គណៈបញ្ជាការយោធាឃុំភឿកហ៊ឹង ស្រុកថ្កូវ ខេត្តត្រាវិញ អនុវត្តមានប្រសិទ្ធភាពការងារយោធាការពារមាតុភូមិ។
គណៈបញ្ជាការយោធាឃុំភឿកហ៊ឹង ជួយប្រជាជនថែទាំដងផ្លូវផ្កាភូមិស្លែងចាស់។
លោកត្រឹងមិញដៀង មេបញ្ជាការនៃគណៈបញ្ជាការយោធាឃុំ ឱ្យដឹង៖ “ដើម្បីអនុវត្តល្អការងារយោធាការពារមាតុភូមិ គណៈបញ្ជាការយោធាឃុំបានផ្តុំកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកស្ទួយជីវភាពប្រជាជន ហើយការងារយោធាការពារមាតុភូមិ តែងបានគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចឃុំ យកចិត្តទុកដាក់ដឹកនាំរៀបចំអនុវត្តមានប្រសិទ្ធភាព។ ដូច្នេះ ក្នុងការងារយោធាការពារមាតុភូមិ ក្នុងនោះមានការកសាងកងប្រជាស្វ័យត្រាណ ក៏ត្រូវបានគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចឃុំ ផ្តោតការយកចិត្តទុកដាក់និងផ្តុំកម្លាំងចង្អុលការជានិច្ច។ ម្យ៉ាងទៀត ឯកសារច្បាប់ផ្សេងៗស្តីពីកងប្រជាស្វ័យត្រាណត្រូវបានផ្សព្វផ្សាយអនុវត្តល្អ; គុណភាពនយោបាយកម្រិតវិជ្ជាយោធានិងសមត្ថភាពត្រៀមប្រយុទ្ធនៃកងកម្លាំងនេះ ត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ពិសេស ការហ្វឹកហ្វឺនដល់កងប្រជាស្វ័យត្រាណរៀងរាល់ឆ្នាំ ធានាគ្រប់១០០%ចំនួនកងប្រជាស្វ័យត្រាណនិងសម្រេចបានគុណភាពខ្ពស់”។
ក្រៅពីផ្តោតទៅលើការហ្វឹកហ្វឺនដល់កងប្រជាស្វ័យត្រាណ គណៈបញ្ជាការយោធាឃុំក៏បានអនុវត្តល្អនូវរបបយាមការត្រៀមប្រយុទ្ធបង្ការអគ្គិភ័យ គ្រោះធម្មជាតិ ជំងឺឆ្លងរាលដាលនិងការជំនួយសង្គ្រោះ។ល។ រក្សាស្ថិរភាព នយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមលើភូមិសាស្រ្ត; លទ្ធផលតាំងពីដើមឆ្នាំមកដើរយាមល្បាតបាន៧៦លើក មានសមមិត្តចូលរួម៦០៨លើកនាក់ ក្នុងនោះ មានសមមិត្តកងប្រជាស្វ័យត្រាណ១៥២នាក់។ បញ្ជូនយុវជន១៣នាក់ទៅបម្រើកងជួរទ័ពសម្រេច ១០០% ភាគកម្រិត។
លោកង្វៀងវ៉ាន់ត្វឹង លេខាគណៈកម្មាធិការបក្សឃុំ ឱ្យដឹង៖ “គណៈបញ្ជាការយោធាឃុំ តែងយកចិត្តទុកដាក់ដល់ការធានាសន្តិសុខសណ្តាប់ធ្នាប់ អនុវត្តល្អនូវភារកិច្ចត្រៀមប្រយុទ្ធរាល់ហេតុការណ៍ដែលកើតមានឡើង។ រៀងរាល់ឆ្នាំ គណៈបញ្ជាការយោធាតែងម្ចាស់ការរៀបចំហ្វឹកហ្វឺនវិធីសាស្រ្តត្រៀមប្រយុទ្ធតាមការកំណត់; បង្ការអគ្គិភ័យជំនួយសង្គ្រោះការពារសុវត្ថិភាពអង្គភាព; គ្រប់គ្រងហ្មត់ចត់នូវឯកសារ គ្រឿងសព្វាវុធនិងបរិក្ខារនៅពេលបំពេញភារកិច្ច បង្កើនការត្រួតពិនិត្យ ធានាសុវត្ថិភាពជាកំហិតអំពីសន្តិសុខសណ្តាប់ធ្នាប់ បញ្ជ្រាបក្រើនរំលឹកកម្មាភិបាល យុទ្ធជនអនុវត្តម៉ឺងម៉ាត់នូវបទបញ្ជារបស់អង្គភាព”។
ជាមួយនឹងលទ្ធផលដែលសម្រេចបានជាច្រើនឆ្នាំកន្លង គណៈបញ្ជាការយោធាឃុំភឿកហ៊ឹង តែងអនុវត្តសម្រេចល្អនិងសម្រេចឆ្នើមភារកិច្ច។ រយៈពេលខាងមុខ គណៈបញ្ជាការយោធាឃុំភឿកហ៊ឹង បន្តការអនុវត្តល្អនូវការងារបញ្ជ្រាបនូវបទបញ្ជាសេចក្តីសម្រេចរបស់ថ្នាក់លើពីការងារយោធាការពារមាតុភូមិ ម្ចាស់ការក្តាប់ស្ថានភាពអនុវត្តភារកិច្ចរបស់ភូមិភាគដើម្បីធ្វើសេនាធិការទាន់ពេលជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ អនុវត្តនូវភារកិច្ចឱ្យមានប្រសិទ្ធភាព; អនុវត្តឱ្យបានល្អការជ្រើសរើសនិងអំពាវនាវពលរដ្ឋចូលបម្រើជួរកងទ័ព។ល។ ដើម្បីធានាអនុវត្តល្អនូវភារកិច្ចយោធាការពារមាតុភូមិ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើភូមិសាស្រ្ត៕
សើុងម៉ាល័យ-លីសៀ