យោងតាមស្ថិតិរបស់ផ្នែកសុខាភិបាល ក្នុងរយៈពេល១០ឆ្នាំមកនេះ អត្រានៃមនុស្សធាត់ លើសទម្ងន់នៅប្រទេសយើង កើនឡើងទ្វេដង ភាគច្រើនគឺនៅតំបន់ដីក្រុង បង្កជាសម្ពាធដ៏ធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាល។
រូបថតជាឧទាហរណ៍។
មុននឹងទៅជួបគ្រូពេទ្យ មានមនុស្សជាច្រើនបានអនុវត្តរបបអាហារសម្រកទម្ងន់ជាដាច់ខាត ដូចជារបបអាហារគ្មានជាតិ ម្សៅជាតិម្លាន់ ឬអនុវត្តរបបទទួលទានអាហារ ដាច់រយៈពីគ្នា ផឹកប្រភេទថ្នាំសម្រកទម្ងន់ជាដើម។ ក្នុងពេលនោះ សមាសភាពចម្បងនៃជាតិម្សៅគឺ carbohydrate ប្រភពផ្គត់ផ្គង់ថាមពលដ៏សំខាន់សម្រាប់រាងកាយ អាស្រ័យដោយអង់ស៊ីមនិងអេនហ្សែម ក្នុងប្រព័ន្ធរំលាយអាហារបំលែងទៅជា glucose ថាមពលជួយឱ្យរាងកាយដំណើរការ រួមទាំងការចលនារបស់ខួរក្បាល។ បើផ្អាកទទួលទានជាតិម្សៅនឹងប៉ះពាល់ដល់ glucose ផ្គត់ផ្គង់ដល់កោសិកាខួរក្បាល ចរន្តឈាមចុះទាប ធ្វើឱ្យរសេះរសោះ អស់កម្លាំង ចួនកាលរហូតដល់សម្លប់ក៏មាន។ អ្នកដែលសម្រកទម្ងន់ដោយមិនទទួលទានជាតិម្សៅក្នុងរបបអាហារ មាននិន្នាការទទួលទាន សាច់ច្រើនជាង ដើម្បីបំពេញថាមពលដែលខ្វះខាតនោះ។ រីឯក្នុងសាច់មានជាតិម្លាន់ច្រើន អាចបណ្តាលឱ្យកើនជាតិខ្លាញ់ក្នុងឈាម និងកើតជំងឺរលាកសន្លាក់ហ្គោដ។ល។ អ្នកដែលមានជំងឺរុាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម ប្រសិនបើកាត់បន្ថយទាំងស្រុងរបបទទួលទានគ្មានជាតិម្សៅ នឹងគ្រោះថ្នាក់ខ្លាំងណាស់ ងាយធ្វើឱ្យសម្ពាធឈាមចុះទាប។ បរិមាណជាតិស្ករក្នុងឈាមរបស់អ្នកជំងឺចុះទាបពេក មិនល្អក្នុងដំណាក់ការព្យាបាល ឬធ្វើឱ្យលំបាកក្នុងដំណាក់ ការពិនិត្យតាមដានសម្ពាធឈាម។
យោងតាមបណ្ឌិត វេជ្ជបណ្ឌិត ត្រឹងខាញ់យ៉ឹង ប្រធានផ្នែកមីក្រូសារជាតិនៃវិទ្យាស្ថានអាហារូបត្ថម្ភជាតិ បញ្ហាសុខភាពរាងកាយ វាទាក់ទងដោយផ្ទាល់ជាមួយនឹងអាហារូបត្ថម្ភនិងការចលនារៀងរាល់ថ្ងៃ។ រាងកាយលើសទម្ងន់ ជាលទ្ធផលនៃរបបអាហារគ្មានតុល្យភាព ដែលប្រព្រឹត្តទៅក្នុងរយៈពេលយូរ ដូច្នេះ បើចង់ប្ដូរផ្លាស់ទាមទារត្រូវមានការព្យាយាម ត្រូវធ្វើអន្តរាគមន៍តាំងពីអាហារូបត្ថម្ភនិងការចលនាតាមទិសដៅមានប្រយោជន៍សម្រាប់រាងកាយ។
តាមអ្នកឯកទេសផ្នែកអាហារូបត្ថម្ភ របបតុល្យភាពថាមពល រួមមានជាតិគ្លុយស៊ីតស្រូបអត្រាប្រមាណ៦០-៦៥% ជាតិម្លាន់ស្រូបអត្រាប្រមាណ២០-២៥% និងជាតិប្រូតេអីនប្រមាណ ១៥-២០% ក្នុងចំនួនថាមពលដែលបានបំពេញ។ ទន្ទឹមនឹងនោះ ត្រូវរក្សាតុល្យភាពប្រភពចំណីអាហារដែលចម្អិនពីធញ្ញជាតិនិងសាច់។ ទទួលទានឱ្យបានច្រើនមុខក្នុងរបបអាហារប្រចាំថ្ងៃ ធានាផ្គត់ផ្គង់គ្រប់ជាតិបំប៉នដល់តម្រូវការរបស់រាងកាយ រួមទាំងសារជាតិគ្លុយស៊ីត ប្រភេទគ្រាប់; សាច់និងគ្រឿងសមុទ្រ ក្រុមស៊ុតនិងផលិតផលផ្សេងៗ; ទឹកដោះនិងផលិតផលច្នៃពីទឹកដោះ; ក្រុមបន្លែ ផ្លែឈើ មើម ។ល។ អាចបែងទទួលទានជាច្រើនលើកក្នុងថ្ងៃ សមស្របនឹងស្ថានភាពរាងកាយនិងថាមពលដែលបាត់ទៅ។ ទឹកដោះនិងផលិតផលច្នៃពីទឹកដោះ ក៏បានអ្នកឯកទេសអាហារូបត្ថម្ភលើកទឹកចិត្តឱ្យទទួលទាន។ ទឹកដោះមានបរិមាណជាតិបំប៉ន តុល្យភាព គប្បីដាក់បញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃទាំងមនុស្សធំនិងកូនក្មេង។ ដោយផ្អែកតាមស្ថានភាពនៃរាងកាយនិងតម្រូវការជាតិបំប៉នតាមកម្រិតអាយុ អាចជ្រើសរើសប្រភេទទឹកដោះនិងផលិតផលច្នៃពីទឹកដោះឱ្យសមស្រប។
ដើម្បីសម្រកទម្ងន់ប្រកបដោយវិទ្យាសាស្រ្ត សុវត្ថិភាព ប្រសិទ្ធភាព គប្បីធានាគោលកាណ៍ ថាមពលដែលបំពេញតិចជាងថាមពលដែលបាត់ទៅ។ តាមរយៈនោះ អនុវត្តរបបទទួលទានតុល្យភាព កាត់បន្ថយថាមពល ទន្ទឹមនឹងនោះ ត្រូវធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ។ អង្គការសុខភាពពិភពលោក ផ្ដល់អនុសាសន៍ គ្រប់គ្នាចាំបាច់ត្រូវធ្វើលំហាត់ប្រាណស្រាលៗ តាមរយៈសកម្មភាពប្រចាំថ្ងៃ ដូចជា ដើរ ការឡើងចុះជណ្ដើរកាច់ពី៤០-៥០នាទីក្នុងមួយថ្ងៃ។ ក្នុងមួយសប្ដាហ៍ ធ្វើលំហាត់ប្រាណដោយសកម្មភាពសមស្របពីកម្រិតមធ្យមទៅធ្ងន់ឱ្យបានពី២-៣ពេល ទៅតាមស្ថានភាពសុខភាព៕
ធូសឿង-ពេជ្រសឿន