បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ទើបសហការជាមួយប៉ុស្ដិ៍ការពារព្រំដែនអាងថាញ់បា (ស្រុកកូវឡាវយុង) ឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ និងប៉ុស្ដិ៍ការពារព្រំដែនវិញហាយ វិញចូវ ឡាយហ្វា (ទីរួមខេត្តវិញចូវ) បានរៀបចំនូវកិច្ចប្រជុំជាច្រើនលើកដើម្បីឃោសនា ផ្សព្វផ្សាយអប់រំច្បាប់ដល់កម្មាភិបាល អ្នកនេសាទ និងប្រជាជននៅតំបន់ព្រំដែនជិត១.០០០នាក់។
កម្មាភិបាលប៉ុស្ដិ៍ការពារព្រំដែនជូនទង់ជាតិដល់អ្នកនេសាទ។
ក្នុងកិច្ចប្រជុំ អ្នកតំណាងទាំងឡាយបានផ្សព្វផ្សាយនូវមាត្រាច្បាប់កំណត់ពីមុខងារ ភារកិច្ច សិទ្ធិអំណាចរបស់កងទ័ពការពារព្រំដែន តំបន់ព្រំដែន; ទង្វើដែលត្រូវហាមប្រាម កាតព្វកិច្ចរបស់ស្ថាប័ន អង្គការ បុគ្គល រដ្ឋអំណាចមូលដ្ឋាន ក្នុងការអនុវត្តភារកិច្ចនៅតំបន់ព្រំដែនសមុទ្រ។ បទបញ្ជាលេខ ០១/CT-TTg ចុះថ្ងៃទី០៩-១-២០១៥ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្ដីពីការផ្សព្វផ្សាយអនុវត្តចលនា “ទូទាំងប្រជាជនចូលរួមការពារអធិបតេយ្យដែនដី សន្តិសុខព្រំដែនជាតិក្នុងស្ថានភាពថ្មី”។ ទន្ទឹមនឹងនោះ អង្គភាពបានគួបផ្សំផ្ដល់ព័ត៌មាន ផ្សព្វផ្សាយពីសេចក្ដីកំណត់របស់ EC អំពីការទាញយកផលសមុទ្រ ក្នុងនោះ ផ្តោតសំខាន់ទៅលើទង្វើ១២ យ៉ាង ដែលទាញយកផលសមុទ្រខុសច្បាប់ IUU។ កិច្ចចង្អុលការរបស់រដ្ឋាភិបាល ក្រសួង ផ្នែក មូលដ្ឋានពីការបង្ការ ទប់ស្កាត់សកម្មភាពទាញយកផលសមុទ្រខុសច្បាប់ IUU...៕
យ្វីអាញ-ត្រឹងរ៉ូន