រយៈពេលកន្លង កងកម្លាំងប្រដាប់អាវុធក្រុងកឹងធើ បានរៀបចំក្រុមការងារប្រជាចលនាជាច្រើនក្រុម បង្កើនកម្លាំងចុះទៅមូលដ្ឋាន សំខាន់នៅតាមភូមិសាស្ត្រដែលលំបាកខ្លាំង ដើម្បីច្បាមភូមិសាស្ត្រជិតស្និទ្ធនឹងជនរួមជាតិ។
ពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនិងជូនអំណោយដល់ជនរួមជាតិខ្មែរ នាឱកាសបុណ្យចូលឆ្នាំកងទ័ពប្រជាជន អំណរបុណ្យចូលឆ្នាំថ្មី។
យោងតាមបញ្ជាការដ្ឋានយោធា ក្រុងកឹងធើ អនុវត្តបទបញ្ជាលេខ ៥៧២-CT/QUTW ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១២ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការយោធាមជ្ឈិម ស្តីពី “កងទ័ពអនុវត្តការងារជនជាតិក្នុងស្ថានភាពថ្មី”; បទបញ្ជាលេខ ២២១-CT/ĐU របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធភូមិភាគ ស្តីពី “បង្កើនការងារប្រជាចលនារបស់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគចំពោះជនរួមជាតិនិងសាសនា” កងកម្លាំងប្រដាប់អាវុធលើភូមិសាស្ត្រក្រុង បានរៀបចំទម្រង់ “ប្រជាចលនាប៉ិនប្រសប់” ជាច្រើនទម្រង់លើវិស័យនានា ដូចជា៖ “កងកម្លាំងប្រដាប់អាវុធកឹងធើព្រួតដៃដើម្បីអ្នកក្រ មិនទុកចោលអ្នកណាម្នាក់នៅក្រោយគេ” បានជួយគាំពារប្រជាជនក្រីក្រ១០៦គ្រួសារ មកទល់ពេលនេះ បានចាកផុតពីភាពក្រីក្រចំនួន៨៩គ្រួសារ; “កងកម្លាំងប្រដាប់អាវុធក្រុងកឹងធើព្រួតដៃ កសាងជនបទថ្មី” ឃុំទាំងអស់ដែលចុះកិច្ចសន្យា សុទ្ធសឹងតែបានទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី ហើយមានឃុំជាច្រើនទៀតបានពង្រឹង បង្កើនកម្រិតសម្រេចបទដ្ឋានជនបទថ្មីខ្នាតគំរូ ៘ រៀងរាល់ឆ្នាំ ក៏បានរៀបចំបុណ្យចូលឆ្នាំកងទ័ពប្រជាជន ដើម្បីចលនាប្រភពទុនសង្គមូបនីយកម្មសង់ផ្ទះមហាសាមគ្គី ផ្ទះមិត្តរួមកង ផ្ទះឧបការគុណបានរាប់រយខ្នង បង្កើនកម្រិតជួសជុលស្ពាននិងផ្លូវគមនាគមន៍ជនបទជាច្រើន ជួយឱ្យមាមីងធ្វើដំណើរទៅមកបានងាយស្រួល។
របងវត្តមុនីឧត្តមរង្សី ត្រូវបានជួសជុលនាឱកាសបុណ្យចូលឆ្នាំកងទ័ពប្រជាជន
អំណរបុណ្យចូលឆ្នាំថ្មី។
ពិសេស ឆ្នាំ២០២១ កងកម្លាំងប្រដាប់អាវុធ ក្រុងចាប់ផ្តើមរៀបចំបុណ្យចូលឆ្នាំកងទ័ពប្រជាជន អំណរបុណ្យចូលឆ្នាំថ្មីរួមជាមួយជនរួមជាតិខ្មែរ។ ក្នុងរយៈពេលប្រព្រឹត្តឡើងបុណ្យចូលឆ្នាំកងទ័ពប្រជាជន អំណរបុណ្យចូលឆ្នាំថ្មី កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ រួមជាមួយសមណនិស្សិតវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ និងមាមីងខ្មែរបានធ្វើនូវសំណង់ជាច្រើនដែលជាផ្នែកការងារនាំមកប្រសិទ្ធភាពជាក់ស្ដែង ដូច៖ រៀបចំកាប់ឆ្ការ ភ្ជាប់អំពូលភ្លើងបំភ្លឺតាមដងផ្លូវប្រវែង១៨.៥គ.ម កសាងខ្លោងទ្វារនិងរបងវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ; លាបពណ៌ ជួសជុលខ្លោងទ្វារវត្តមុនីឧត្តមរង្សី; ជួសជុលឈាបនដ្ឋានវត្តនារីវន្ត; សាងសង់ផ្ទះឧបការគុណបាន៣ខ្នង ផ្ទះមហាសាមគ្គីបាន២២ខ្នង ផ្ទះមិត្តរួមកងបាន១៣ខ្នង ជូនដល់កម្មាភិបាល យុទ្ធជនដែលចេញពីកងជួរទ័ព; ពិនិត្យជំងឺផ្តល់ថ្នាំនិងជូនអំណោយ ២.១៣០ ចំណែកដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ជូនអាហារូបករណ៍២៥០ចំណែកកង់១២០គ្រឿង ដល់សិស្សសង្វាតរៀនសូត្រដែលមានជីវភាពខ្វះខាត៘ បងស្រីថាច់ធីភឿង នៅឃុំទ្រឿងថាញ់ ស្រុកធើយឡាយ ឱ្យដឹង៖ “បុណ្យចូលឆ្នាំកងទ័ពប្រជាជនកន្លងហើយ ខ្ញុំបានពិនិត្យជំងឺនិងទទួលថ្នាំដោយឥតគិតថ្លៃ។ ថ្ងៃដែលទៅពិនិត្យ ឃើញកងទ័ពកងសេនាជននិងគ្រូពេទ្យ យកចិត្តទុកដាក់ចាប់អារម្មណ៍ដល់យើង ម្ល៉ោះហើយខ្ញុំសប្បាយចិត្តណាស់”៕
ហាថាញ-លីសៀ