បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង បានសហការជាមួយសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំង រៀបចំបើកវគ្គបំប៉នភាសាខ្មែរជូនកម្មាភិបាល យុទ្ធជន យោធិនជំនាញ៨៥រូបដែលកំពុងបំពេញការងារនៅតាមស្ថាប័នបញ្ជាការដ្ឋាននិងប៉ុស្ដិ៍ការពារព្រំដែន។
វគ្គបង្រៀនអក្សរខ្មែរជូនកម្មាភិបាល យុទ្ធជនការពារព្រំដែន។
សិក្ខាកាមចូលរៀនផ្ទាល់នៅស្ថាប័នបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត និងរៀនតាមប្រព័ន្ធអ៊ីនធឺណិតអាស្រ័យគ្រូបង្រៀននៃសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ទទួលបន្ទុកបង្ហាត់បង្រៀនរៀនក្នុងរយៈពេល២៥ថ្ងៃ ស្មើនឹង២០០ម៉ោង (រៀន៨ម៉ោង/ថ្ងៃ)។ ខ្លឹមសារបណ្ដុះបណ្ដាលយោងតាមកម្មវិធីបំប៉នភាសាខ្មែរមូលដ្ឋាន តាមសេចក្ដីកំណត់របស់ក្រសួងអប់រំនិងបណ្តុះបណ្ដាល រួមមានខ្លឹមសារចំនួន៣៖ ចាំព្យញ្ជនៈនិងចេះប្រកបជាមួយស្រៈ; ចេះសន្ទនាធម្មតានិងបច្ចេកស័ព្ទយោធា៕
លីធាន - ថាច់ធី