នៅក្រុងភូក្វឹក ខេត្តគៀងយ៉ាង គណៈឃោសនាអប់រំមជ្ឈិម បានដឹកនាំ សហការជាមួយនឹងគណៈកម្មការកិច្ចការបរទេសមជ្ឈិម ក្រសួងការបរទេស មេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននិងខេត្តគៀងយ៉ាង រៀបចំសន្និសីទផ្សព្វផ្សាយការងារព្រំដែនដីគោកវៀតណាម - កម្ពុជា ឆ្នាំ២០២៣។
ទិដ្ឋភាពនៃអង្គសន្និសីទ។
ក្នុងអង្គសន្និសីទ អ្នកតំណាងទាំងឡាយបានស្តាប់របាយការណ៍អំពីទំនាក់ទំនងវៀតណាម- កម្ពុជា និងទិសដៅកិច្ចសហប្រតិបត្តិការក្នុងពេលខាងមុខ; ការងារគ្រប់គ្រង ការពារព្រំដែនជាតិ បទពិសោធន៍នៃការដោះស្រាយបញ្ហាដែលកើតមានឡើងក្នុងការគ្រប់គ្រង ការពារព្រំដែនរបស់កងទ័ពការពារព្រំដែន និងបញ្ហាមួយចំនួនគប្បីយកចិត្តទុកដាក់ចំពោះកងកម្លាំងចូលរួមគ្រប់គ្រង និងការពារព្រំដែននៅលើភូមិសាស្រ្តខេត្តគៀងយ៉ាងក្នុងស្ថានភាពបច្ចុប្បន្ន; មេរៀនបទពិសោធន៍ និងបញ្ហាគប្បីយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយការងារគ្រប់គ្រងលើផ្ទៃដីតាមខ្សែបន្ទាត់ព្រំដែនដីគោកវៀតណាម-កម្ពុជា ចំណុះខេត្តគៀងយ៉ាង; ស្ថានភាពព្រំដែនដីគោកវៀតណាម-កម្ពុជា និងបញ្ហាមួយចំនួនគប្បីយកចិត្តទុកដាក់ចំពោះការងារព្រំដែននៅខេត្តគៀងយ៉ាងក្នុងស្ថានភាពថ្មីជាដើម។
ស្របក្នុងឱកាសនេះ គណៈកម្មការរៀបចំសន្និសីទ បានជូនអំណោយ៧ចំណែកដល់កម្មាភិបាល យុទ្ធជនកងកម្លាំងការពារព្រំដែនដែលមានស្ថានភាពលំបាក កំពុងបម្រើភារកិច្ចនៅកោះភូក្វឹក (គៀងយ៉ាង)៕
យោង៖ TTXVN - វិមាន