ក្នុងកម្មវិធីការងារនៅតំបន់វាលរាបទន្លេគឺវឡុងកន្លងហើយ នាយករដ្ឋមន្ត្រី ផាមមិញជិញ បានធ្វើការជាមួយគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ អំពីស្ថានភាពសេដ្ឋកិច្ច-សង្គម; ដោះស្រាយការលំបាក និងបញ្ហាជាប់ជំពាក់; ពិចារណាលើសំណើ និងអនុសាសន៍ សំដៅជំរុញខេត្តអភិវឌ្ឍយ៉ាងឆាប់រហ័ស និងចីរភាព។
នាយករដ្ឋមន្ត្រី ផាមមិញជិញ ធ្វើការជាមួយគណៈអចិន្រ្តៃយ៍
នៃគណៈកម្មាធិការបក្សខេត្តត្រាវិញ។
រាយការណ៍ជូននាយករដ្ឋមន្ត្រី និងក្រុមការងារ លេខាបក្សខេត្តត្រាវិញ លោក ង៉ោជីកឿង បានឱ្យដឹង ក្នុងបរិបទនៃកាលានុវត្តភាព ភាពងាយស្រួល ការលំបាកនិងបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា ក្រោមកិច្ចចង្អុលការរបស់មជ្ឈិម និងការខិតខំប្រឹងប្រែងរបស់ខេត្ត។ ក្នុងពាក់កណ្តាលដើមអាណត្តិ ២០២០ -២០២៥ ត្រាវិញទទួលបានលទ្ធផលសំខាន់ៗ។ រហូតដល់ពាក់កណ្តាលអាណត្តិ ខេត្តមានភាគកម្រិតសេដ្ឋកិច្ច-សង្គម ៧/២៧ សម្រេចនិងលើសគោលដៅ; ភាគកម្រិត ១០/២៧ សម្រេចពី ៧០% ឡើងទៅនិងមានភាគកម្រិត ៣/២៧ សម្រេចបានពី ៥១.៩% ទៅទល់នឹង ៧០%; ភាគកម្រិតសល់ពីនោះ គឺសម្រេចពី ៤១% ឡើងទៅ ខេត្តត្រាវិញបានលើកសំណើជូនរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ក្រសួង និងស្ថាប័ននានា ពិចារណា វិនិយោគលើការកសាងផ្លូវគមនាគមន៍តភ្ជាប់មួយចំនួនដូចជា៖ ដងផ្លូវមាត់សមុទ្រ ផ្លូវវាងក្រុងត្រាវិញ បង្កើនកម្រិតផ្លូវជាតិលេខ ៦០ ឆ្លងកាត់ខេត្តត្រាវិញ និងដងផ្លូវល្បឿនលឿនតភ្ជាប់ផ្លូវល្បឿនលឿនក្នុងខេត្តទៅតំបន់សេដ្ឋកិច្ចឌិញអាង ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់សេដ្ឋកិច្ចឌិញអាង សាងសង់កំពង់ផែទឹកជ្រៅឌិញអាង បឹងទឹកសាបលើទន្លេឡាងថែ.ជាពិសេសខេត្តបានស្នើរដ្ឋាភិបាលពិចារណា និងអនុម័តលើបញ្ហាមួយចំនួនទាក់ទងនឹងការអភិវឌ្ឍវាយោអគ្គិសនី និងអគ្គិសនីអ៊ីដ្រូសែន។
ថ្លែងសុន្ទរកថាបូកសរុបកិច្ចប្រជុំ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ ខេត្តត្រាវិញគឺជាខេត្តមួយដែលមានសក្ដានុពល និងឧត្តមភាពជាច្រើន; មានទីតាំងយុទ្ធសាស្ត្រខាងសេដ្ឋកិច្ច ការពារប្រទេសនិងសន្តិសុខ។ ជាមួយនឹងឆ្នេរសមុទ្រប្រវែង ៦៥ គីឡូម៉ែត្រ ត្រាវិញមានផ្លូវសំខាន់ទៅកាន់សមុទ្រក្នុងតំបន់វាលរាបទន្លេគឺវឡុង ជាខេត្តសំខាន់ខាងវិស័យសេដ្ឋកិច្ចសមុទ្រ មានសក្ដានុពលខ្លាំងខាងកសិផល ជលផលមានតម្លៃខ្ពស់ ទន្ទឹមនឹងនោះ ត្រាវិញ មានលក្ខណសម្បត្តិល្អសម្រាប់ការអភិវឌ្ឍទេសចរណ៍ ជីវស្ថានវប្បធម៌ និងប្រវត្តិសាស្រ្តដោយផ្អែកលើលក្ខណសម្បត្តិធម្មជាតិពិសេស វប្បធម៌ ចម្រុះជាតិសាសន៍ (កិញ ខ្មែរ ចិន) មានរមណីយដ្ឋាន កេរដំណែលប្រវត្តិសាស្ត្រ និងពិធីបុណ្យផ្សេងៗជាច្រើន។ នាយករដ្ឋមន្ត្រី បានស្នើត្រាវិញគប្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រស្នូល ដើម្បីបង្កើតការវិវឌ្ឍផ្លោះទៅមុខ ប្រកបដោយចីរភាពដោយផ្អែកលើសសរស្តម្ភទាំងនោះ។ នោះគឺ កសិកម្មបច្ចេកវិទ្យាខ្ពស់ជាមួយនឹងគំនិតសេដ្ឋកិច្ចកសិកម្ម; សេដ្ឋកិច្ចសមុទ្រជាកម្លាំងជំរុញ; ឧស្សាហកម្មផ្តោតលើការកែច្នៃ កសិផល និងថាមពលបង្កើតឡើងវិញ; ជំរុញកំណើនបៃតង ការផ្លាស់ប្តូរឌីជីថល ផ្លាស់ប្ដូរ ច្នៃប្រតិដ្ឋ និងធនធានមនុស្សគុណភាពខ្ពស់; ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធសង្គម ទីក្រុងវិនិយោគព្រមៗគ្នា និងទាន់សម័យ....៕
យោង៖ ទីភ្នាក់ងាសារព័ត៌មានវៀតណាម- វ៉ាន់តឹន