គណៈឃោសនាអប់រំមជ្ឈិម ទើបដឹកនាំ សហការជាមួយគណៈកម្មការកិច្ចការបរទេស ក្រសួងការបរទេស អគ្គបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន គណៈកម្មាធិការបក្សខេត្តគៀងយ៉ាង និងស្ថាប័នដែលពាក់ព័ន្ធ រៀបចំ “កិច្ចប្រជុំផ្សព្វផ្សាយកិច្ចការព្រំដែនដីគោកវៀតណាម-កម្ពុជា ឆ្នាំ២០២៣”។
កងទ័ពការពារព្រំដែនគៀងយ៉ាង ផ្សព្វផ្សាយចលនាប្រជាជនរស់នៅតាមខ្សែបន្ទាត់ព្រំដែន ចូលរួមការពារបង្គោលព្រំដែន ខ្សែបន្ទាត់ព្រំដែនដីគោក។
ខេត្តគៀងយ៉ាង មានខ្សែបន្ទាត់ព្រំដែន ដីគោកជាង៤៩,៦គីឡូម៉ែត្រ ជាប់ព្រំប្រទល់ជាមួយខេត្តកំពត និងមួយភាគជាប់នឹងខេត្តតាកែវនៃព្រះរាជាណាចក្រកម្ពុជា; មានច្រកទ្វារអន្តរជាតិចំនួនពីរ (ហាតៀង-ព្រែកចាក) និងច្រកទ្វារអន្តរជាតិធំ (យ៉ាងថាញ់ -ទាន់ហន) មានផ្លូវលំព្រំដែនចំនួន៧; បានបោះបង្គោលព្រំដែនជាផ្លូវការចំនួន២៨បង្គោល ចាប់ពីបង្គោលលេខ២៨៧ដល់បង្គោលលេខ៣១៤។ ក្នុងនោះ បង្គោលព្រំដែនលេខ៣១៤ ជាបង្គោលព្រំដែន សំខាន់បង្គោលចុងក្រោយលើខ្សែបន្ទាត់ព្រំដែន ដីគោកដែលជាប់ព្រំប្រទល់នឹងតំបន់សមុទ្រវៀតណាម - កម្ពុជា ហើយបាននាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ រៀបចំពិធីសម្ពោធថ្នាក់រដ្ឋ ចំនឹងខួបអនុស្សាវរីយ៍៤៥ឆ្នាំ ទិវាបង្កើតទំនាក់ទំនងកិច្ចការបរទេសវៀតណាម - កម្ពុជា (២៤/៦/ ១៩៦៧ - ២៤/៦/២០១២)។
រហូតមកទល់សព្វថ្ងៃ គៀងយ៉ាងបានចុះហត្ថលេខាសហប្រតិបត្តិការជាមួយខេត្ត ក្រុង ចំនួន៥ ជាមួយប្រទេសកម្ពុជាលើវិស័យសន្តិសុខ ការពារប្រទេស ពាណិជ្ជកម្ម វប្បធម៌ កីឡា; កសិកម្ម ជលផល សុខាភិបាល អប់រំ; រុករក ជីកប្រមូល ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តពលីនិងអ្នកជំនាញការវៀតណាម ដែលបាត់បង់ជីវិតក្នុងសម័យសង្គ្រាមនៅប្រទេសកម្ពុជា។
តម្លៃទឹកប្រាក់សរុបអាហរ័ណនីហរ័ណ នៅច្រកទ្វារអន្តរជាតិទាំងពីរ ហាតៀង-ព្រែកចាក និងយ៉ាងថាញ់-ទាន់ហន ឆ្នាំ២០២២ សម្រេចជាង ១៧៨លានUSD។ ចាប់ពីឆ្នាំ២០០១ មកទល់បច្ចុប្បន្ន ខេត្តប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីនិងអ្នកជំនាញការវៀតណាមដែលស្លាប់ចំនួន២.០៧៤។ ចាប់ពីឆ្នាំ២០២២ មកទល់បច្ចុប្បន្ន ខេត្តគៀងយ៉ាងបានសហការជាមួយខេត្តកំពត កែបនិងព្រះសីហនុ រៀបចំជោគជ័យបណ្តាពិធីប្រជុំបូកសរុបបណ្ដោះអាសន្ន កិច្ចសហប្រតិបត្តិការរវាងភាគីទាំងសងខាង; សហការជាមួយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅក្រុងហូជីមិញ រៀបចំពិធីជួបជុំខួបអនុស្សាវរីយ៍៥៥ឆ្នាំ ទិវាបង្កើតទំនាក់ទំនងកិច្ចការបរទេសវៀតណាម-កម្ពុជា ដោយមានសកម្មភាពយ៉ាងសម្បូរបែប និងប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ។
រហូតមកទល់បច្ចុប្បន្ន កិច្ចការកំណត់ខណ្ឌសីមាព្រំដែនបាន៤៩,៦គីឡូម៉ែត្រ ត្រូវបានបោះបង្គោលនិងកសាងរួចរាល់បង្គោលជាផ្លូវការ ២៣/២៨។ វៀតណាម-កម្ពុជា បានចុះហត្ថលេខាលើឯកសារគតិយុត្តិចំនួន២ ទទួលស្គាល់លទ្ធផលនៃការកំណត់ខណ្ឌសីមាបោះបង្គោលព្រំដែនបាន៨៤% លើខ្សែបន្ទាត់ព្រំដែនដីគោក។
គណៈកម្មាធិការបក្សខេត្តគៀងយ៉ាង ចង្អុលការជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងកម្មាភិបាល បក្ខជន និងប្រជាជនគ្រប់ជាន់ស្រទាប់ សំដៅការពារលទ្ធផលនៃការកំណត់ខណ្ឌសីមាបោះបង្គោលព្រំដែន; ទន្ទឹមនឹងនោះ បង្ហើយការបង្កើតគ្រោងការសំណងជំនួយចំពោះផ្ទៃដីរបស់ប្រជាជនវៀតណាម ដែលរងការប៉ះពាល់បន្ទាប់ពីការកំណត់ខណ្ឌសីមាបោះបង្គោល និងសហការរុះរើបង្គោលព្រំដែនចាស់ លើខ្សែបន្ទាត់ព្រំដែន។ ចង្អុលការបំផុលចលនា “មហាជនចូលរួមការពារខ្សែបន្ទាត់ បង្គោលព្រំដែន រក្សាសន្តិសុខសណ្ដាប់ធ្នាប់ភូមិស្រុកតំបន់ព្រំដែន”; រហូតមកដល់សព្វថ្ងៃ មានប្រជាជន១៩៨គ្រួសារស្ម័គ្រចិត្តចុះឈ្មោះចូលរួមគ្រប់គ្រងខ្សែបន្ទាត់ព្រំដែនជាង៤៩,៦គីឡូម៉ែត្រ៕
កាសែតកឹងធើ-ពេជ្រសឿន