ដើម្បីជួយកសិករដាំក្រូចឆ្មារគ្មានគ្រាប់ ចៀសវាងការដាំ “បានផល តម្លៃចុះថោក” សមាគមកសិករឃុំលឿងហ្វា A ស្រុកចូវថាញ់ ខេត្តត្រាវិញ បានសហការប្រមូលទិញផលិតផលពីកសិករ។
បងសើុងហាយផុង នៅភូមិដៃទែនកំពុងថែទាំក្រូចឆ្មារគ្មានគ្រាប់។
លោកថាច់ចន្ធី ប្រធានសមាគមកសិករឃុំលឿងហ្វាA ឱ្យដឹង៖ “ដើម្បីជួយកសិករបង្វែររចនាសម្ព័ន្ធផលិតកម្មមានប្រសិទ្ធភាព បង្កើនប្រាក់ចំណូល មូលនិធិឧបត្ថម្ភកសិកររបស់សមាគមបានជួយកសិករចំនួន៣៤ នាក់ លើភូមិសាស្ត្រភូមិចុងទ័ព ភូមិសម្តេច ភូមិដៃទែន ភូមិតឹងង៉ាយនិងភូមិស្ពឺ ដាំក្រូចឆ្មារ គ្មានគ្រាប់ចំនួន១៥,៣៥ហិកតា សរុបថវិកា ឧបត្ថម្ភ៥០០លានដុង។ ខណៈពេលកសិករចូលរួមទម្រង់ត្រូវបានក្រុមហ៊ុនចំកាត់សមាជិកមួយ The Fruit Republic ផ្ដល់ពូជដំណាំ ណែនាំបច្ចេកទេស និងប្រមូលទិញផលិតផលក្នុងតម្លៃ (ទាបបំផុត) ១០.០០០ដុង/គ.ក។ ប្រសិនបើទីផ្សារតម្លៃខ្ពស់ជាងនឹងទិញខ្ពស់ជាង សន្យាទិញខ្ពស់ជាងតម្លៃទីផ្សារប្រមាណ ៣.០០០ ដុង/គ.ក”។
បងសើុងហាយផុង (ខាងស្ដាំ) កំពុងដោះដូរពីការថែទាំក្រូចឆ្មារគ្មានគ្រាប់។
បងសើុងហាយផុង នៅភូមិដៃទែន ឱ្យដឹង៖ “សមាគមកសិករឃុំ បានចុះមកចលនាឱ្យកសាងទម្រង់ដាំក្រូចឆ្មារគ្មានគ្រាប់ ហើយត្រូវបានក្រុមហ៊ុនប្រមូលទិញផលិតផល រូបខ្ញុំផ្ទាល់និងកសិករនៅទីនេះរីករាយត្រេកអរណាស់។ ដូច្នេះ គ្រួសារខ្ញុំមិនអល់អែកក្នុងការបង្វែរផ្ទៃដី៣២កុង ផលិតស្រូវផ្តល់ទិន្នផលទាប ងាកមកដាំក្រូចឆ្មារគ្មានគ្រាប់វិញ។ បច្ចុប្បន្ន ក្រូចឆ្មារដាំបាន៤ខែ កំពុងលូតលាស់ល្អ។ បើតាមដឹង ក្រូចឆ្មារគ្មានគ្រាប់ តាំងពីដាំរហូតដល់ប្រមូលផលមានរយៈពេលប្រមាណ១៨ខែ ទិន្នផលសម្រេចពី៣-៥តោន/កុង/ឆ្នាំ ត្រូវបានក្រុមហ៊ុនប្រមូលទិញក្នុងតម្លៃ១០.០០០/គ.ក។ តាមការប៉ាន់ស្មានរបស់ខ្ញុំ ដើម្បីបានក្រូចឆ្មារ គ្មានគ្រាប់ ១ គ.ក ត្រូវចំណាយថវិកាប្រមាណ ៥.០០០ដុង/គ.ក បើក្រុមហ៊ុនធានាទិញក្នុងតម្លៃ ១០.០០០ដុង/គ.ក ទិន្នផលសម្រេច៤តោន/កុង ក្រោយពីទូទាត់រួចស្រេចកសិករចំណេញបាន២០លានដុង/កុង/ឆ្នាំ ខ្ពស់ជាងច្រើនបើប្រៀបធៀបនឹងការផលិតស្រូវ”។
ពូថាច់ធនសិរី នៅភូមិដៃទែន ឱ្យដឹង៖ “ខ្ញុំចូលរួមទម្រង់ដាំក្រូចឆ្មារគ្មានគ្រាប់បាន៥កុង ក្រូចឆ្មារកំពុងលូតលាស់ល្អ ហើយបានរដ្ឋជំនួយដើមទុន ក្រុមហ៊ុនធានាទិញផលិតផលនិងណែនាំបច្ចេកទេសថែទាំ ៘ ខ្ញុំត្រេកអរណាស់។ ក្រៅពីការដាំក្រូចឆ្មារ ខ្ញុំក៏បានដាំឆ្លាស់ដំណាំរួមផ្សំផ្សេងៗ ដូច៖ ល្ពៅ ល្ហុង ៘ ដាំឆ្លាស់ក្នុងចម្ការក្រូចឆ្មារ ដើម្បីយកខ្លីចិញ្ចឹមវែង”។
ទម្រង់ដាំក្រូចឆ្មារគ្មានគ្រាប់ ឃុំលឿងហ្វាA បានសឱ្យឃើញពីសារៈសំខាន់នៃការចងសម្ព័ន្ធ “៤ អ្នក”។ ពិសេស គឺកសិករនិងអាជីវកម្ម ដើរតួនាទីជាកត្តាសម្រេច ពីព្រោះនេះគឺជាការចងសម្ព័ន្ធសំដៅបង្កើនកិច្ចសហការស្អិតល្មួតរវាងការផលិតនិងធានាទិញផលិតផល ត្រូវបានពង្រីក៕
សើុងម៉ាល័យ-លីសៀ