23/10/2023 - 16:45

បង្ក​សម្ទុះ​លើក​កម្ពស់​គុណ​ភាព​អប់រំ​ជន​ជាតិ​

រយៈ​ពេល​កន្លង​ ក្រៅ​ពី​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​ តាម​រយៈ​ការ​វិនិ​យោគ​កសាង​សាលា​រៀន​ បែង​ចែក​គ្រូ​បង្រៀន​ ភូមិ​ភាគ​នា​នា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ នៅ​ទាំង​ផ្តុំ​កម្លាំង​លើក​កម្ពស់​គុណ​ភាព​អប់រំ​ជន​ជាតិ​នៅ​រាល់​កម្រិត​សិក្សា​ជា​បន្ត​បន្ទាប់​ផង​ដែរ។​

សិស្ស​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​គៀង​យ៉ាង​ ចូល​រួម​សកម្ម​ភាព​របស់​
សាលាខណៈពេលនៅអន្តេវាសិកដ្ឋាន។

ការ​អភិវឌ្ឍ​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ កំ​ពុង​បាន​ភូមិ​ភាគ​នា​នា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​អនុវត្ត​ល្អ។​ វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​វិនិ​យោគ​កសាង​តាម​ទិស​បទ​ដ្ឋាន​ជាតិ​។​ អ្នក​គ្រូ​ធីហុង​វ៉ាង​ នា​យក​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ហ្គក្វាវ ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង៖ “សាលា​បាន​វិនិ​យោគ​ព្រមៗ​គ្នា​ ចាប់​ពី​មូល​ដ្ឋាន​សម្ភារៈ​រហូត​ដល់​គ្រឿង​ឧបករណ៍​ផ្សេងៗ​និង​កំ​ពុង​រង់​ចាំ​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ”។​ បច្ចុប្បន្ន​ ខេត្ត​គៀង​យ៉ាង​ មាន​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​៦ អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​រៀន​សូត្រ​របស់​កូន​ចៅ​ជន​រួម​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​សាស្រ្ត។​ បច្ចុប្បន្ន​ ទូទាំង​ខេត្ត​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​ជាង​១.៦០០នាក់ កំ​ពុង​រៀន​អន្តេ​វា​សិក​។​ បង​ស្រី​ធី​ឡាញ់​ នៅ​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គក្វាវ ឱ្យ​ដឹង​៖ “ឆ្នាំ​នេះ​ កូន​ខ្ញុំ​បាន​ចូល​រៀន​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ ខ្ញុំ​ត្រេក​អរ​ណាស់។​ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ជាកម្ម​ករ​ ទៅ​ធ្វើ​ការ​តាំង​ពី​ព្រលឹម​ដល់​ព្រលប់។​ មាន​ថ្ងៃ​ខ្លះ​ធ្វើ​ការ​បន្ថែម​ម៉ោង​ កូន​ប្រុស​នៅ​ផ្ទះ​ម្នាក់​ឯង​ យើង​ធ្វើ​ការ​មិន​ស្ងប់​អា​រម្មណ៍​ឡើយ។​ ឥឡូវ កូន​នៅ​រៀន​សាលា​អន្តេ​វា​សិក​ បាន​រដ្ឋ​គិត​គូរ​ តាំង​ពី​ការ​ហូប​ចុក រៀន​សូត្រ​ និង​ទូន្មាន​ប្រៀន​ប្រ​ដៅ​ គ្រួ​សារ​ខ្ញុំ​នឹង​នរចិត្ត​ណាស់”។​

ខណៈ​ពេល​កម្រិត​សិក្សា​ចំ​ណេះ​ទូទៅ​បាន​វិនិ​យោគ​ព្រម​ៗ​គ្នា​ ប្រ​ភព​សិស្ស​ជន​ជាតិ​ភាគ​តិច​បញ្ចប់​កម្រិត​វិទ្យា​ល័យ​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ ហេតុ​នោះ​ ក្រៅ​ពី​កម្ម​វិធី​ជម្រើស​តាំង​ រៀន​តាម​អា​សយដ្ឋាន​ ភូមិ​ភាគ​នា​នា​នៅ​ទាំង​បង្ក​លក្ខណៈ​ដើម្បី​ប្អូន​ៗ​បាន​សិក្សា​មុខ​ជំ​នាញ​វិជ្ជា​ជីវៈផ្សេងៗ​នៅ​តាម​មហា​វិទ្យា​ល័យ​ និង​អនុ​មហា​វិទ្យា​ល័យ​ទៀត​ផង។​ ប្អូន​សើុង​ធីហុក​ហេវ កំ​ពុង​រៀន​គរុ​កោ​សល្យ​នៅ​សាកល​វិទ្យា​ល័យ​កឹង​ធើ ឱ្យ​ដឹង៖ “រៀន​គរុកោ​សល្យ​ ប្អូន​បាន​លើក​លែង​បង់​ថ្លៃ​សិក្សា​ ម្ល៉ោះ​ហើយ​ជួយ​កាត់​បន្ថយ​បន្ទុក​ដល់​ឪ​ពុក​ម្តាយ។​ ប្អូន​បាន​បុល​ទុន​ឧបត្ថម្ភ​ពី​ធនា​គារ​ គោល​នយោ​បាយ​សង្គម​ និង​ធ្វើ​ជា​គ្រូ​បង្រៀន​តាម​ផ្ទះ​ ដើម្បី​មាន​ថវិកា​ខ្លះ​ៗ​សម្រាប់​ការ​ហូប​ចុក ស្នាក់​នៅ​របស់​ខ្លួន​”។​

ក្រៅ​ពី​នោះ​ តាម​ថេរដី​កា​របស់​ព្រះ​ឧបជ្ឈាយ៍ ដាវ​ញឺ សមាជិក​គណៈ​អធិបតី​នៃ​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម អនុប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម វិទ្យា​ធិការ​នៃ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ ប្រ​ធាន​គណៈ​អភិបាល​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ក្រុង​កឹង​ធើ អនុប្រ​ធាន ​(មិន​ទទួល​បន្ទុក) គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ ព្រះ​ចៅ​អធិ​ការ​វត្ត​ពោធិ​សំ​រោង​ ក្រុង​កឹង​ធើ ពី​មុន​មក​សញ្ញា​បត្រ​នៅ​តាម​សាលា​ពុទ្ធិ​សិក្សា​និយាយ​រួម​ គ្រាន់​តែ​ប្រើ​ការ​បាន​ក្នុង​ផ្ទៃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​តែប៉ុណ្ណោះ​ ពេល​ចាំ​បាច់​សមណ​សិស្ស​ត្រូវ​តែ​ចុះ​ឈ្មោះ​រៀន​បន្ថែម​នៅ​តាម​សាលា​ចំ​ណុះ​ប្រ​ព័ន្ធ​អប់រំ​ជាតិ។​ អា​ស្រ័យ​ហេតុ​នោះ​ ចាប់​ពី​ឆ្នាំ​២០១៥ រហូត​មក​ វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​បាន​ចង​សម្ព័ន្ធ​ជា​មួយ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​សង្គម​និង​មនុស្ស​សាស្ត្រ​ សាកល​វិទ្យា​ល័យ​ជាតិ​ហា​ណូយ​ បើក​ថ្នាក់​បរិញ្ញា​សាសនា​វិទ្យា​។​ ក្រោយ​ពី​ប្រ​ឡង​បញ្ចប់​ សមណ​និស្សិត​មាន​សញ្ញា​បត្រ​ផ្នែក​ពុទ្ធិក​សិក្សា​ផង​និង​បរិញ្ញា​បត្រ​ផង។​ នេះ​ជា​ដំ​ណោះ​ស្រាយ​ជួយ​លើក​កម្ពស់​កម្រិត​វិជ្ជា​ដល់​សមណ​និស្សិត​ដែល​សិក្សា​ទាំង​ផ្លូវ​ពុទ្ធ​ចក្រ​និង​អា​ណា​ចក្រ។​ បច្ចុប្បន្ន​ វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ កំ​ពុង​បន្ត​បណ្តុះ​បណ្តាល​ បរិញ្ញា​បត្រ​និង​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ផ្នែក​សាសនា​វិទ្យា​តាម​រូប​ភាព​ខាង​លើ៕​

                                   ហា​ថាញ - វិមាន​

ចែករំលែកអត្ថបទ