25/09/2023 - 15:39

លំ​​នឹង​ការ​រៀន​សូត្រ​ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់រំ

បន្ទាប់​ពី​បើក​បវេសន​កាល​ជិត​មួយ​ខែ ឃើញ​ថា​សាលា​រៀន​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច តំ​បន់​វាល​រាប់​ទន្លេ​គឺវ​ឡុង មាន​ភាព​លំនឹង​ជា​បណ្តើរៗ​ ឈាន​ដល់​ការ​លើក​កម្ពស់​គុណ​ភាព​អប់រំ។

 ម៉ោង​ប្រ​ជុំ​ជីវ​ភាព​នៅ​ដើម​សប្តាហ៍​​របស់​សិស្ស​អនុវិទ្យា​ល័យ​​ជន
​ជាតិអន្តេ​វា​សិកស្រុក​ហ្គក្វាវ ។

លោក​ហ្វិញ​វ៉ាន់​ហ្វាច ប្រ​ធាន​ការិយា​ល័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ស្រុក​កើ-ដ ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍៖ “អា​ស្រ័យ​មាន​ការ​ត្រៀម​លក្ខណៈ​តាំង​ពី​ដំ​បូង​មក ទើប​សា​លា​រៀន​លើ​ភូមិ​សាស្រ្ត​និយាយ​រួម និង​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ដូច​ជា៖ ថើយ​ដុង, ថើយ​ស្វឹង, ដុង​ថាំង, និង​កើ-ដ ។ល។ មិន​ចំ​ណាយ​ពេល​ច្រើន​ដើម្បី​លំនឹង​ថ្នាក់​រៀន​ឡើយ។ ស្ថាន​ភាព​ខ្វះ​គ្រូ​បង្រៀន​ក៏​បាន​ការិយា​ល័យ​ម្ចាស់​ការ​ចាត់​ចែង​គ្រូ​បង្រៀន​ទទួល​បន្ទុក ដើម្បី​​ដំ​ណើរ​ការ​កម្ម​វិធី​ត្រូវ​តាម​ពេល​កំ​ណត់” ។

អនុវត្តន៍​តាម​កិច្ច​ចង្អុល​ការ​របស់​ផ្នែក​អប់រំ  សា​លា​រៀន​តំបន់​ជន​ជាតិភាគ​តិច​នៅ​ស្រុក​កើ-ដ ក៏​បាន​អនុវត្ត​ល្អ​ការ​គិត​គូរ​ដល់​សិស្សា​នុសិស្ស។ លោក​គ្រូ​ដោ​ដាក់​ហ្វាង នា​យក​សា​លា​បឋម​សិក្សា​ថើយ​ដុង២ មាន​ប្រ​សាសន៍៖ “ មុន​និង​ក្រោយ​ពី​បើក​បវេស​នកាល សាលា​បាន​សំ​ណូម​ពរ​គ្រូ​បង្រៀន ទទួល​បន្ទុក​ត្រួត​ពិនិត្យ​មើល​ស្ថាន​ភាព​សិស្សា​នុសិស្ស​ឡើង​វិញ។ បើ​ប្រ​ទះ​ឃើញ​សិស្ស​ណា​មាន​ការ​លំ​បាក រាយ​ការណ៍​ជា​បន្ទាន់​ដល់​ក្រុម​ប្រឹក្សា គរុកោ​សល្យ​របស់​សា​លា ដើម្បី​រួម​គ្នា​រក​វិធី ឧបត្ថម្ភ​និង​ជួយ​ប្អូនៗ​ស្ងប់​អា​រម្មណ៍​រៀន​សូត្រ”។ នៅ​ស្រុក​កើ-ដនេះដ​ដែល លោក​គ្រូ​ឡេ​វ៉ាន់​យុង នា​យក​វិទ្យា​ល័យ​ត្រឹង​ង៉ុក​ហ្វាំង ឱ្យដឹង៖ សាលា​មាន​កម្រិត​សិក្សា​២​កម្រិត គឺ​អនុវិទ្យា​ល័យ និង​វិទ្យា​ល័យ​ ហើយ​ការ​ងារ​ចាត់​ចែង​គ្រូ​បង្រៀន​ក៏​មាន​ភាព​ងាយ​ស្រួល។ គ្រូ​បង្រៀន​ វ័យ​ក្មេង​របស់​សាលា​ក៏​ស្ម័គ្រ​ចិត្ត​ជួយ​ជំ​នួស​គ្នា ដើម្បី​មិត្ត​រួម​អា​ជីព​មាន​ឱកាស​រៀន​សូត្រ លើក​កម្ពស់​កម្រិត​វិជ្ជា ដូច្នេះ កង​ជួរ​គ្រូ​បង្រៀន​របស់​ សាលា​កាន់​តែ​មាន​គុណ​ភាព ឆ្លើយ​តប​តម្រូវ​ការ​បង្រៀន​តាម​កម្ម​វិធីអប់រំ​ចំ​ណេះ​ទូទៅ​ថ្មី។

 សិស្សា​នុសិស្ស​នៅ​ក្រុង​កឹង​ធើ សប្បាយ​រីក​រាយ​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី។

ឆ្នាំ​សិក្សា ​២០២៣​-២០២៤ ខេត្ត​វិញ​ឡុង មាន​សិស្ស​ជាង​២១០.​០០០​នាក់ នៅ​គ្រប់​កម្រិត។ ការ​ងារ​ត្រៀម​បម្រុង​បាន​ផ្នែក​អប់រំ​អនុវត្ត​ល្អ ​ដូច្នេះ សិស្ស​និង​គ្រូ​មិន​ជួប​ការ​លំ​បាក​នៅ​ពេល​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​។ អ្នក​គ្រូ​ប៊ូយ​ហុង​ណាម នាយក​សាលា​មត្តេយ្យ​សាវ​ម៉ាយ ឃុំ​ដុង​ថាញ់​ ទីរួម​ខេត្ត​ប៊ិញ​មិញ ឱ្យដឹង៖ “ក្នុង​រដូវ​វិស្សម​កាល សា​លា​បាន​រៀប​ចំ​ជួស​ជុល​មូល​ដ្ឋាន​សម្ភារៈ បន្ទប់​រៀន បំ​ផុត​គឺ​សាខា​សាលា​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ទន្ទឹម​នឹង​នោះ ក៏​ចាត់​គ្រូ​បង្រៀន​ជន​ជាតិ​ខ្មែរ​ឱ្យ​ចូល​រួម​ជា​មួយ​ភូមិ​ភាគ​ដើរ​ចលនា​សិស្ស​ចូល​រៀន។ សាលា​រៀន​កសាង​មាំ​ទាំ ហើយ​គ្រូ​បង្រៀន​ចេះ​ភាសា​ជន​ជាតិ ដូច្នេះ ការ​ងារ​ចលនា​សិស្ស​ចូល​រៀន​របស់​សាលា​សម្រេច​តាម​ភាគ​កម្រិត​ប្រ​គល់​ឱ្យ”។

ជា​សាលា​មួយ​មាន​លក្ខណៈ​ពិសេស​របស់​ខេត្ត​គៀង​យ៉ាង អ្នក​គ្រូ​ធីហុង​វ៉ាង នា​យក​សា​លា​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​ហ្គក្វាវ​ មាន​ប្រ​សាសន៍៖ “ការ​ងារ​ជម្រើស​សិស្ស​របស់​សាលា​មាន​ភាព​ងាយ​ស្រួល បន្ទាប់​ពី​ថ្ងៃ​បើក​បវេស​នកាល គ្រូ​និង​សិស្ស​របស់​សាលា ផ្តោត​ លើ​ការ​បង្រៀន​និង​រៀន​ប្រ​កប​ដោយ​គុណ​ភាព”៕

                               ហាថាញ-ត្រឹងរ៉ូន

ចែករំលែកអត្ថបទ