ប្រព័ន្ធសាលាជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តសុកត្រាំង តែងមានកម្មាភិបាលពេទ្យប្រចាំការនិងមានថ្នាំពេទ្យសព្វគ្រប់ ដើម្បីថែទាំបានល្អសុខភាពដល់សិស្សសាលា។
សិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង មកសុំថ្នាំពេទ្យត្រូវកត់ឈ្មោះចូល
បញ្ជីដើម្បីកម្មាភិបាលពេទ្យផ្តល់ថ្នាំ។
យោងតាមប្រសាសន៍លោកគ្រូ ឡៀងហៀងសឺ នាយកអនុវិទ្យាល័យជនជាតិអន្តេវាសិកស្រុកឡុងភូ ឱ្យដឹង៖ ទូទាំងសាលាមានសិស្សអន្តេវាសិកជាង២៨០នាក់ ដូច្នេះ ការងាររក្សាសុវត្ថិភាព អនាម័យម្ហូបអាហារនិងថែទាំសុខភាពជូនប្អូនៗ សិស្សានុសិស្ស ត្រូវបានសាលាយកចិត្តទុកដាក់យ៉ាងពិសេស។ ជារៀងរាល់ថ្ងៃ កម្មាភិបាលពេទ្យតែងយកសំណាកចំណីអាហាររក្សាទុកក្នុងទូទឹកកក ព្រមទាំងត្រួតពិនិត្យផ្ទះបាយនិងទឹកផឹកជារឿយៗ ដើម្បីធានាសុវត្ថិភាពដល់សិស្សសាលា។ ចំណែកបន្ទប់សុខាភិបាល ត្រូវបានរដ្ឋវិនិយោគទិញថ្នាំពេទ្យនិងបំពាក់គ្រឿងឧបរណ៍ពេទ្យសព្វគ្រប់សម្រាប់បម្រើការងារថែទាំសុខភាពបឋមជូនសិស្សសាលា។ គ្រូពេទ្យ ឡឹមង៉ា កម្មាភិបាលពេទ្យនៃអនុវិទ្យាល័យឡុងភូ ឱ្យដឹង៖ “ធម្មតាប្អូនៗសិស្សានុសិស្ស មកបន្ទប់សុខាភិបាល សំខាន់គឺសុំថ្នាំសម្រាប់ព្យាបាលជំងឺសាមញ្ញៗ មានដូច៖ ក្អក ឈឺក្បាល ផ្តាសាយ ឈឺបំពង់ក ចុកពោះ ក្តៅខ្លួន។ល។ និងមានប្អូនៗខ្លះបាក់កម្លាំងត្រូវបញ្ចូលសេរ៉ូម។ រវាង៣ខែខ្ញុំពិនិត្យទូថ្នាំពេទ្យម្តង ប្រសិនសង្កេតឃើញខ្វះមុខថ្នាំណាក៏រាយការណ៍ទៅគណៈនាយកសាលា ដើម្បីទិញបំពេញបន្ថែមឱ្យគ្រប់ ម៉្លោះហើយជាច្រើនឆ្នាំមកនេះ សាលាតែងធានាបានល្អនូវការថែទាំសុខភាពបឋមជូនសិស្សានុសិស្ស។ ជាពិសេស សាលាពុំទាន់កើតមានស្ថានភាពពុលចំណីអាហារឡើយ”។
សាលាជនជាតិអន្តេវាសិកជាសាលាមានលក្ខណៈពិសេស គឺសិស្សស្នាក់នៅក្នុងសាលាទាំង១០០% ដូច្នេះ ផ្នែកអប់រំអាទិភាពចាត់បញ្ជូនកម្មាភិបាលពេទ្យពី១-២នាក់ ធានាប្រចាំការ២៤/២៤ម៉ោង ដើម្បីថែទាំសុខភាពសិស្សសាលា។ លោកគ្រូថាច់អាញទូ នាយករងវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿងសុកត្រាំង ឱ្យដឹង៖ “សាលាបានផ្នែកអប់រំចាត់បញ្ជូនកម្មាភិបាលពេទ្យ២នាក់ប្រចាំការ២៤/២៤ម៉ោង ដើម្បីបម្រើការថែទាំសុខភាពជូនសិស្សសាលាឱ្យបានល្អ។ កម្មាភិបាលពេទ្យរបស់សាលា សំខាន់គឺពិនិត្យនិងផ្តល់ថ្នាំព្យាបាលជំងឺសាមញ្ញមួយចំនួនដូច៖ ឈឺក្បាល ផ្តាសាយ ចុកពោះ ។ល។ ប្រសិនបើប្រទះឃើញករណីជំងឺធ្ងន់ ក៏បញ្ជូនទៅមន្ទីរពេទ្យពហុព្យាបាលខេត្ត។ ក្រៅពីនោះ ក៏បានសហការជាមួយមជ្ឈមណ្ឌលសុខាភិបាលក្រុងសុកត្រាំង រៀបចំពិនិត្យសុខភាពតាមពេលកំណត់ដល់សិស្ស។ ធ្វើការត្រួតពិនិត្យជាប្រចាំពីសុវត្ថិភាពអនាម័យម្ហូបអាហារនៅកន្លែងផ្ទះបាយនិងទឹកផឹក ធានាសុខភាពជូនសិស្ស។ ហេតុនេះ សិស្សានុសិស្ស មានសុខភាពល្អ ស្ងប់អារម្មណ៍សិក្សារៀនសូត្រ សម្រេចបានលទ្ធផលល្អ” ។
ទន្ទឹមនឹងនោះ សាលាជនជាតិអន្តេវាសិកទាំងអស់ ថែមទាំងបង្កើនការអប់រំពីសុខភាព បង្ការទប់ស្កាត់ជំងឺឆ្លង រក្សាអនាម័យបរិស្ថានក្នុងបរិវេណសាលា ម្ល៉ោះហើយកាត់បន្ថយនិងទប់ស្កាត់បានជំងឺឆ្លង រួមចំណែកធានាល្អសុខភាពជូនសិស្សខ្មែររៀននៅសាលា៕
យ្វីអាញ-មុនី