ក្រោយរយៈពេល២ឆ្នាំអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១- ២០៣០ ដំណាក់កាល I ៖ ២០២១-២០២៥ នៅខេត្តសុកត្រាំង (ហៅកាត់ថា កម្មវិធីសម្រេចបានលទ្ធផលដែលដាក់ចេញ។ កាសែតកឹងធើភាសាខ្មែរ សូមដកស្រង់នូវមតិយោបល់របស់លោក លីរដ្ឋា ប្រធានគណៈជនជាតិខេត្តសុកត្រាំង ជុំវិញបញ្ហាខាងលើ។
លោកលីរដ្ឋា ប្រធានគណៈជនជាតិខេត្តសុកត្រាំង។
មកទល់ពេលនេះ ខេត្តសុកត្រាំងមានទិសដៅ ភាគកម្រិតចំនួន១៥/៣៥ បានសម្រេចនិងសម្រេចលើសបើប្រៀបជាមួយនឹងផែនការរយៈពេលមធ្យម២០២១-២០២៥; អនុវត្តផែនការឆ្នាំ២០២២ មានភាគកម្រិតរួមចំនួន១៦/២៤ ភាគកម្រិតជាក់ស្តែងចំនួន២១/៣៥ បានសម្រេចនិងសម្រេចលើសបើប្រៀបជាមួយនឹងផែនការ ភាគកម្រិតដែលនៅសល់ទាំងប៉ុន្មាន ធានាត្រូវតាមដំណើរការនិងតាមការគ្រោងទុកដល់ឆ្នាំ២០២៥ អនុវត្តសម្រេចភាគកម្រិតទាំងអស់នៃផែនការដែលបានដាក់ ចេញ។
ឧបត្ថម្ភឧបករណ៍តម្កល់ទឹកប្រើប្រាស់ដល់ជនរួមជាតិខ្មែរនៅស្រុកចូវថាញ់ ខេត្តសុកត្រាំង។
ផ្អែកលើមូលដ្ឋានប្រភពទុនដែលបានប្រគល់ឱ្យ ខេត្តបានផ្សព្វផ្សាយព្រមៗគ្នានិងអនុវត្តមានប្រសិទ្ធភាពនូវគម្រោង កម្មវិធីចំនួន៩។ មកទល់ពេលនេះ ខេត្តបានផ្សព្វផ្សាយឧបត្ថម្ភដីសង់លំនៅឋានជូន៣៣៨គ្រួសារ សាងសង់លំនៅឋានជូន១.៨៩៩គ្រួសារ ផ្លាស់ប្តូរមុខរបរជូន៤.៥៦០គ្រួសារ ផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជននៅរាត់រាយ១.២២៣គ្រួសារ និងកសាងសំណង់ផ្គត់ផ្គង់ទឹកស្អាតប្រមូលផ្តុំបាន៤សំណង់; អនុវត្តទម្រង់ឧបត្ថម្ភអភិវឌ្ឍផលិតកម្មនិងធ្វើពិពិធកម្មមុខរបររកស៊ីចិញ្ចឹមជីវិតសហគមន៍ជាង ៤០ទម្រង់; ផ្សព្វផ្សាយកសាងចំនួន១១៣សំណង់ ដូចជា៖ ស្ពាន-ផ្លូវជនបទ អគារវប្បធម៌ សហគមន៍ ផ្សារ។ល។ ខេត្តក៏បានជួសជុល ថែទាំសំណង់ហេដ្ឋារចនាសម្ព័ន្ធជាង៥០សំណង់; កសាងបន្ថែមនិងបង្កើនកម្រិតមូលដ្ឋានសម្ភារៈ បរិក្ខារនិងឧបករណ៍បង្រៀនដល់សាលាជនជាតិអន្តេវាសិកចំនួន៥; ហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាពអនុវត្តកម្មវិធី បណ្តុះបណ្តាលវិជ្ជាជីវៈ បំបាត់អនក្ខរកម្ម និងបំពាក់បំប៉នចំណេះដឹងជនជាតិ; សកម្មភាពឧបត្ថម្ភអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិភាគតិច; ហ្វឹកហ្វឺន ផ្សាព្វផ្សាយអំពីការរៀបការមិនទាន់គ្រប់អាយុ រៀបការជាប់ក្រសែលោហិតនឹងគ្នា; អំពីថែទាំសុខភាពបន្តពូជ សមភាពយេនឌ័រ និងបង្ការ ទប់ស្កាត់អំពើហិង្សាលើកុមារជាដើម។
ដើម្បីកម្មវិធីសម្រេចបានប្រសិទ្ធភាពត្រូវតាមផែនការ ខេត្តសុកត្រាំង បានដាក់ចេញនូវភារកិច្ច និងវិធានការជាច្រើន។ តាមរយៈនោះ សុកត្រាំងបន្តបង្កើនការងារឃោសនាផ្សព្វផ្សាយ អំពីអត្ថន័យនិងសារៈសំខាន់នៃកម្មវិធី ដើម្បីលើកកម្ពស់ការយល់ដឹងដល់គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនគ្រប់ជាន់ថ្នាក់ ពិសេសគឺជនរួមជាតិខ្មែរ។ ផ្សព្វផ្សាយមានប្រសិទ្ធភាព ត្រូវតាមល្បឿនដំណើរការនៃខ្លឹមសារ មាតិកាកម្មវិធី និងគម្រោងដែលគណៈកម្មាធិការប្រជាជនខេត្តបានផ្តល់សច្ចានុមតិ អនុវត្តការផ្គួបបញ្ចូលប្រភពថវិកាពីកម្មវិធីទិសដៅជាតិកសាងជនបទថ្មី កម្មវិធីទិសដៅជាតិ កាត់បន្ថយភាពក្រីក្រ និងសុខុមាលភាពសង្គមចីរភាព កម្មវិធី គម្រោង គោលនយោបាយដែលមានស្រាប់ និងប្រភពកៀរគរស្របច្បាប់ផ្សេងទៀត ដើម្បីផ្សព្វផ្សាយអនុវត្តព្រមៗគ្នា និងគ្រប់ជ្រុងជ្រោយនូវខ្លឹមសារនៃកម្មវិធី។ បណ្ដាមន្ទីរ គណៈ ផ្នែកទាំងឡាយដែលទទួលបន្ទុកគម្រោង និងកម្មវិធី ពន្លឿនល្បឿនរំសាយថវិកា ធានាត្រូវតាមល្បឿនដែលបានកំណត់; ទន្ទឹមនឹងនោះ កាន់តែពង្រីកជាងទៀតនូវតួនាទីឃ្លាំមើល និងបដិវាទកម្មសង្គមរបស់រណសិរ្សមាតុភូមិ អង្គការនយោបាយ-សង្គមនិងការឃ្លាំមើលរបស់សហគមន៍៕
លីធាន(ដកស្រង់) - ត្រឹងរ៉ូន