រយៈពេលកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងមាមីងជនរួមជាតិខ្មែរនៅវាលរាបទន្លេគឺវឡុង បានបញ្ចេញកម្លាំងក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីជនរួមជាតិខ្មែរ។ ក្រៅពីការអភិរក្ស ជួសជុលវត្តអារាម បណ្ដាភូមិភាគនៅតំបន់ដីសណ្ដទន្លេគឺវឡុង បានផ្ដល់សច្ចានុមតិនូវគម្រោងជាច្រើនអំពីការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីជនរួមជាតិខ្មែរ។
សកម្មភាពវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរនៅខេត្តគៀងយ៉ាង។
សេចក្ដីសម្រេចលេខ ១៧១៩/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផ្ដល់សច្ចានុមតិលើកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១-២០៣០ ដំណាក់កាលទី១ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ ក្នុងនោះ មានគម្រោងទី៦ គឺអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ថ្លៃថ្លារបស់ជនជាតិភាគតិចផ្សារភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍ សំដៅស្ដារ អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណី បំពាក់បំប៉ន បណ្ដុះបណ្ដាលកម្មាភិបាលផ្នែកវប្បធម៌; ឧបត្ថម្ភមូលដ្ឋានសម្ភារៈ គ្រឿងឧបករណ៍វប្បធម៌សម្រាប់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដើម្បីលើកកម្ពស់កម្រិតទទួលផលអំពីវប្បធម៌សម្រាប់ជនរួមជាតិភាគតិច ផ្សារភ្ជាប់ជាមួយនឹងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ក្នុងនោះ អាទិភាពចំពោះជនជាតិដែលមានចំនួនមនុស្សតិច។ អនុវត្តសេចក្ដីសម្រេចលេខ ១៧១៩/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលភូមិភាគនានា ក្នុងតំបន់បានផ្សព្វផ្សាយអនុវត្តនូវគម្រោងជាច្រើន។ លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឱ្យដឹង ខេត្តបានផ្សព្វផ្សាយអនុវត្ត “គម្រោងអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរលើភូមិសាស្រ្តខេត្តគៀងយ៉ាង ដំណាក់កាល២០២១-២០២៥ សំដៅរួមចំណែក លើកកម្ពស់ជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិខ្មែរ”។ តាមការវាយតម្លៃរបស់ភូមិភាគ គម្រោងទទួលបានការឯកភាពខ្ពស់របស់សិប្បករនិងជនរួមជាតិខ្មែរ។ សិប្បករឆ្នើម យ័ញតៀង នៅស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង បង្ហើបឱ្យដឹង៖ “ជនរួមជាតិខ្មែរនៅខេត្តគៀងយ៉ាងនិយាយដោយឡែក និងតំបន់វាលរាបទន្លេគឺវឡុងនិយាយរួម មានអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ពិសេស។ ការអភិរក្សគឺជាការចាំបាច់ណាស់ ដើម្បីវប្បធម៌ខ្មែរបានបញ្ចូលជាមួយខឿនវប្បធម៌វៀតណាម ដិតដាមដោយអត្តសញ្ញាណជនជាតិ។ គោលនយោបាយអភិរក្សវប្បធម៌ខ្មែររបស់រដ្ឋាភិបាល ធ្វើឱ្យជនរួមជាតិខ្មែរកាន់តែជឿជាក់និងរួមចំណែកក្នុងដំណាក់ការអភិរក្ស”។
តំបន់វាលរាបទន្លេគឺវឡុងមានឃុំជាង ២២០ ចំណុះតំបន់ជនជាតិភាគតិចនៅខេត្ត ក្រុងចំនួន៩/១៣។ បក្សនិងរដ្ឋតែងយកចិត្តទុកដាក់ គិតគូរ វិនិយោគឧបត្ថម្ភ ព្រមជាមួយនោះ គឺការខិតខំប្រឹងប្រែងរបស់ភូមិភាគនីមួយៗ ម្ល៉ោះហើយ ទើបសេដ្ឋកិច្ច-សង្គមរីកចម្រើន គួបផ្សំនឹងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌រូបីនិងអរូបីរបស់ជនរួមជាតិនៃបណ្ដាជនជាតិ។ ទន្ទឹមនឹងនោះ គឺការឧបត្ថម្ភដល់ភូមិភាគនានាក្នុងការកសាងជួសជុលសំណង់ផ្សេងៗនៅតាមវត្តពុទ្ធសាសនាខ្មែរ; ប្រគេនភ្លេងពិណពាទ្យ ឧបត្ថម្ភបោះទូក-ងថ្មី រៀបចំយ៉ាងមហោឡារិក មហោស្រពវប្បធម៌របស់ជនរួមជាតិខ្មែរ៕
ហាថាញ - ពេជ្រសឿន