12/12/2023 - 16:20

ការ​បង្រៀន​និង​រៀន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​

ខេត្ត​ត្រា​វិញ​ តែង​យក​ចិត្ត​ទុក​ដាក់​អា​ទិភាព​វិនិ​យោគ​លើ​ការ​អប់រំ ពិសេស​គឺអប់រំ​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។​ អា​ស្រ័យ​ហេតុ​នោះ​ ផ្នែក​អប់រំ​បាន​ឆ្លើយ​តប​តម្រូវ​ការ​រៀន​សូត្រ​របស់​សិស្ស​ និស្សិត​កាន់​តែ​ល្អ​ប្រ​សើរ។​

សមណ​សិស្ស​ និង​សិស្ស​កំ​ពុង​រៀន​នៅ​សាលា​ពុទ្ធិ​កមធ្យម​សិក្សា​បាលី​-ខ្មែរ។​

ខេត្ត​ត្រា​វិញ​ មាន​ចំ​នួន​ប្រ​ជា​ជន​ប្រ​មាណ​១,១​លាន​នាក់ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង​៣១%។​ បច្ចុប្បន្ន​ ត្រា​វិញ​មាន​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​៨​និង​ពុទ្ធិក​មធ្យម​សិក្សា​បាលី​-ខ្មែរ​១​សា​លា៘ រៀង​រាល់​ឆ្នាំ​ ត្រា​វិញ​មាន​និស្សិត​ជន​ជាតិ​ខ្មែរ​ប្រ​មាណ​២.៥០០​នាក់ រៀន​កម្រិត​មហា​វិទ្យា​ល័យ​ និង​អនុមហា​វិទ្យា​ល័យ; សិស្ស​គ្រប់​កម្រិត​មាន​ប្រ​មាណ​៧២.​០០០​នាក់ ស្រូប​អត្រា​៣៥% បើ​ប្រៀប​នឹង​ចំ​នួន​សិស្ស​សរុប។​ ទូទាំង​ខេត្ត​ មាន​វត្ត​ខ្មែរ​១៣៤/១៤៣ ដែល​បើក​បង្រៀន​អក្សរ​ខ្មែរ​ដល់​សមណ​សិស្ស​និង​សិស្ស​ក្នុង​រដូវ​វិស្ស​មកាល។​ ឆ្នាំ​សិក្សា​២០២៣​- ២០២៤ ត្រា​វិញ​មាន​សិស្ស​ជន​ជាតិ​ខ្មែរ​ប្រ​មាណ​៧៥.០០០នាក់ ស្រូប​អត្រា​៣៥,៣% បើ​ប្រៀប​នឹង​ចំ​នួន​សិស្ស​សរុប​ទូទាំង​ខេត្ត។​

លោក​គ្រូ​ឡឹម​សុរន្តរ៍ នា​យក​រង​សាលា​ពុទ្ធិក​មធ្យម​សិក្សា​បាលី​-ខ្មែរ​ត្រា​វិញ​ ឱ្យ​ដឹង៖ “សាលា​ពុទ្ធិក​មធ្យម​សិក្សា​បាលី​-ខ្មែរ​ត្រា​វិញ​ បច្ចុប្បន្ន​ មាន​កម្មា​ភិបាល​គ្រប់​គ្រង​គ្រូ​បង្រៀន​ បុគ្គ​លិក​ ២៦​អង្គ​/នាក់ សម្រេច​បទ​ដ្ឋាន​និង​លើស​បទ​ដ្ឋាន​ ឆ្លើយ​តប​តម្រូវ​ការ​បង្រៀន​និង​រៀន​បាន​ល្អ។​ រៀង​រាល់​ឆ្នាំ​ ខេត្ត​ត្រា​វិញ​មាន​សមណ​សិស្ស​ និង​សិស្ស​ខ្មែរ​ពី​៣០០​-៤០០​អង្គ​និង​រូប​ បាន​ប្រ​ឡង​បញ្ចប់​ថ្នាក់​ពុទ្ធិក​បឋម​សិក្សា​បាលី​-ខ្មែរ​ និង​ទទួល​បាន​វិញ្ញា​បន​បត្រ​អនុវិ​ទ្យា​ល័យ​ (រួម​ទាំង​ថ្នាក់​បំ​ពេញ​វិជ្ជា​ផង​) មាន​តម្រូវ​ការ​ចង់​រៀន​បន្ត​កម្រិត​វិទ្យា​ល័យ​ ឬ​ពុទ្ធិក​មធ្យម​សិក្សា​បាលី​-ខ្មែរ​; មាន​កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ពី​ ៤០០​-៥០០នាក់ លើ​ភូមិ​សាស្ត្រ​ខេត្ត​ ដែល​មាន​តម្រូវ​ការ​រៀន​ភាសា​បាលី​និង​អក្សរ​សាស្រ្ត​ខ្មែរ។​ ឆ្នាំ​សិក្សា​២០២២​-២០២៣ សាលា​មាន​សមណ​សិស្ស​ សិស្ស​១១៣​អង្គ​និង​រូប​ ចូល​រៀន​ទាំង​៣​ថ្នាក់​ពី​ទី​១០​-១២។​ លទ្ធ​ផល​ សមណ​សិស្ស​ សិស្ស​ឡើង​ថ្នាក់​គឺ​១០០% ប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ជាប់​១០០%”។​

ប្អូន​ថាច់​ធីពិសី​ សិស្ស​ថ្នាក់​១១A ឱ្យ​ដឹង៖ “ប្អូន​នៅ​ភូមិ​ឡាក​ថាញ់ ឃុំ​ថាញ់​ហ្វា​សើុង ស្រុក​កូវ​ង៉ាង​ ក្រោយ​ពី​ប្រ​ឡង​បញ្ចប់​អនុវិទ្យា​ល័យ​ ប្អូន​បាន​ចុះ​ឈ្មោះ​រៀន​នៅ​សាលា​ពុទ្ធិក​មធ្យម​សិក្សា​បាលី​-ខ្មែរ​ ដោយ​មូល​ហេតុ​ក្រោយ​ចេញ​សាលា​ អាច​រក​បាន​ការ​ងារ​ធ្វើ​លំ​នឹង​ដើម្បី​ជួយ​ខ្លួន​ឯង​ និង​គ្រួ​សារ”។​

អ្នក​មីង​សើុង​ធីង៉ុក​ហ្វាញ់ អា​ណា​ព្យា​បាល​ ប្អូន​សើុង​ហ្វិញ​អាញ​ធឺ​ ឱ្យ​ដឹង៖ “កូន​ខ្ញុំ​រៀន​នៅ​សាលា​ពុទ្ធិក​មធ្យម​សិក្សា​បាលី​-ខ្មែរ​ត្រា​វិញ។​ បច្ចុប្បន្ន​ កូន​ខ្ញុំ​រៀន​ថ្នាក់​ទី​១១A ចូល​រៀន​នៅ​សាលា​ពុទ្ធិក​មធ្យម​សិក្សា​បាលី​-ខ្មែរ​ត្រា​វិញ​ រៀង​រាល់​ខែ​កូន​ខ្ញុំ​បាន​រដ្ឋ​ឧបត្ថម្ភ​ទឹក​ប្រាក់ ១.៤៤០​.០០០​ដុង។​ ប៉ុន្តែ​សំ​ខាន់​គឺ​ការ​បណ្តុះ​បណ្តាល​កាន់​តែ​មាន​គុណ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ក្រៅ​ពី​គុណ​ភាព​បង្រៀន​និង​រៀន​ ខ្ញុំ​បាន​ឱ្យ​កូន​រៀន​វប្បធម៌​ សិល្បៈ​ដើម្បី​ពង្រីក​អត្ត​សញ្ញាណ​ជន​ជាតិ​ទៀត​ផង”៕       

  សើុង​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ