13/11/2023 - 16:48

ទុន​ឥណ​ទាន​គោល​នយោ​បាយ​ជាចំ​ណុច​លេច​ធ្លោ​អនុវត្ត​គោល​នយោ​បាយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ

ប្រ​ភព​ទុន​ឥណ​ទាន​របស់​ធនា​គារ​គោល​នយោ​បាយ​សង្គម​ បាន​បង្ក​លក្ខណៈ​សម្រាប់​អ្នក​ក្រ ជន​ជាតិ​ភាគ​តិច​និង​មុខ​សញ្ញា​ក្រប​ខ័ណ្ឌ​គោល​នយោ​បាយ​នៅ​ខេត្ត​សុក​ត្រាំង​ មាន​លក្ខណ​សម្បត្តិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បង្កើត​ការ​ងារ​ធ្វើ​ កែ​លម្អ​និង​លើក​កម្ពស់​ជីវ​ភាព។​

វគ្គ​បង្រៀន​របរ​ត្បាញ​កំ​ប្លោក​ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​នៅ​ឃុំ​ទ្វឹង​ហឹង​ ស្រុក​មីទូ។​

យោង​តាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ មក​ទល់​បច្ចុប្បន្ន​ សំ​ណល់​បំ​ណុល​ឥណ​ទាន​គោល​នយោ​បាយ​សរុប​សម្រេច​៤.៧៧៣​ពាន់​លាន​ដុង​ ដោយ​មាន​អតិថិ​ជន​១៥៤.​៨៥៦នាក់ នៅ​ជាប់​បំ​ណុល​ គ្រប​ដណ្ដប់​ជិត​៤៦% នៃ​ចំ​នួន​គ្រួ​សារ​ប្រ​ជា​ជន​របស់​ខេត្ត។​ ទុន​ឥណ​ទាន​គោល​នយោ​បាយ​នៅ​ទាំង​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ ដោយ​មាន​សំ​ណល់​បំ​ណុល​៣.៥៨៥​ពាន់​លាន​ដុង; កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ សំ​ណល់​បំ​ណុល​សម្រេច​ ២.៤២៨​ពាន់​លាន​ដុង​ កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ សំ​ណល់​បំ​ណុល​សម្រេច​១.៣៣៧​ពាន់​លាន​ដុង។​ ក្រៅ​ពី​នោះ​ ទុន​ឥណ​ទាន​គោល នយោ​បាយ​នៅ​ទាំង​ចូល​រួម​ក្នុង​កម្ម​វិធី​ស្ដារ​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តាម​សេចក្ដី​សម្រេច​ចិត្ត​លេខ​១១/NQ-CP របស់​រដ្ឋា​ភិបាល​ ចាប់​ពី​ឆ្នាំ​២០២២ មក​ទល់​បច្ចុប្បន្ន​ ខេត្ត​បាន​រំសាយ​ទុន​ដល់​ប្រ​ជា​ជន​ប្រ​មាណ​៧.១០០នាក់ សរុប​ទឹក​ប្រាក់​ជិត​២៩៤ពាន់​លាន​ដុង។​ លោក​ស្រី​ ហូធី​កឹម​ដាវ​ អនុលេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង៖ “រួម​ជា​មួយ​នឹង​ប្រ​ភព​ទុន​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ទុន​ឥណ​ទាន​គោល​នយោ​បាយ​បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​បុព្វ​ហេតុ​ស្ដារ​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត។​ ជា​ពិសេស​ ជួយ​កែ​លម្អ​ជីវ​ភាព​សម្ភារៈ ស្មារតី​របស់​អ្នក​ក្រ គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​មាន​ភាព​សុក្រឹត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ទុន​ឥណ​ទាន​គោល​នយោ​បាយ​ បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​អនុវត្ត​គម្រោង​សមាស​ភាព​៤/៧នៃ​កម្ម​វិធី​កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​ អនុវត្ត​លក្ខឋាន​កសាង​ជន​បទ​ថ្មី​៩/១៩​និង​គម្រោង​សមាស​ភាព​២/១០នៃ​កម្ម​វិធី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ”។​

ប្រ​ភព​ទុន​ឥណ​ទាន​គោល​នយោ​បាយ​បាន​ជួយ​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ខេត្ត​សុក​ត្រាំង​ មាន​លក្ខណ​សម្បត្តិ​អភិវឌ្ឍ​ផលិត​កម្ម​ លំ​នឹង​ជីវ​ភាព។​

ទុន​ឥណ​ទាន​គោ​លនយោ​បាយ​ បាន​បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​អ្នក​ក្រ គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​និង​មុខ​សញ្ញា​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ គោល​នយោ​បាយ​ឯទៀត​លើ​ភូមិ​សាស្រ្ត​ខេត្ត​ បាន​កៀក​ជិត​កាន់​តែ​ងាយ​ស្រួល​ ឆាប់​រហ័ស​ ដើម្បី​ពង្រីក​អា​ជីវ​កម្ម​ ជា​សន្សឹម​ៗ​លើក​កម្ពស់​ជីវ​ភាព។​ លោក​ផាម​ត្វឹង​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​មីទូ ឱ្យ​ដឹង៖ “ស្រុក​មីទូ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​២៦,៥% ហើយ​បាន​កៀក​ជិត​នឹង​ឥណ​ទាន​គោល​នយោ​បាយ​ស្ទើរ​តែ​ទាំង​អស់​ ដូច្នេះ​ បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ស្រុក។​ តាម​រយៈ​នោះ​ ឥណ​ទាន​គោល​នយោ​បាយ​បាន​ជួយ​ដល់​ការ​បង្កើត​ការ​ងារ​ធ្វើ​ជូន​ពល​ករ​៣.៥០០​នាក់ ប្រាក់​ចំ​ណាយ​សម្រាប់​ពល​ករ​ទៅ​ពលកម្ម​ប្រ​ទេស​ក្រៅ​ចំ​នួន​៤០​នាក់ សាង​សង់​ផ្ទះ​សម្រាប់​គ្រួ​សារ​ក្រី​ក្រ​៣.៩០៦​ខ្នង។​ល។​ សរុប​ទឹក​ប្រាក់​ជាង​ ១៨៧,៧​ពាន់​លាន​ដុង​។​ ប្រ​ភព​ទុន​បាន​ពង្រីក​នូវ​ប្រ​សិទ្ធ​ភាព​ បាន​ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ មាន​លក្ខណ​សម្បត្តិ​អភិវឌ្ឍសេដ្ឋ​កិច្ច​ អា​ជីវ​កម្ម​ លើ​ក​កម្ពស់​ជីវ​ភាព​។​ អា​ស្រ័យ​ហេតុ​នោះ​ មក​ទល់​សព្វ​ថ្ងៃ​ ទូទាំង​ស្រុក​មាន​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រជាង​ ១៣.០០០គ្រួ​សារ​”។​ល។​

បច្ចុប្បន្ន​ ខេត្ត​សុក​ត្រាំង​កំ​ពុង​ស្នើ​ធន​ាគារ​គោ​លនយោ​បាយ​សង្គម​វៀត​ណា​ម បន្ត​ការ​បន្ថែម​ដើម​ទុន​ ដែល​មាន​អត្រា​កំ​ណើន​ប្រ​ចាំ​ឆ្នាំ​ពី​១០-១៥% សម្រាប់​ជួយ​ខេត្ត​អនុវត្ត​គម្រោង​ គ្រោង​ការ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ទុន​បុល​សង់​លំ​នៅ​ឋាន​សង្គម​ បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច ។ល។​ លោក​ស្រី​ ហូធី​កឹម​ដាវ​ បាន​អះ​អាង៖ “ឥណ​ទាន​គោល​នយោ​បាយ​បាន​ចូល​ក្នុង​ជីវ​ភាព​យ៉ាង​ពិត​ ឆ្លើយ​តប​តម្រូវ​ការ​ទុន​យ៉ាង​ធំ​សម្រាប់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​របស់​ខេត្ត​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ អា​ជីវ​កម្ម។​ ឥណ​ទាន​គោល​នយោ​បាយ​បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្ដែង​ ត្រូវ​បាន​ប្រ​ជា​ជន​ស្ម័គ្រ​ចិត្ត​គាំ​ទ្រ និង​បាន​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​វាយ​តម្លៃ​ជា “សសរ​ស្ដម្ភ​” សំ​ខាន់​ ជា “ចំ​ណុច​លេច​ធ្លោ​”ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ”៕​

                                   លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ