05/12/2023 - 15:26

ធ្វើ​ឱ្យ​សុក្រឹត​ប្រព័ន្ធ​អប់រំ​និង​បង្កើន​គុណ​ភាព

គៀង​យ៉ាង​ជា​ខេត្ត​មាន​សមុទ្រ​កោះ តំ​បន់​ភ្នំ ជាប់​ព្រំ​ដែន​ជា​ដើម ទើប​ការ​អភិវឌ្ឍ​អប់រំ​ជួប​លំ​បាក​មិន​តិច​ឡើយ។ ទោះ​បី​ដូច្នោះ​ក្ដី អា​ស្រ័យ​ការ​វិនិ​យោគ​របស់​មជ្ឈិម ភូមិ​ភាគ រួម​ជា​មួយ​នឹង​ការ​ខិត​ខំ ប្រឹង​ប្រែង​របស់​ទូទាំង​ផ្នែក ការ​អប់រំ​ខេត្ត​គៀង​យ៉ាង​ត្រូវ​បាន​កើន​ឡើង​ដោយ​ឥត​ឈប់​ឈរ។

ពេល​ចេញ​រៀន​របស់​សិស្សា​នុសិស្ស​សាលា​បឋម​សិក្សា​ឌិញ​ហ្វា​១ ឃុំ​ឌិញ​ហ្វា
 (ឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើន) ស្រុកហ្គក្វាវ។

យោង​តាម​មន្ទីរ​អប់រំ​និង​បណ្ដុះ​បណ្ដាល​ខេត្ត​គៀង​យ៉ាង ឆ្នាំ​២០១៤ បន្ទាប់​ពី​ខេត្ត​ផ្ដល់​សច្ចា​ប័ន​និង​ប្រ​កាស​ដាក់​ចេញ​គម្រោង “ពង្រីក​ទម្រង់​សា​លា​រៀន​ថ្មី​នៅ​កម្រិត​អប់រំ​បឋម​សិក្សា​លើ​ភូមិ​សាស្រ្ត​ខេត្ត​គៀង​យ៉ាង រហូត​ដល់​ឆ្នាំ​២០២០” ទូទាំង​ផ្នែក​បាន​សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​និង​ភូមិ​ភាគ​នានា​ផ្សព្វ​ផ្សាយ អនុវត្ត​គម្រោង។ អា​ស្រ័យ​មាន​ភាព​ម្ចាស់​ការ ដូច្នេះ ទើប​ការ​អប់រំ​ទូទាំង​ខេត្ត​មិន​បង្អង់​ផ្លាស់​ថ្មី។ លេច​ធ្លោ​បំ​ផុត គឺ​មូល​ដ្ឋាន​អប់រំ​នានា​បាន​ពង្រីក​លក្ខណៈ​សកម្ម ម្ចាស់​ការ​ច្នៃ​ប្រតិដ្ឋ​និង​អនុវត្ត​បាន​ចំ​ណេះ​ដឹង បំណិន​របស់​សិក្ខា​កាម អា​ស្រ័យ​ការ​ស្រុះ​ស្រួល​ពី​សំ​ណាក់​គ្រូ​បង្រៀន សិស្សា​នុសិស្ស​និង​អា​ណា​ព្យា​បាល​សិស្ស។ មក​ទល់​បច្ចុប្បន្ន សា​លា​រៀន​លើ​ភូមិ​សាស្រ្ត​បាន​អនុវត្ត​ការ​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្រៀន​ស្រប​តាម​ទម្រង់​សា​លា​រៀន​ថ្មី។

ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​អប់រំ​ថ្មី​ត្រូវ​បាន​សិក្សា​ស្រាវ​ជ្រាវ ស្នើ​ផ្សព្វ​ផ្សាយ​អនុវត្ត​នៅ​តាម​មូល​ដ្ឋាន​អប់រំ បាន​ធ្វើ​ឱ្យ​កើត​មាន​ទម្រង់ វិធី​សាស្រ្ត បង្រៀនល្អ​ៗ​ជា​ច្រើន មាន​ដូច៖ ដៃ​ច្រ​បាច់​ម្សៅ បង្រៀន​តាម​គម្រោង; រៀប​ចំ​បង្រៀន​តាម​បធាន​បទ​រួម​បញ្ចូល​គ្នា។ល។ ដើម្បី​វាយ​តម្លៃ​និង​អភិវឌ្ឍ​ទម្រង់​ល្អៗ​ទាំង​នេះ រៀង​រាល់​ឆ្នាំ ផ្នែក​អប់រំ បាន​រៀប​ចំ​ពិធី​ប្រ​ឡង​គ្រូ​បង្រៀន​ពូកែ សិស្ស​ពូ​កែ។ល។ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​ផ្លាស់​ថ្មី​វិធី​សាស្រ្ត​បង្រៀន​ចូល​ក្នុង​ភាព​ជាក់​ស្ដែង។ លោក​ស្រី ចូវ​ហ្វិញ​យ៉ាវ នា​យិ​កា​វិទ្យា​ល័យ​ជន​ជាតិ​អន្ដេ​វា​សិក​ខេត្ត​គៀង​យ៉ាង ឱ្យ​ដឹង៖ “សា​លា​រៀន​តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​មូល​ដ្ឋាន​សម្ភារៈ​និង​បរិក្ខារ​ទំ​នើបៗ សម្រាប់​ឆ្លើយ​តប​តម្រូវ​ការ​បង្រៀន​និង​រៀន​តាម​កម្ម​វិធី​អប់រំ​វិទ្យា​ល័យ​ថ្មី​របស់​គ្រូ​និង​សិស្ស។ ផ្ដើម​ពី​នោះ ចំនួន​សិស្ស​រៀន​ពូ​កែ គ្រូ​បង្រៀន​ពូកែ​របស់​សាលា​ក៏​កើន​ឡើង”។

ដើម្បី​សាលា​រៀន​អនុវត្ត​កម្ម​វិធី​អប់រំ​ថ្មី​បាន​ងាយ​ស្រួល​និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នោះ ប្រ​ព័ន្ធ​មូល​ដ្ឋាន​អប់រំ​និង​បណ្ដុះ​បណ្ដាល​ត្រូវ​បាន​ពង្រឹង​និង​រៀប​ចំ​ឡើង​វិញ​តាម​ទិស​ដៅ​រៀប​រយ។ ប្រ​ព័ន្ធ​សា​លា បន្ទប់​រៀន បន្ត​បាន​វិនិ​យោគ បង្កើន​កម្រិត ឧបករណ៍​សម្រាប់​អប់រំ​ត្រូវ​បាន​ផ្គត់​ផ្គង់​បន្ថែម ឆ្លើយ​តប​តម្រូវ​ការ​បង្រៀន​និង​រៀន​កាន់​តែ​ល្អ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អា​ស្រ័យ​ហេតុ​នោះ អត្រា​សិស្ស​ក្នុង​កម្រិត​អា​យុ​ចូល​រៀន​នៅ​តាម​កម្រិត​សិក្សា ផ្នែក​សិក្សា​បាន​កើន​ជា​លំ​ដាប់​រៀង​រាល់​ឆ្នាំ។ លទ្ធ​ផល មាន​ឃុំ សង្កាត់ ទី​ប្រ​ជុំ​ជន​ទាំង​១០០% សម្រេច​បទ​ដ្ឋាន​ជាតិ ស្ដី​ពី​ឧត្ដាន​កម្ម​អប់រំ​កម្រិត​បឋម​សិក្សា​ត្រូវ​តាម​កម្រិត​អា​យុ ឧត្ដាន​កម្ម កម្រិត​អនុ​វិទ្យា​ល័យ​និង​លុប​បំ​បាត់​អនក្ខរ​កម្ម; អនុវត្ត​សម្រេច​ឧត្ដាន​កម្ម​អប់រំ​មត្តេយ្យ​ចំ​ពោះកុមារ​អា​យុ​៥​ឆ្នាំ។

លោក​យ័ញ​ភុក ប្រធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង បាន​ផ្ដល់​ព័ត៌​មាន​ថា ខេត្ត​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិវឌ្ឍ​អប់រំ​ជន​ជាតិ​ភាគ​តិច ម្ល៉ោះ​ហើយ​ប្រ​ព័ន្ធ​សាលា​ជន​ជាតិ​អន្តេ​វា​សិក​លើ​ភូមិ​សាស្រ្ត​មាន​ការ​រីក​ចម្រើន ឆ្លើយ​តប​តម្រូវ​ការ​រៀន​សូត្រ​របស់​សិស្ស​ជន​ជាតិ​ភាគ​តិច ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​កសាង​ប្រ​ភព​ធន​ធាន​មនុស្ស​ជន​ជាតិ​ភាគ​តិច​ប្រ​កប​ដោយ​គុណ​ភាព៕ 

    ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ