20/11/2023 - 15:27

ការ​ដើរ​ថយ​ក្រោយ​អាច​ជួយ​បង្កើន​សុខ​ភាព

ការ​ដើរ គឺ​ជា​ការ​ធ្វើ​លំ​ហាត់​ប្រាណ​សាមញ្ញា​មួយ​ដែល​អ្នក​ណា​ក៏​អាច​ធ្វើ​បាន​គ្រប់​ពេល គ្រប់ទី​កន្លែង។ ប៉ុន្តែ ក្រៅ​ពី​ការ​ដើរ​ឈាន​ទៅ​មុខ​ជា​ធម្ម​តា តើ​មិត្ត​ដឹង​ទេ​ថា ការ​ដើរ​ថយ​ក្រោយ​ក៏​ផ្ដល់​អត្ថ​ប្រ​យោជន៍​ជា​ច្រើន​សម្រាប់​សុខ​ភាព​ផង​ដែរ?

រូប​ថត​ជា​ឧទា​ហរណ៍។

អ្នក​ទើប​ចាប់​ផ្ដើម​ហាត់​ដើរ​ថយ​ក្រោយ ត្រូវ​ដើរ​យឺតៗ ដើម្បី​រក្សា​សុវត្ថិ​ភាព។

មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្សេងៗ​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ចលនា​ថយ​ក្រោយ​អាច​មាន​ផល​ប្រ​យោជន៍​ជួយ​ដល់​អ្នក​ជំងឺ​រលាក​សន្លាក់​ជង្គង់​និង​ឈឺ​ខ្នង​រុាំ​រ៉ៃ ព្រម​ទាំង​កែ​លម្អ​ដំ​ណើរ​ដើរ​និង​មាន​សមត្ថ​ភាព​រក្សា​លំ​នឹង​ផង។ ការ​ដើរ​ថយ​ក្រោយ ក៏​អាច​លំ​ហាត់​ខួរ​ក្បាល​និង​ជួយ​ឱ្យ​ស្មារតី​ភ្លឺ​ស្រ​ឡះ​ជាង ដ្បិត​ខួរ​ក្បាល​ត្រូវ​មាន​ការ “ប្រុង​ប្រ​យ័ត្ន” ខណៈ​ពេល​រាង​កាយ​ចលនា​បញ្រ្ចាស់​ទិស​ខុស​ពី​ធម្ម​តា។

ហេតុ​អ្វី​ការ​ដើរ​ថយ​ក្រោយ​ល្អ​សម្រាប់​សុខ​ភាព?

យោង​តាម​លោក Landry Estes អ្នក​ឯក​ទេស​ផ្នែក​សាច់​ដុំ​និង​កាយ​សម្ប​ទា​នៅ Texas (សហ​រដ្ឋ​អា​មេ​រិក) ឱ្យដឹង៖ “នៅ​ពេល​ជំ​រុញ​ខ្លួន ចលនា​ទៅ​មុខ នោះ​ជា​ការ​ចលនា​របស់​សរ​សៃ។ ប្រ​សិន​បើ​អ្នក​ដើរ​ថយ​ក្រោយ​នោះ​គឺ ការ​បញ្រ្ចាស់​តួនាទី​ដែល​ក្នុង​នោះ​សាច់​ដុំ​ភ្លៅ​ខាង​មុខ​កំពុង​ដំ​ណើរ​ការ ហើយ​អ្នក​កំពុង​លាត​សន្ធឹង​ជង្គង់។ លទ្ធ​ផល​គឺ​អ្នក​កំ​ពុង​ហ្វឹក​ហាត់​សាច់​ដុំ​ផ្សេង​គ្នា ប្រ​ការ​នេះ​តែង​តែ​មាន​អត្ថ​ប្រយោជន៍​និង​មាន​កម្លាំង​បន្ថែម”។

របៀប​ហាត់​ដើរ​ថយ​ក្រោយ​ដោយ​សុវត្ថិ​ភាព

លំ​ហាត់​ដើរ​ថយ​ក្រោយ​មិន​ពិ​បាក​ទេ ប៉ុន្តែ​ក៏​ដូច​ជា​មេ​លំ​ហាត់​ថ្មី​ណានី​មួយ​ដែរ គឺ​អ្នក​ត្រូវ​ដើរ​យឺតៗ​ពី​មួយ​ជំ​ហាន​ទៅ​មួយ​ជំ​ហាន។ គប្បី​ចាប់​ផ្ដើម​ហាត់​ដើរ​ថយ​ក្រោយ​ប្រ​ហែល​៥​នាទី ធ្វើ​ឱ្យ​បាន​ពីរ​បី​ដង​ក្នុង​មួយ​សប្ដាហ៍ ឬ​ចំ​ណាយ​ពេល​៥​នាទី​ក្នុង​ចំ​ណោម​២០​នាទី​ដើរ​ចលនា​ធម្ម​តាដើម្បី​ដើរ​ថយ​ក្រោយ។ នៅ​ពេល​រាង​កាយ​របស់​អ្នក​មាន​ភាព​សុាំ​ជា​មួយ​នឹង​ចលនា​បញ្រ្ចាស់ អ្នក​អាច​បង្កើន​ពេល​វេលា​និង​ល្បឿន​ឬ​សាក​ល្បង​នូវ​ចលនា​ដែល​ពិបាក​ជាង​មុន​ មាន​ដូច​ដើរ​ថយ​ក្រោយ​ក្នុង​ឥរិយា​បទ​អង្គុយ​សង់​ជ្រោង​ជា​ដើម។

ពេល​ហាត់​ដើរ​ថយ​ក្រោយ​នៅ​ខាង​ក្រៅ ចូរ​ចង​ចាំ​អា​ទិភាព​ជ្រើស​ទីតាំង​ណា​ដែល​គ្មាន​ឧបសគ្គ គ្រោះ​ថ្នាក់ មាន​ដូច​ជា​វាល​ស្មៅ​នៅ​ក្នុង​ឧទ្យាន​ជា​ដើម។ រក្សា​ក្បាល​និង​ទ្រូង​ឱ្យ​ត្រង់​ក្នុង​ពេល​ដើរ។ ជួន​កាល​អ្នក​អាច​ងាក​ក្បាល​មក​ខាង​ក្រោយ​ដើម្បី​មើល​ផ្លូវ ប៉ុន្តែ​កុំ​ធ្វើ ដូច្នេះ​ជា​ញឹក​ញាប់ ពី​ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​រាង​កាយ​របស់​អ្នក​ត្រូវ​វៀច។ វិធី​មួយ​ទៀត​ដែល​មាន​សុវត្ថិ​ភាព​ជាង​ក្នុង​ការ​អនុវត្ត​ដើរ​ថយ​ក្រោយ​គឺ​ការ​ដើរ​ជា​មួយ​មិត្ត​ភក្ដិ ក្នុង​លក្ខណៈ​ទល់​មុខ​គ្នា ហើយ​មិត្ត​នេះ​នឹង​ដើរ​តួនាទី​ដូច​ជា​ភ្នែក​ទាំង​គូ​របស់​អ្នក។ បន្ទាប់​ពី​ចលនា​បាន​ពីបី​នាទី គួរ​ផ្លាស់​ប្ដូរ​ទី​តាំង​គ្នា​ដើម្បី​អ្នក​ណា​ក៏អាច​ហាត់​ដើរ​ថយ​ក្រោយ។

ក្នុង​ករណី​ដែល​អ្នក​ហាត់​ដើរ​ថយ​ក្រោយ​នៅ​លើ​ម៉ា​ស៊ីន​ហាត់​ប្រាណ សូម​ចាប់​ផ្ដើម​ដោយ​របៀប​កាន់​បង្កាន់​ដៃ ហើយ​ជ្រើស​ល្បឿន​យឺតៗ ដើម្បី​ធានា​សុវត្ថិ​ភាព។ នៅ​ពេល​សុាំ​នឹង​ការ​ដើរ​ថយ​ក្រោយ មិត្ត​អាច​ដើរ​លឿន បង្កើន​ល្បឿន​និង​លែង​បង្កាន់​ដៃ៕

                      អាងញៀង (Theo CNN) - ប្រែ​សម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ