ក្រៅពីសកម្មភាពព្យាបាល ជំងឺធម្មតា ដំណាក់សុខាភិបាលតំបន់ជនរួមជាតិភាគតិចនៅវាលរាបទន្លេគឺវឡុង តែងផ្សព្វផ្សាយដល់អ្នកជំងឺឱ្យយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួន ដោយប្រភេទរុក្ខជាតិឱសថបុរាណ។
សួនឱសថបុរាណរបស់ដំណាក់សុខាភិបាលឃុំដុងប៊ិញ។
តាមប្រសាសន៍វេជ្ជបណ្ឌិត តូយ៉ាលិញ ប្រធានដំណាក់សុខាភិបាលឃុំដុងប៊ិញ ទីរួមខេត្តប៊ិញមិញ ខេត្តវិញឡុង ដើម្បីអនុវត្តល្អការងារផ្សព្វផ្សាយ ដំណាក់សុខាភិបាលតែងសំណូមពរកម្មាភិបាលរបស់ដំណាក់ អនុវត្តល្អនូវសកម្មភាពសុខាភិបាល ថែទាំទេសភាពនិងសួនឱសថបុរាណរបស់ដំណាក់សុខាភិបាលឱ្យបានល្អ។ ដ្បិតអីនៅពេលអ្នកជំងឺបានមកឃើញទើបអនុវត្តតាម ក្នុងនោះ មានអ្នកជំងឺជាជនជាតិភាគតិច។ ទស្សនៈនេះត្រូវបានកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតរបស់ដំណាក់សុខាភិបាលអនុវត្តយ៉ាងល្អ ម្ល៉ោះហើយ ដំណាក់សុខាភិបាលឃុំដុងប៊ិញមានភាពជ្រះស្អាតសមរម្យ។ ដោយឡែកសួនឱសថបុរាណរបស់ដំណាក់សុខាភិបាលក៏មានការលូតលាស់ស្រស់ល្អ។ ជាពិសេស រុក្ខជាតិឱថសទាំងអស់តែងមានដាក់ផ្លាកឈ្មោះ បញ្ជាក់ពីប្រសិទ្ធភាពនៃការប្រើប្រាស់។ តួយ៉ាងដូច៖ ស្មៅប្រមាត់មនុស្ស៖ អាចព្យាបាលជំងឺរលាកផ្លូវដកដង្ហើម ដែលបង្កឡើងដោយបាក់តេរីមេរោគ ជំងឺរលាកស្បែក; ឈើជើងទា, ប្រោះស្វា អាចជួយកម្ដៅលំពែង បន្ថយការឈឺចាប់ សម្រួលខ្យល់ កម្ចាត់ខ្យល់មិនល្អ បំបាត់គ្រុនក្ដៅ រំលាយអាហារនិងបំបាត់ឈឺសន្លាក់ឆ្អឹង។ ទឹកចម្រាញ់របស់ប្រោះស្វាមានប្រសិទ្ធភាពបណ្ដេញខ្យល់និងកាត់ស្លេស្ម៍។ ទន្ទឹមនឹងនោះ ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តទំនើបក៏បានបង្ហាញថា ឫសរបស់ប្រោះ ស្វាមានប្រសិទ្ធភាពប្រឆាំងរលាកបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅ។ល។ លោកសើុងហ្វាង នៅភូមិដុងហូវ ឃុំដុងប៊ិញ ឱ្យដឹង៖ “អាស្រ័យបានអានផ្លាកដែលសរសេរពីប្រសិទ្ធភាពនៃជីរអង្កាមនៅដំណាក់សុខាភិបាល ទើបខ្ញុំដឹងថា វាអាចព្យាបាលជំងឺផ្ដាសាយ ជួយព្យាបាលជំងឺទឹកនោមផ្អែម ប្រឆាំងរលាកបំបាត់ការឈឺក្រពះនិងរំលាយអាហារ។ល។ នេះជាប្រភេទងាយស្រួលដាំដុះ ម្ល៉ោះហើយ ខ្ញុំសុំខ្លះទៅដាំនៅផ្ទះគ្រាន់ត្រូវការប្រើប្រាស់”។
សួនឱសថបុរាណរបស់ឃុំដុងថាញ់ ទីរួមខេត្តប៊ិញមិញ ត្រូវបានដាំនៅខាងមុខដំណាក់សុខាភិបាល ដោយបានចែកជាឡូយ៉ាងហ្មត់ចត់ ម្ល៉ោះហើយ ងាយស្រួលប្រជាជនមើលឃើញ។ អ្នកមីងថាច់ធីឌឹម នៅផ្សារយ៉ាវម៉ែវ ឃុំដុងថាញ់ ឱ្យដឹង៖ “ពេលទៅដល់ដំណាក់សុខាភិបាល គឺខ្ញុំបានឃើញសួនឱសថបុរាណ ក្នុងនោះ ខ្ញុំបានឃើញដើមពោល្យំ។ ខ្ញុំឮថាដើមពោល្យំ គឺរុក្ខជាតិឱសថបានជាខ្ញុំខំដាំច្រើន។ ឥឡូវឮដំណាក់សុខាភិបាលប្រាប់ថា វាមានប្រសិទ្ធភាពបង្ការការអស់កម្លាំង ប៉ូវកម្លាំង ធ្វើឱ្យឃ្លានអាហារ គេងលក់ស្រួល; បង្កើនសមត្ថភាពធ្វើការងារឡើងទម្ងន់; បន្សាបជាតិពុល ធ្វើឱ្យថ្លើមត្រជាក់។ល។ ដូច្នោះខ្ញុំស្ងប់ចិត្តប្រើប្រាស់។ ស្លឹកពោល្យំហូបឆ្ងាញ់ណាស់ យើងអាចយកធ្វើញាំឬហូបជាបន្លែតាមចិត្ត”។
តាមប្រសាសន៍បងយ័ញថាញ់ អនុប្រធានដំណាក់សុខាភិបាលឃុំដុងហ៊ីប ក្រុងកឹងធើ អាស្រ័យការងារផ្សព្វផ្សាយ ប្រជាជនភូមិភាគ មានការចាប់អារម្មណ៍ដល់ការថែទាំសុខភាពផ្ទាល់ខ្លួន។ ក្រោយពីបានពិគ្រោះយោបល់ពីដំណាក់សុខាភិបាល មានអ្នកជាច្រើនបានសុំពូជ រុក្ខជាតិឱសថរបស់ដំណាក់សុខាភិបាល ដើម្បីដាំនៅផ្ទះសម្រាប់ប្រើប្រាស់នៅពេលចាំបាច់៕
ហាថាញ-ថាច់ធី