06/11/2023 - 17:13

អាង​យ៉ាង​ យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​អប់រំ​និង​បណ្តុះ​បណ្តាល​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​

ជន​រួម​ជាតិ​ភាគ​តិច​នៅ​ខេត្ត​អាង​យ៉ាង​ ស្រូប​អត្រា​​៥,២% (ភាគ​ច្រើន​ជា​ជន​រួម​ជាតិ​ខ្មែរ) នៃ​ចំ​នួន​ប្រ​ជា​ជន​ទូទាំង​ខេត្ត។​ ហេតុ​នោះ​ ខេត្ត​អាង​យ៉ាង​ តែង​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​អប់រំ​និង​បណ្តុះ​បណ្តាល​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ បំ​ផុត​គឺតំ​បន់​ជន​រួម​ជាតិ​ខ្មែរ។​

ម៉ោង​អនុវត្ត​ជាក់​ស្តែង​នៅ​សាលា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេ​វា​សិក​អាង​យ៉ាង​។​

យោង​តាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង​ បច្ចុប្បន្ន​ ទូទាំង​ខេត្ត​មាន​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​៣។​ ក្នុង​នោះ​ វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​អាង​យ៉ាង​ មាន​ទីតាំង​នៅ​ក្រុង​ចូវ​ដុក អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទ្រី​តូង​ មាន​ទីតាំង​នៅ​ស្រុក​ទ្រី​តូង​និង​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទិញ​បៀង​ មាន​ទីតាំង​នៅ​ស្រុក​ទិញ​បៀង។​ ក្រៅ​ពី​នោះ​ ខេត្ត​នៅ​មាន​សាលា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេ​វា​សិក​អាង​យ៉ាង​ មាន​ទី​តាំង​នៅ​ស្រុក​ទ្រី​តូង។​ ការ​បង្រៀន​និង​រៀន​ភា​សា​ជន​ជាតិ​ភាគ​តិច​ ត្រូវ​បាន​ផ្នែក​ជាប់​ពាក់​ព័ន្ធ​ យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​អនុវត្ត​ ក្នុង​នោះ​ ការ​បង្រៀន​និង​រៀន​ភាសា​ខ្មែរ​ បាន​រៀប​ចំ​នៅ​តាម​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ទាំង​៣ និង​នៅ​តាម​សាលា​បឋម​សិក្សា​ អនុវិទ្យា​ល័យ​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ទ្រី​តូង​ និង​ទីរួម​ខេត្ត​ទិញ​បៀង។​ ពិសេស​ នៅ​កន្លែង​មួយ​ចំ​នួន​របស់​ស្រុក​ទ្រីតូង​ នៅ​ទាំង​បាន​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​នៅ​តាម​វត្ត​អា​រាម​ក្នុង​រដូវ​វិស្សម​កាល​ជា​រៀង​រាល់​ឆ្នាំ​ទៀត​ផង។​

លោក​ត្រឹង​ត្វឹង​ខាញ់​ នា​យក​រង​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​អាង​យ៉ាង​ ឱ្យ​ដឹង៖ ផ្នែក​អប់រំ​មាន​ភាព​ម៉ឺង​ម៉ាត់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​បង្ក​ការ​ឯក​ភាព​នៅ​ភូមិ​ភាគ​ សាលា​រៀន​នា​នា។ល។​ អំ​ពី​គោល​ការណ៍​ គោល​នយោ​បាយ​ អប់​រំនិង​បណ្តុះ​បណ្តាល​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។​ ផ្តើម​ពី​នោះ​ បាន​រួម​ចំ​ណែ​ក​កែ​លម្អ​ការ​យល់​ដឹង​របស់​កម្មា​ភិបាល​គ្រប់​គ្រង​ និង​គ្រូ​បង្រៀន​អំ​ពី​ការ​លើក​កម្ពស់​គុណ​ភាព​អប់រំ​និង​បណ្តុះ​បណ្តាល​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។​ ជា​ពិសេស​ អង្គ​ភាព​នា​នា​បាន​អនុវត្ត​ម៉ឺង​ម៉ាត់​នូវ​ការ​ផ្លាស់​ថ្មី​ខ្លឹម​សារ​ កម្ម​វិធី​និង​វិធី​សាស្រ្ត​បង្រៀន​; ដោយ​បង្រៀន​មាន​ការ​បែង​ចែក​ ផ្គួប​បញ្ចូល​និង​រួម​បញ្ចូល​នូវ​ខ្លឹម​សារ​តាម​សេចក្តី​កំ​ណត់​របស់​ផ្នែក​អប់រំ។​ ទន្ទឹម​នឹង​នោះ​ នៅ​តាម​បណ្ណា​ល័យ​របស់​សាលា​ដែល​មាន​បើក​ថ្នាក់​បង្រៀន​ ភាសា​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ សុទ្ធ​តែ​បាន​ផ្គត់​ផ្គង់​សៀវ​ភៅ​ កាសែត​ ដើម្បី​គ្រូ​បង្រៀន​មាន​ឯក​សារ​យោង​ស្រាវ​ជ្រាវ​ និង​បង្ហាត់​បង្រៀន​ភាសា​ជន​ជាតិ​ភាគ​តិច​ផង​ដែរ។​ លោក​គ្រូ​អ្នក​គ្រូ​បង្រៀន​ភាសា​ជន​ជាតិ​ភាគ​តិច​ ណែ​នាំ​សិស្ស​ស្រាវ​ជ្រាវ​លើ​វិស័យ​វប្បធម៌​ជន​ជាតិ​; ឧទ្ទេស​នាម​របៀប​សូត្រ​កំ​ណាព្យ​ ទម្រង់​កំ​ណាព្យ​ខ្មែរ​ និង​ចាម។ល។​ នៅ​ក្នុង​ឯក​សារ​បង្រៀន។​ ផ្តើម​ពី​នោះ​ ធ្វើ​ឱ្យ​សិស្ស​យល់​កាន់​តែ​ច្បាស់​អំ​ពី​វប្បធម៌​ ប្រ​ពៃណី​ ទំ​នៀម​ទម្លាប់​របស់​ជន​ជាតិ​ខ្លួន។​ ជាពិសេស​ទៀត​ រៀង​រាល់​ឆ្នាំ​ គ្រូ​បង្រៀន​ភាសា​ខ្មែរ​ តែង​រៀប​ចំ​សិក្សា​ស្រាវ​ជ្រាវ​ សរ​សេរ​និង​អនុវត្ត​គំ​និត​ច្នៃ​ប្រតិដ្ឋ​ បទ​ពិសោ​ធន៍ លើ​វិស័យ​អប់រំ​ជន​ជាតិ​ វិធី​សាស្រ្ត​បង្រៀន​និង​រៀន​វិញ្ញា​សាភា​សា​ខ្មែរ​ និង​បាន​ក្រុម​ប្រឹក្សា​ពិនិត្យ​សម្រេច​នូវ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ បទ​ពិសោ​ធន៍ ថ្នាក់​ស្រុក​ និង​ខេត្ត​ទទួល​ស្គាល់។​ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​បង្កើត​ប្រ​ភព​ឯក​សារ​ស្រាវ​ជ្រាវ​សម្រាប់​គ្រូ​បង្រៀន​ និង​សិស្សា​នុសិស្ស​ ឱ្យ​មាន​វិធី​សាស្រ្ត​បង្រៀន​និង​រៀន​កាន់​តែល្អ​ប្រ​សើរ។​ “នេះ​ក៏​ជា​មូល​ហេតុ​ដ៏​សំ​ខាន់​ ដើម្បី​ខេត្ត​អាង​យ៉ាង​អនុវត្ត​សម្រេច​នូវ​ការ​កៀរ​គរ​កុមារ​ជន​ជាតិ​ភាគ​តិច​ចូល​រៀន​ត្រូវ​តាម​កម្រិត​អា​យុ​នៅ​កម្រិត​បឋម​សិក្សា​ និង​សិស្ស​ជន​ជាតិ​ភាគ​តិច​សម្រេច​កម្ម​វិធី​សិក្សា​គ្រប់​កម្រិត។​ សំ​ខាន់​ជាង​គេ គឺអតុល្យ​ភាព​ខាង​គុណ​ភាព​សិក្សា​របស់​សិស្ស​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ក្នុង​អំ​ឡុង​ប៉ុន្មាន​ឆ្នាំ​កន្លង​នៅ​ខេត្ត​អាង​យ៉ាង​ សន្សឹម​ៗ​បាន​កាត់​បន្ថយ​គម្លាត​” លោក​ត្រឹង​ត្វឹង​ខាញ់​ បាន​ឱ្យ​ដឹង​ដូច្នេះ។​

ថ្វី​ដ្បិត​ដូច្នេះ​ក៏​ដោយ​ តាម​ប្រ​សាសន៍​លោក​ត្រឹង​ត្វឹង​ខាញ់​ ខេត្ត​មិន​ទាន់​ពង្រីក​បាន​ទម្រង់​បង្រៀន​ភាសា​ជន​ជាតិ​ភាគ​តិច​នៅ​តាម​សាលា​បឋម​សិក្សា​ និង​អនុវិទ្យា​ល័យ​ដទៃ​ទៀត​នៅ​តំ​បន់​ដែល​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​ច្រើន​កុះ​ករ​នៅ​ឡើយ​ ដោយ​សារ​ខ្វះ​គ្រូ​បង្រៀន។​ គ្រូ​បង្រៀន​ភាសា​ជន​ជាតិ​ភាគ​តិច​ (ពិសេស​ គឺភាសា​ចាម) មិន​ទាន់​បាន​បញ្ជូន​ទៅ​បណ្តុះ​បណ្តាល​ឬ​បំ​ពាក់​បំ​ប៉ន​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ធ្វើ​ឱ្យ​សុក្រឹត​តាម​សេច​ក្តី​កំ​ណត់​នៅ​ឡើយ។​ ព្រោះ​ហេតុ​នោះ​ “ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ គប្បី៖ មាន​គោល​នយោ​បាយ​ឧបត្ថម្ភ​ថវិកា​ដល់​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វិហារ​ឥស្លាម លោក​គ្រូ​ អ្នក​គ្រូ ។​ល។​ ក៏​ដូច​ជា​ផ្គត់​ផ្គង់​សៀវ​ភៅ​និង​ឧបករណ៍​សិក្សា​នៅ​តាម​វត្ត​អា​រាម​ និង​វិហារ​ឥស្លាម​ដែល​មាន​បង្រៀន​ភាសា​ជន​ជាតិ​ភាគ​តិច​។​ មាន​គោល​នយោ​បាយ​ធ្វើ​ឱ្យ​សុក្រឹត​គ្រូ​បង្រៀន​ភាសា​ជន​ជាតិ​ភាគ​តិច​សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​ជាក់​ស្តែង​របស់​ភូមិ​ភាគ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​កាន់​តែ​ខ្ពស់​របស់​សង្គម​” លោក​ត្រឹង​ត្វឹង​ខាញ់​ បាន​លើក​ជា​សំ​ណើដូច្នេះ៕​  

                    ថាញ​ឡុង​ - វិមាន

ចែករំលែកអត្ថបទ