​បន្ថយ​ពី​ ៨០ ទៅ​១០០ គីឡូ​ក្រាម​/ហិក​តា​/រដូវ​ បរិមាណ​ជី កាត់​បន្ថយ​ពី​ ២៥ ទៅ​ ៣០​គីឡូ​ក្រាម​/ហិក​តា​/រដូវ​. រហូត​មក​ទល់​ពេល​នេះ​ គម្រោង​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ពី​គំ​និត​ផលិត​កសិកម្ម​ ទៅ​ជា​គំ​និត​បែប​សេដ្ឋ​កិច្ច​កសិកម្ម។​ បច្ចុប្បន្ន​ ទិន្ន​ផល​ស្រូវ​ពិសេស​មាន​គុណ​ភាព​ខ្ពស់​ស្រូប​អត្រា​ ៩២,១៣% នៃ​ទិន្ន​ផល​ស្រូវ​សរុប​ក្នុង​ខេត្ត។​

ទម្រង់​បង្ក​ប​ង្កើន​ផល​ស្រូវ​តាម​ទិស​សរី​រាង្គ​ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​
សម្រាប់កសិករនៅខេត្តសុកត្រាំង។

យោង​តាម​សាស្ត្រា​ចារ្យ​បណ្ឌិត​ ង្វៀង​បាវ​វ៉េ អតីត​ប្រ​ធាន​ផ្នែក​កសិកម្ម​នៃ​សាកល​វិទ្យា​ល័យ​កឹង​ធើ ការ​បង្ក​បង្កើន​ផល​ស្រូវ​ពិសេស​ ជា​ពិសេស​ស្រូវ​ ST ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​រដូវ​កាល​ដាំ​ដុះ​ ការ​វិនិច្ឆ័យ​ចំ​បើង​ ជញ្រ្ជាំ​ង ការ​រៀប​ចំ​ដី​ ការ​សាប​ព្រោះ​និង​ឱ្យ​ជី។​ ចំ​ពោះ​ចំ​បើ​ង​ ត្រូវ​ប្រ​មូល​ផ្អាប់​ធ្វើ​ជីសរីរាង្គ​សម្រាប់​បាច់​ស្រូវ។​ ទាក់​ទង​នឹង​ការ​រៀប​ចំ​ដី​ គឺត្រូវ​ភ្ជួរ​ដី​ឱ្យ​បាន​ជ្រៅ​ ហាល​ដី​ និង​នាំ​ទឹក​ចូល​ត្រាំ​ដី​ ដើម្បី​កាត់​បន្ថយ​ជាតិ​ជូរ​ក្នុង​ដី​ ព្រោះ​ថា​នៅ​ពេល​ដែល​ដី​លិច​ទឹក​ សារ​ធាតុ​ចិញ្ចឹម​របស់​ដី​កាន់​តែមាន​ប្រ​យោជន៍​សម្រាប់​ដំ​ណាំ​ស្រូវ។​ ទន្ទឹម​នឹង​នោះ​ ពេល​រៀប​ចំ​ដី​ ត្រូវ​រាស់​ធ្វើ​ឱ្យ​ផ្ទៃ​ដី​រាប​ស្មើ​ និង​ធ្វើ​បង្អួរ​ដើម្បី​សម្រួល​ដល់​ការ​បង្ហូរ​ទឹក​ និង​លាង​សម្អាត​ជាតិ​ពុល​ក្នុង​ដី​។​ សាស្ត្រា​ចារ្យ​ បណ្ឌិត​ ង្វៀង​បាវ​វ៉េ បាន​សង្កត់​ធ្ងន់៖ “ការ​បង្ក​ប​ង្កើន​ផល​ស្រូវ​ពិសេស​ ដំ​ណាក់​ការ​សាប​ព្រោះ​ក៏​មាន​សារៈ​សំ​ខាន់​ណាស់​ដែរ។​ កម្រិត​នៃ​ការ​សាប​ព្រោះ​អា​ស្រ័យ​លើ​លក្ខណៈ​ដី​និង​ពូជ​ស្រូវ​ ប៉ុន្តែ​បរិមាណ​ពូជ​សាប​ព្រោះ​ដែល​បាន​ផ្តល់​អនុសាសន៍​គឺចាប់​ពី​៨០ ទៅ​១០០​គីឡូ​ក្រាម​/ហិក​តា​/រដូវ​ គឺសម​ស្រប​បំ​ផុត។​ ការ​ព្រោះ​ជួរ​និង​កាយ​បង្អួរ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​កាត់​បន្ថយ​បរិមាណ​ទឹក​ ស្រប​​ជា​មួយ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ ជួយ​ការ​ពារ​ដំ​ណាំ​ស្រូវ​មិន​ឱ្យ​រលំ​ និង​សម​ស្រប​សម្រាប់​យន្តូប​នីយ​កម្ម។​

ក្រៅ​ពី​នោះ​ ការ​បង្ក​ប​ង្កើន​ផល​ស្រូវ​តាម​ទិស​សរី​រាង្គ​ ត្រូវ​ចុះ​ទៅ​ពិនិត្យ​ស្រែ​ជា​ប្រ​ចាំ​ ដើម្បី​រក​គំ​ហើញ​ជំ​ងឺ​រាត​ត្បាត​។​ ការ​ប្រើ​ប្រាស់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ ជំ​ងឺ​រាត​ត្បាត​ដែល​មាន​ប្រ​ភព​ជីវ​សាស្រ្ត​ ដើម្បី​ការ​ពារ​បរិស្ថាន។​ ជា​ពិសេស​គឺ​ធានា​បាន​នូវ​ទឹក​សាប​គ្រប់​គ្រាន់​សម្រាប់​ស្រោច​ស្រព​ដំ​ណាំ​ស្រូវ៕​

                                  យ្វី​អាញ

ចែករំលែកអត្ថបទ